កម្មករស៊ីឈ្នួលដកដំឡូងចាប់រំលោភកូនម្ចាស់ចម្ការ
ខេត្ដបាត់ដំបង ៖ កុមារីអាយុ៩ឆ្នាំនិង ត្រូវជាកូនម្ចាស់ចម្ការដំឡូងមីត្រូវកម្មករស៊ីឈ្នួលដកដំឡូងចាប់រំលោភរហូតបានសម្រេចកាលពីវេលាម៉ោងជាង៧ ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ នៅ ចំណុចក្បែរមាត់អូរចម្ងាយពីភូមិប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្ដបាត់ដំបង ខណៈ ដែលកម្មកររូបនោះជូនក្មេងស្រីរងគ្រោះទៅរកម្ដាយនៅក្នុងចម្ការដំឡូង ។
ក្រោយពីកូនស្រីបានរៀបរាប់ប្រាប់ រឿងហេតុអាស្រូវនេះរួចមកឪពុករបស់នាងបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីឱ្យចាប់ខ្លួនកម្មកររូបនេះយកទៅចាត់ការតាមច្បាប់ ។
លោកលី ប៊ួយ អធិការនគរបាល ស្រុក សំឡូតបានឱ្យដឹងថា សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆន ឈៀង អាយុ២៣ឆ្នាំស្នាក់នៅក្នុងភូមិ-ឃុំកើត ហេតុខាងលើ និងធ្វើជាកម្មករដកដំឡូង យកមកសាកសួរនៅអធិការដ្ឋាន រីឯ កុមារីរងគ្រោះមានអាយុ៩ឆ្នាំ ។
កុមារីរងគ្រោះបានរៀបរាប់ប្រាប់ សមត្ថកិច្ចថា ដោយសារតែមានការផ្ដាំ ផ្ញើពីម្ដាយទើបនៅព្រឹកថ្ងៃកើតហេតុ ឈ្មោះឈៀង បានជូននាងទៅចម្ការរក ម្ដាយ ពេលនោះក៏មានកុមារីម្នាក់ទៀត ដែលមានអាយុ៦ឆ្នាំទៅជាមួយដែរ ។ លុះទៅដល់មាត់អូរខាងក្រោយភូមិ ចម្ងាយប្រហែល១០០ម៉ែត្រ ស្រាប់តែ ជនសង្ស័យបានយកអាវមកខ្ទប់មាត់ នាងជាប់ហើយបានចាប់រំលោភតែម្ដង ។ ក្រោយរំលោភរួចជនសង្ស័យក៏បានជូន នាងទៅចម្ការ ប៉ុន្ដែបានតែពាក់កណ្ដាល ផ្លូវនាងក៏បានជួបម្ដាយដែលត្រឡប់ទៅផ្ទះវិញ នាងក៏ត្រឡប់មកជាមួយម្ដាយ តែម្ដង ។ ចំណែកឈ្មោះឈៀង ក៏ទៅធ្វើការ នៅឯចម្ការ ហើយពេលទៅដល់ផ្ទះនាង ក៏ប្រាប់រឿងហេតុទាំងអស់ដល់ឪពុកម្ដាយ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានរំលោភ កុមារីនេះការប្រាកដមែន ។ ក្រោយពីការ សារភាពរបស់ជនសង្ស័យសមត្ថកិច្ច បានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបងដើម្បីចាត់ការបន្ដតាមច្បាប់ ៕
ប្រភពពី នគរវត្ត