សពមេខ្លោងចោរប្លន់ដែលសមត្ថកិច្ចបាញ់ស្លាប់នោះប្អូនស្រីស្នើសុំពីសមត្ថកិច្ចយកទៅស្រុកធ្វើបុណ្យ
ភ្នំពេញ ៖ សាកសពមេខ្លោងក្រុមចោរប្លន់រហស្សនាម(គូល័រ)ដែលឈ្មោះដើមកំណើត ខេង ពិសិដ្ឋ ហៅផាត អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិ ព្រែកក្ដី ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដែលនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រាជធានីភ្នំពេញបាញ់ស្លាប់នោះ កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ត្រូវបានប្អូនស្រី ម្នាក់និងសាច់ញាតិមួយចំនួនបានមក ស្នើសុំពីសមត្ថកិច្ចដើម្បីយកទៅធ្វើបុណ្យនៅឯស្រុកកំណើតហើយក្រោយពីកម្លាំងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យពិនិត្យ រួចរាល់។ នេះបើតាមការឱ្យដឹងពីលោក អធិការរងនគរបាលខណ្ឌដង្កោ ។
អធិការរងដដែលបន្ថែមថា ជនសង្ស័យ ដែលជាមេខ្លោងក្រុមចោរប្លន់ប្រដាប់ អាវុធនេះគឺមានដីកាចាប់ខ្លួនផងដែរ ហើយក្រុមនេះគឺជាក្រុមប្លន់ប្រដាប់អា វុធយ៉ាងសកម្មនៅក្នុងរាជធានីហើយជា ក្រុមដែលមានរហស្សនាមថា(ក្រុមកាំភ្លើងស) ។
អធិការរងដដែលបន្ថែមថា ជនសង្ស័យ ដែលជាមេខ្លោងក្រុមចោរប្លន់ប្រដាប់ អាវុធនេះគឺមានដីកាចាប់ខ្លួនផងដែរ ហើយក្រុមនេះគឺជាក្រុមប្លន់ប្រដាប់អា វុធយ៉ាងសកម្មនៅក្នុងរាជធានីហើយជា ក្រុមដែលមានរហស្សនាមថា(ក្រុមកាំភ្លើងស) ។
លោកអធិការរងបន្ដថា នៅរសៀលថ្ងៃទី២មករានោះផងដែរកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបានទៅនាំខ្លួនជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធនឹងទទួលទិញផលចោរកម្ម ។
គួររំលឹកថា កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ជន សង្ស័យជាក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា៣នាក់ ហើយជនសង្ស័យម្នាក់ ឈ្មោះ ខេង ពិសិដ្ឋ រហស្សនាម (គូល័រ) ហៅផាតជាមេខ្លោងបានបាញ់តដៃជាមួយ សមត្ថកិច្ចតែក្រោយមកត្រូវបានសមត្ថកិច្ចបាញ់តបតវិញក្នុងស្វ័យសទ្ធិការពារខ្លួនក៏បណ្ដាលឱ្យជនសង្ស័យត្រូវចំនួន៨ គ្រាប់ស្លាប់ភ្លាមៗនៅកណ្ដាលវាលស្រែស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ៕
ប្រភពពី នគរវត្ត