ភាពយន្ត​ចិន​ដែល​ថត​អស់​លុយ​៤៨​លាន​ដុល្លារ បែរជាមិនអាចបញ្ចាំង​ដោយសារ​សិច​ស៊ី​ពេក​

1/04/2015 0 Comments A+ a-

ទូរទស្សន៍​ចិន​ Hunan TV (HNTV) បាន​លុបចោល​ការ​បញ្ចាំងភាពយន្ត​ភាគ​ចិន​ដ៏​មាន​ប្រជាប្រិយ​មួយ​គឺ​រឿង​ The Empress of China ដែល​ថត​អស់​លុយ​ចំនួន​៤៨​លាន​ដុល្លារ​នេះ ។
​រឿង​នេះ​ត្រូវបាន​លុបចោល​គឺ មួយ​សប្តាហ៍​បន្ទាប់​ពី​វា​ត្រូវ​បាន​បញ្ចាំង​ជា​លើកទីមួយ​។​
​ការលុបចោល​ការ​បញ្ចាំ​ង​ភាពយន្ត​ភាគ​ចិន​នេះ បន្ទាប់ពី​ក្រុម​អ្នក​ត្រួតពិនិត្យ​មើល​ខ្លឹមសារ​នៃ​រឿងនេះ​បាន​រកឃើញថា​​រឿង​នេះ​មាន​ភាព​សិច​ស៊ី​ពេក ដោយ​តួអង្គ​ស្លៀកពាក់​បញ្ចេញ​សាច់​សិច​ស៊ី​ខ្លាំ​ងពេក​។​
​បន្ថែម​ពីលើ​បញ្ហា​នេះ ទូរទស្សន៍​ចិន ​Hunan TV (HNTV) បាន​លើកឡើង​អំពី​មូលហេតុ​មួយចំនួន​ទៀត​ដូចជា​“​បញ្ហា​កំហុស​​បច្ចេកទេស​ដែល​ជា​មូលហេតុ​ដែល​នាំ​ទៅដល់​ការលុបចោល​ការ​បញ្ចាំង​រឿងនេះ​៕ ប្រភពៈ CEN
1de2cនេះ​ជា​ឈុត​សិច​ស៊ី​ខ្លះៗ​នៅក្នុង​រឿង​“The Empress of China”