ឃាត់ខ្លួនអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ចំនួន៣នាក់
រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បាននាំខ្លួនអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ចំនួន៣នាក់ យកទៅសាកសួរនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ប៉ុន្តែមិនទាន់មានប្រភពអះអាងថាពាក់ព័ន្ធនឹងករណីអ្វីនោះនៅឡើយទេ។
ការឃាត់ខ្លួនខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៤នេះ នៅចំណុចមុខមន្ទីរពេទ្យរុស្សី ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងទៀតថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនអង្គរក្សលោកឧកញ៉ាផ្ទាល់ម្នាក់ និង២នាក់ទៀត ជាអ្នកជិះម៉ូតូតាមការពារសុវត្ថិភាពពីខាងក្រោយក់យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាកដមែន។ ក្នុងហេតុការណ៍ឃាត់ខ្លួននោះ លោកឧកញ៉ាថោង សារ៉ាត់ ក៏នៅទីនោះដែរ។
លោក ជួន ណារិន បានអះអាងថា នេះគ្រាន់តែជាការហៅទៅសាកសួរ ដើម្បីយកព័ត៌មាន មួយចំនួនប៉ុណ្ណោះ គឺសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា មនុស្សទាំង៣នាក់នេះពាក់ព័ន្ធនឹង អំពើឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅឡើយទេ ព្រោះកំពុងធ្វើការសាកសួរ និងផ្ទៀង ផ្ទាត់ព័ត៌មាន។
ចំណែកព័ត៌មានដែលថា ចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ថៅកែម្ចាស់បុរី៩៩៩នោះ លោកស្នងការរង ជួន សារិន និងបដិសេធថា មិនបានចាប់ខ្លួនលោកឧកញ៉ាទេ ប៉ុន្តែគេអាចភ័ន្តច្រឡំ នៅពេលដែល លោកឧកញ៉ា ថោង សារ៉ាត់ ជិះរថយន្តទៅមើលអង្គរក្សទាំង៣របស់លោកដែលត្រូវសមត្ថ កិច្ចហៅយកទៅសួរនាំនៅស្នងការនគរបាលរាជធានីភ្នំពេញ៕
លោកឧកញ្ញ៉ា ថោង សារ៉ាត់
ប្រភពពី Free Press Magazine