ជន​ល្មោភកាម​លើក​បី​ក្មេង​ស្រី​កំពុង​ដេក​លក់​យក​ទៅ​រំលោភ​

12/01/2014 0 Comments A+ a-

​ខេត្ដកំពង់ស្ពឺ​ ៖​ ជន​ល្មោភកាម​ម្នាក់​បាន​ធ្វើ​សកម្មភាព​លើក​បី​ក្មេង​ស្រី​ម្នាក់​ ដែល​កំពុង​តែ​ដេក​លក់​នៅ​ក្នុងផ្ទះ​យក​ទៅ​ រំលោភ​សេពសន្ថវៈ​នៅ​ក្រោយ​ភូមិ​ ។​ ​ករណី​រំលោភ​ដ៏​ព្រៃផ្សៃ​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៧​  ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ក្នុងភូមិ​វិហារ​ខ្ពស់​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្ដកំពង់ស្ពឺ​ ។​
​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ព​.​ច​.​ត​ អាយុ​១២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​ ចំណែក​ជនសង្ស័យ​មិន​ទាន់​ បាន​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​ ។​
​ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​រៀបរាប់​ថា​ នៅ​យប់​កើតហេតុ​រូប​នាង​កំពុង​ដេក​ លង់លក់​ធម្មតា​នៅ​ក្នុងផ្ទះ​ ស្រាប់តែ​មាន​មនុស្ស​ម្នាក់​មក​លើក​បី​នាង​ទៅ​កាន់​វាល​ ស្រែ​ក្រោយ​ភូមិ​រួច​ធ្វើ​សកម្មភាព​រំលោភ​នាង​រហូត​បាន​សម្រេច​ ។​ ក្រោយ​រំលោភ​ រួច​ជន​នោះ​បាន​គំរាម​មិន​ឱ្យ​នាង​និយាយ​ប្រាប់​អ្នក​ណា​ឡើយ​ បើ​ហ៊ាន​និយាយ​គេ​ នឹង​សម្លាប់​ចោល​ ហើយ​ជន​នោះ​ក៏​បាន​ គេចខ្លួន​បាត់​ទៅ​ ចំណែក​រូប​នាង​ក៏​ដើរ​ ត្រឡប់​មក​នៅផ្ទះ​វិញ​រហូត​ព្រឹក​ឡើង​ ទើប​និយាយ​ប្រាប់​ក្រុម​គ្រួសារ​ ។​ ក្មេង​ស្រី​ រង​គ្រោះ​បន្ដ​ថា​  នាង​មិន​ស្គាល់​ជន​នោះ​ ជា​នរណា​ទេ​ ពីព្រោះ​យប់​ងងឹត​មើល​មិន​ ឃើញ​ណាមួយ​ ខ្លាច​ជន​នោះ​សម្លាប់​ មិន​ហ៊ាន​ស្រែក​ឱ្យ​គេ​ជួយ​ក៏​សុខចិត្ដ​ដើរ​ ត្រឡប់​មក​ផ្ទះ​វិញ​ ។​
​ទោះជា​យ៉ាងណា​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​សង្ឃឹមលើ​សមត្ថកិច្ច​ស្រុក​ឧដុង្គ​ នឹង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជន​ល្មោភកាម​រូប​នោះ​យក​មក​ផ្ដន្ទាទោស​ជាក់​ជា​ មិន​ខាន​ឡើយ​ ៕