បវរកញ្ញា​ល្បី​​រង​ការរិះគន់ ក្រោយ​ថត​​​ឈុត​ក្ដៅ​សាច់​ពិតៗ

12/01/2014 0 Comments A+ a-

ជនជាតិ​សិង្ហបុរី Angeline Yap ដែល​ទើប​ជាប់​បវរ​កញ្ញា Miss World Singapore 2014 កំពុង​តែ​ស្ពឹក​មុខ​នឹង​​ពាក្យ​រិះគន់​យ៉ាងខ្លាំង ក្រោយ​នាង​បាន​ថត​ខ្សែ​ភាពយន្ត​មួយ​បង្កប់​ដោយ​ឈុត​ក្ដៅ​សាច់។

BT_20141128_DTSAM28_1387454ឈុតសម្ដែងរបស់​នាង Angeline Yap

រឿង​ដែល​បវរកញ្ញា​លេខជាប់​៣ ទទួល​ការ​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​អ្នកគាំទ្រ​នៅ​សិង្ហបុរី​ មាន​ចំណង​ជើង​ថា ‘Lang Tong’ ដឹកនាំ​ដោយ លោក Sam Loh។ ក្រោយ​ចេញ Trailer រឿង​នេះ ត្រូវ​បាន​ទស្សនាវដ្ដី និង​​គេហទំព័រ​នានា​ចុះផ្សាយ​និន្ទា​ព្រោងព្រាត។ ​

ប្រតិកម្ម​នឹង​បញ្ហា​នេះ Angeline បាន​ឆ្លើយ​តប​ទៅ​ការរិះគន់ និង​បញ្ជាក់​​ក្នុង​ហ្វេសប៊ុក​ថា នាង​មិន​ទាន់​ក្លាយ​​ជា​បវរកញ្ញា​ទេ ហើយ​នាង​ក៏​មិន​មែន​ជាបវរកញ្ញា​​​ជាប់លេខ​៣ ប្រចាំ Miss World Singapore ​ដែរ ពេល​ថត​រឿង Lang Tong កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៤។

នាង​បន្ថែម​​ថា៖” ប៉ុន្តែ​​ឥលូវ​ខ្ញុំ​ជា​បវរកញ្ញា​ពិត​មែន។ ដូច្នេះ​សូម​កុំ​និយាយ​ថា ហេតុ​អ្វី​បវរកញ្ញា​លេខ​៣ Miss World Singapore ធ្វើ​រឿង​នេះ​ទៅ​កើត​នោះ?”។ ខ្ញុំ​មិន​មែន​តារា​ថត​រឿង​អាសអាភាស​ទេ។ អរគុណ! ​ចំពោះ​ចំណាប់​អារម្មណ៍​របស់​អ្នក​មក​លើ​ខ្ញុំ”៕

10471318_1514045752163648_5208245902958563461_n

10439354_1514200552148168_4458980126428462548_n

10407887_1561998264035063_7218599201856473960_n

10421962_1561998374035052_7504936689082274844_n

​​​​ 
ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Businesstimes