Van Gaal រិះគន់ Van Persie ថាពិតជា លេងអន់មែននៅរដូវកាលនេះ

11/30/2014 0 Comments A+ a-

ក្រុងមែនឆេស្ទើ៖ អ្នកចាត់ចែងការទូទៅក្លឹបបិសាចក្រហម Manchester United លោក Louis van Gaal បាន ទទួលស្គាល់ថា កូនក្រុមរបស់លោកកីឡាករខ្សែប្រយុទ្ធ Robin van Persie ពិតជាលេងធ្លាក់ជើងយ៉ាងខ្លាំងនៅ ដើមរដូវកាល ថ្មីឆ្នាំ២០១៤-២០១៥នេះដោយស៊ុតបញ្ចូលទីបាន តែ៣គ្រាប់ប៉ុណ្ណោះក្នុងចំណោម១១ប្រកួតនាពេលកន្លងមក ។
គ្រូបង្វឹកជនជាតិហូឡង់ វ័យ៦២ឆ្នាំរូបនេះបានថ្លែងប្រាប់គេហទំព័រ BBC ថា “Van Persie ធ្វើបានល្អណាស់កាលលេង នៅក្នុងក្លឹប Arsenal ដែលធ្វើឲ្យ Man Utd ចាប់អារម្មណ៍ទិញរហូតដល់ពេលនេះ តែស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ Van Persie មិនទាន់បញ្ចេញថ្វីជើងណាមួយគួរឲ្យភ្ញាក់ផ្អើលនៅ ឡើយទេ និងបានធ្លាក់ទៅជាកីឡាករបម្រុងពេលខ្លះ ផងដែរ រួមជាមួយមិនបានចូលលេង៩០នាទីពេញម្តងណានៅឡើយទេ” ។
លោកបានបន្ថែមទៀតថា “តែយ៉ាងណាក៏ដោយកីឡាករវ័យ៣១ឆ្នាំរូបនេះជាមនុស្សសំខាន់មួយរូបដែលបានជួយឲ្យ ហូឡង់ឈ្នះលេខ៣នៅ World Cup 2014 ផងដែរ ។ Van Persie បានទទួលរងនូវសំនួរជាច្រើនជុំវិញបញ្ហានេះ និង រិះគន់ខ្លាំងជុំទិញនៅពេលគាត់លេងមិនបានល្អសោះក្នុង Premier League នារដូវកាលនេះបើទោះបីជាប្រព័ន្ធលេង របស់ Man Utd មិនមានការផ្លាស់ប្តូរច្រើនណាស់ណាក៏ដោយដោយចាប់ដៃគូជាមួយ នឹងមិត្តរួម ក្រុមខ្សែប្រយុទ្ធដូចគ្នា Wayne Rooney ដដែលក៏ដោយ” ។
Robin van Persie បានឈ្នះស្បែកជើងមាសនៅ Premier League ចំនួន២សម័យកាលជាប់គ្នាកាលលេងនៅ Arsenal ឆ្នាំ២០១១ និងនៅក្លឹប Man Utd ឆ្នាំ២០១២ពីការស៊ុតបញ្ចូលទីបានច្រើនជាងគេ និងបានជួយឲ្យ Man Utd ឈ្នះពាន Premier League បានម្តងដែរនាឆ្នាំ២០១៣ ខណៈដែលឆ្នាំ២០១៤ នេះក្រុមរបស់លោក Maneul Pellegrini ជាអ្នកឈ្នះក្រោយមាន២ពិន្ទុនាំមុខក្រុមហង្សក្រហម Liverpool ។
មួយវិញទៀត កាលពីចុងរដូវកាលមុនមុន World Cup, Robin van Persie បានទទួលរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ និង ក្រោយមកទៀតរូបគេបាន ទទួលរងរបួសជាបន្តបន្ទាប់ដែលហេតុធ្វើឲ្យធ្លាក់ទម្រង់លេង ស្របពេលដែលវ័យកាន់តែ ចាស់ថែមទៀតនោះ ៕ 
គ្រូបង្វឹក Louis van Gaal (ឆ្វេង) និង Robin van Persie (ស្តាំ)