David Moyes ចាប់ផ្តើមជោគជ័យ​ក្នុងការ ដឹកនាំក្លឹប Real Sociedad

11/30/2014 0 Comments A+ a-

ក្រុងម៉ាឌ្រីដ៖ អតីតគ្រូបង្វឹកក្លឹប Man Utd លោក David Moyes បានកំពុងតែទទួលបានជោគជ័យ ក្នុងទឹកដីប្រទេស អេស្ប៉ាញ ក្រោយពីបានជួយឲ្យ Real Sociedad បំបាក់ ក្រុមភ្ញៀវ Elche ៣-០ យប់មិញនេះក្នុង La Liga BBVA ប្រ ចាំសប្តាហ៍ទី១៣យប់មិញនេះ ។
ក្នុងការដឹកនាំក្លឹបថ្មី២ប្រកួតមកនេះគ្រូបង្វឹកជនជាតិស្កុតឡេន វ័យ៥០ឆ្នាំមិនទាន់ចាញ់នៅឡើយទេ និងទទួលបាន៤ ពិន្ទុរួចរាល់ហើយបន្ទាប់ ពីប្រកួតបានស្មើលទ្ធផល ០-០ ទលនឹងក្រុមម្ចាស់ផ្ទះ Deportivo La Coruna កាលពីសប្តាហ៍ មុនមកនោះដែលមិនទាន់ បានធ្វើឲ្យក្រុមឈរ នៅលេខរៀងទី១២ បណ្តោះអាសន្នដោយមាន១៣ពិន្ទុ នៅឆ្ងាយពីតំបន់គ្រោះថ្នាក់ គួរសមដែរ តែអ្វីដែលអស្ចារ្យនោះគឺ David Moyes បានជួយឲ្យក្តីសង្ឃឹមរបស់ Sociedad រស់ឡើងវិញក្នុង ចំណោម១០ប្រកួតចុងក្រោយមិនដែលឈ្នះសោះ ។
ក្នុងជំនួបដ៏ស្វិតស្វាញយប់មិញនេះកីឡាករខ្សែប្រយុទ្ធ Carlos Vela ធ្វើបានគ្រាប់ហ៊ែកទ្រីកលើកទី១ក្នុងក្លឹប Real Sociedad នៅនាទីទី៣ ៣២ និង៥៣ ដែលធ្វើឲ្យ Moyes រីកមុខរីកមាត់យ៉ាងខ្លាំងនៅទឹកដីកីឡដ្ឋាន Anoeta ហើយក៏ ជាជ័យជំនះទី១ក្នុងទឹកដីផងដែរ ក្រោយពេលដែលលាឈប់ពីក្រុម Everton ដើម្បីបានមកដឹកនាំក្លឹប បិសាចក្រហម កាលពីខែឧសភា ឆ្នាំ២០១៣ និងត្រូវបានក្លឹប Man Utd បណ្តេញចេញពីតំណែង វិញកាលក្នុងខែដដែល ដូចគ្នាក្នុងឆ្នាំ ២០១៤ ៕