តោះ! អ៊ុតទាំងអស់គ្នា តើស្មាតហ្វូន Tablet Samsung ណាខ្លះ អាចអាប់ឌេតឡើង Android 4.4.2, មានរបស់អ្នកទេ?
Samsung បានប្រកាសជាផ្លូវការ នូវផែនការអាប់ឌេត (Update) Android 4.4 KitKat ដល់បណ្តា ស្មាតហ្វូន និង Tablet Galaxy របស់ខ្លួនជាច្រើន។ តាមរយះនោះ អ្នកប្រើប្រាស់នៃបណ្តាស៊េរី ផលិតផលដូចជា Galaxy Note 3, Galxy Note II, Galaxy S4, Galaxy S III, Tablet Galaxy Tab 3, Note 8, Note 10.1... នឹងត្រូវបានអាប់ឌេតប្រព័ន្ធប្រតិបត្តិការ ឡើងវើហ្សិន Android 4.4.2។
អាស្រ័យទៅលើឧបករណ៍ដែលកំពុងប្រើប្រាស់នីមួយៗ អ្នកប្រើប្រាស់អាចទទួលបាន ការប្រកាស ប្រាប់ពីការអាប់ឌេតនេះ ប្រហែលចាប់ពី ពីរបីថ្ងៃទៀត ដល់ពីរបីសប្តាហ៍ ខាងមុខ តាមរយះ OTA (Over-the-air)។ ដូច្នេះ សូមប្រិយមិត្តទាំងអស់គ្នា រង់ចាំទទួលនូវការអាប់ឌេត ដ៏សមស្របមួយ សម្រាប់ឧបករណ៍ របស់ខ្លួន។
ខាងក្រោមនេះ គឺជាបណ្តាឈ្មោះឧបករណ៍ Samsung Galaxy ដែលអាចអាប់ឌេតឡើង Android 4.4.2 ខាងមុខឆាប់ៗនេះ ៖

- Galaxy Note 3
- Galaxy Note II
- Galaxy S4
- Galaxy S4 mini
- Galaxy S4 Active
- Galaxy S4 Zoom
- Galaxy S III
- Galaxy S III mini
- Galaxy Mega
- Galaxy Light
- Galaxy Note 8.0
- Galaxy Tab 3 (version 7-inch, 8-inch និង 10-inch)
- Galaxy Note 10.1
- Galaxy Note 10.1 (2014 Edition)