អុស​ស្ទែរ​រាប់ពាន់​ម៉ែត្រគូប​រត់​ពី​ឃុំ​ក្បាលទឹក​មក​ជ្រក​ នៅ​ឃុំ​ជៀប​យ៉ាង ​អនាធិបតេយ្យ មន្ត្រី​បរិស្ថាន​ដែន​ ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​មន្ត្រីសង្កាត់​រដ្ឋបាល​ រមាស​កំពុង​សាច ទឹក​ដាក់គ្នា​

2/19/2014 0 Comments A+ a-

កំពង់ឆ្នាំងៈ អុស​ស្ទែរ​រាប់ពាន់​ម៉ែត្រគូប ត្រូវបាន​គេ​ដាក់តាំង​លក់​យ៉ាង​អនាធិបតេយ្យ​នៅតាម​ផ្លូវលំ និង​តាម​ផ្ទះ​ក្នុងភូមិ​៣ របស់​ឃុំ​ជៀប​ជា​យូរ​ខែ​មកហើយ ដោយ​ពុំ​ឃើញ​មាន ​សមត្ថកិច្ច​ជំនាញ​ណា​ទប់ស្កាត់ ឬ​ធ្វើការ​បង្ក្រាប​នោះឡើយ​។ កាលពី​មុនគេ​បាននាំគ្នា​តាំង​លក់​នៅក្នុង​ឃុំ​ក្បាលទឹក តែ​ថា ក្រោយពី​ភ្នំពេញ​ថែម​ស៍ បាន​ចុះផ្សាយ​ពី​អុស​ស្ទែរ​ខុសច្បាប់​ជា​បន្តបន្ទាប់​រួចមក ពួកគេ​ក៏​នាំគ្នា​គេច​មក​ជ្រក​នៅក្នុង​ឃុំ​ជៀប​វិញ ដែល​គេ​ជឿថា មានការ​បិទបាំង និង​ឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​។​
ប្រភពពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា អុស​ស្ទែរ​ទាំងនេះ ជា​ប្រភេទ​ឈើ​ចម្រុះ ដែល​គេ​បាន​កាប់​ចេញពី​តំបន់​អភិរក្ស​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ព្រៃ​ដែល​គ្រប់គ្រង​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​។ ក្នុង​មួយថ្ងៃៗ គេ​ឃើញ​មាន​រាប់សិប​គោយន្ត​បាន​ដឹក​ដើមឈើ​គ្រប់​ប្រភេទ​មក​អង្កន់​ប្រវែង​១​ ម៉ែត្រៗ ធ្វើជា​អុស​ស្ទែរ​ដាក់តាំង​លក់​តាមផ្លូវ និង​ក្នុង​ដី​ឡូ​តិ៍ ស្ថិត​ក្នុងភូមិ​៣​គឺ ភូមិ​បឹង​ស្ទេង ភូមិ​ទំនប់​ថ្មី និង​ភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ហើយ​មិនដែល​ឃើញ​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឡើយ​។ ករណីនេះ ត្រូវបាន​គេ​រិះគន់ និង​សង្ស័យថា សមត្ថកិច្ច​ជំនាញ​បាន​បើកដៃ និង​ឃុបឃិត​ទទួល​ប្រាក់​ពី​អ្នក​កាប់​អុស​ទាំងនោះ​។​
មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ស្រុក​ទឹកផុស​ម្នាក់​បាន​ឲ្យ​ដឹងថា អុស​ស្ទែរ​នេះ ពិតជា​មាន​មែន តែមាន​តិចតួច​ក្នុង​១​គ្រួសារ​មាន​៤ ទៅ​៥​ម៉ែត្រគូប​តែប៉ុណ្ណោះ មន្ត្រី​ជំនាញ​ក៏​ពិបាក​ក្នុងការ​បង្ក្រាប​ដែរ​។ ចំណែក​អុស​ស្ទែរ​មួយចំនួនធំ បាន​កាប់​ចេញពី​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ដែលមាន​មន្ត្រី​បរិស្ថាន​ជា​អ្នកគ្រប់គ្រង ហើយ​រថយន្ត​ធំៗ​ដែល​ចូលមក​ទិញ​អុស​វិញ មន្ត្រី​ជំនាញ​បាន​បិទ​មិន​ឲ្យ​ពួកគេ​ចូល​ឡើយ​។​
នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ លោក​នាយរង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ ដែល​កើតមាន​នៅក្នុង​ផ្នែក ឬ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ណា គឺប្រធាន​ផ្នែក ប្រធាន​សង្កាត់​នោះ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ ប៉ុន្តែ​បើ​ផ្នែក និង​សង្កាត់​ទាំងនោះ​មិន​ចាត់ការ គឺ​ខណ្ឌ​ជា​អ្នកចាត់ការ​បង្ក្រាប ព្រោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកទទួលខុសត្រូវ​រួមជាមួយ​ថ្នាក់លើ ដូច​ច្នេះ​ខណ្ឌ​មិន​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​អ្វី​តាម​ទំនើងចិត្ត​ នោះឡើយ​។​
ដោយឡែក​មន្ត្រី​បរិស្ថាន​ក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ម្នាក់​បាន ​ឲ្យ​ដឹងថា អុស​ស្ទែរ​ទាំងនោះ គឺ​បាន​កាប់​ចេញពី​ដែន​ព្រៃឈើ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​រមាស​ច្រើនជាង​កាប់​នៅក្នុង​ដែន​ជំរក​ សត្វព្រៃ​។​
ករណី​កាប់​អុស​ស្ទែរ​ដាក់លក់​រាប់ពាន់​ម៉ែត្រគូប​នៅ​ចំណុច​ខាងលើនេះ នៅពេល​ភ្នំពេញ​ថែម​ស៍ ធ្វើការ​សម្ភាសន៍​ពួកគាត់ មន្ត្រី​ក្នុង​ស្ថាប័ន​ទាំង​២​បាន​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​ដូច​អា​យ៉ៃ​ ឆ្លើយឆ្លង​។ តែ​ថា នៅ​ស្នាក់ការ ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​វិញ អ្នកយកព័ត៌មាន​បាន​ឮ​សំលេង​រណា​យន្ត​រំពង​ពេញ​ព្រៃ​នៅលើ​ភ្នំ​ដែល​គ្រប់គ្រង ​ដោយ​មន្ត្រី​បរិស្ថាន ចំ​ណែ​កន្លែង​ដាក់លក់​អុស​ស្ទែរ​ខុសច្បាប់​ទាំងនោះ​វិញ គឺ​នៅក្នុង​ដែន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ជា​អ្នកគ្រប់គ្រង​។​
ដូចនេះ សំណូមពរ​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត និង​គណៈកម្មការ​ចម្រុះ​បង្ក្រាប​បទល្មើស​របស់​ខេត្ត មេត្តា​ចុះមក​ត្រួតពិនិត្យ​ជាក់ស្តែង និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិភាព​ផង បើ​ពុំ​នោះទេ ព្រៃឈើ​នៅក្នុង​ស្រុក​ទឹកផុស និង​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ពិតជា​វិនាស​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ជាមិនខាន​ដោយសា​តែម​ន្ត្រី​ ខិលខូច និង​អសកម្ម​មួយចំនួន​៕ សេដ្ឋការ​
DSC0278932453223423
DSC027883453342342
DSC02787234234234
DSC02786234243242
DSC0279123312321កំពង់ឆ្នាំងៈ អុស​ស្ទែរ​រាប់ពាន់​ម៉ែត្រគូប ត្រូវបាន​គេ​ដាក់តាំង​លក់​យ៉ាង​អនាធិបតេយ្យ​នៅតាម​ផ្លូវលំ និង​តាម​ផ្ទះ​ក្នុងភូមិ​៣ របស់​ឃុំ​ជៀប​ជា​យូរ​ខែ​មកហើយ ដោយ​ពុំ​ឃើញ​មាន ​សមត្ថកិច្ច​ជំនាញ​ណា​ទប់ស្កាត់ ឬ​ធ្វើការ​បង្ក្រាប​នោះឡើយ​។ កាលពី​មុនគេ​បាននាំគ្នា​តាំង​លក់​នៅក្នុង​ឃុំ​ក្បាលទឹក តែ​ថា ក្រោយពី​ភ្នំពេញ​ថែម​ស៍ បាន​ចុះផ្សាយ​ពី​អុស​ស្ទែរ​ខុសច្បាប់​ជា​បន្តបន្ទាប់​រួចមក ពួកគេ​ក៏​នាំគ្នា​គេច​មក​ជ្រក​នៅក្នុង​ឃុំ​ជៀប​វិញ ដែល​គេ​ជឿថា មានការ​បិទបាំង និង​ឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​។​
ប្រភពពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា អុស​ស្ទែរ​ទាំងនេះ ជា​ប្រភេទ​ឈើ​ចម្រុះ ដែល​គេ​បាន​កាប់​ចេញពី​តំបន់​អភិរក្ស​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ព្រៃ​ដែល​គ្រប់គ្រង​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​។ ក្នុង​មួយថ្ងៃៗ គេ​ឃើញ​មាន​រាប់សិប​គោយន្ត​បាន​ដឹក​ដើមឈើ​គ្រប់​ប្រភេទ​មក​អង្កន់​ប្រវែង​១​ ម៉ែត្រៗ ធ្វើជា​អុស​ស្ទែរ​ដាក់តាំង​លក់​តាមផ្លូវ និង​ក្នុង​ដី​ឡូ​តិ៍ ស្ថិត​ក្នុងភូមិ​៣​គឺ ភូមិ​បឹង​ស្ទេង ភូមិ​ទំនប់​ថ្មី និង​ភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ហើយ​មិនដែល​ឃើញ​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឡើយ​។ ករណីនេះ ត្រូវបាន​គេ​រិះគន់ និង​សង្ស័យថា សមត្ថកិច្ច​ជំនាញ​បាន​បើកដៃ និង​ឃុបឃិត​ទទួល​ប្រាក់​ពី​អ្នក​កាប់​អុស​ទាំងនោះ​។​
មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ស្រុក​ទឹកផុស​ម្នាក់​បាន​ឲ្យ​ដឹងថា អុស​ស្ទែរ​នេះ ពិតជា​មាន​មែន តែមាន​តិចតួច​ក្នុង​១​គ្រួសារ​មាន​៤ ទៅ​៥​ម៉ែត្រគូប​តែប៉ុណ្ណោះ មន្ត្រី​ជំនាញ​ក៏​ពិបាក​ក្នុងការ​បង្ក្រាប​ដែរ​។ ចំណែក​អុស​ស្ទែរ​មួយចំនួនធំ បាន​កាប់​ចេញពី​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ដែលមាន​មន្ត្រី​បរិស្ថាន​ជា​អ្នកគ្រប់គ្រង ហើយ​រថយន្ត​ធំៗ​ដែល​ចូលមក​ទិញ​អុស​វិញ មន្ត្រី​ជំនាញ​បាន​បិទ​មិន​ឲ្យ​ពួកគេ​ចូល​ឡើយ​។​
នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ លោក​នាយរង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា បទល្មើស​ព្រៃឈើ ដែល​កើតមាន​នៅក្នុង​ផ្នែក ឬ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ណា គឺប្រធាន​ផ្នែក ប្រធាន​សង្កាត់​នោះ ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ ប៉ុន្តែ​បើ​ផ្នែក និង​សង្កាត់​ទាំងនោះ​មិន​ចាត់ការ គឺ​ខណ្ឌ​ជា​អ្នកចាត់ការ​បង្ក្រាប ព្រោះ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកទទួលខុសត្រូវ​រួមជាមួយ​ថ្នាក់លើ ដូច​ច្នេះ​ខណ្ឌ​មិន​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើ​អ្វី​តាម​ទំនើងចិត្ត​ នោះឡើយ​។​
ដោយឡែក​មន្ត្រី​បរិស្ថាន​ក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ម្នាក់​បាន ​ឲ្យ​ដឹងថា អុស​ស្ទែរ​ទាំងនោះ គឺ​បាន​កាប់​ចេញពី​ដែន​ព្រៃឈើ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​រមាស​ច្រើនជាង​កាប់​នៅក្នុង​ដែន​ជំរក​ សត្វព្រៃ​។​
ករណី​កាប់​អុស​ស្ទែរ​ដាក់លក់​រាប់ពាន់​ម៉ែត្រគូប​នៅ​ចំណុច​ខាងលើនេះ នៅពេល​ភ្នំពេញ​ថែម​ស៍ ធ្វើការ​សម្ភាសន៍​ពួកគាត់ មន្ត្រី​ក្នុង​ស្ថាប័ន​ទាំង​២​បាន​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​ដូច​អា​យ៉ៃ​ ឆ្លើយឆ្លង​។ តែ​ថា នៅ​ស្នាក់ការ ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​វិញ អ្នកយកព័ត៌មាន​បាន​ឮ​សំលេង​រណា​យន្ត​រំពង​ពេញ​ព្រៃ​នៅលើ​ភ្នំ​ដែល​គ្រប់គ្រង ​ដោយ​មន្ត្រី​បរិស្ថាន ចំ​ណែ​កន្លែង​ដាក់លក់​អុស​ស្ទែរ​ខុសច្បាប់​ទាំងនោះ​វិញ គឺ​នៅក្នុង​ដែន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ជា​អ្នកគ្រប់គ្រង​។​
ដូចនេះ សំណូមពរ​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត និង​គណៈកម្មការ​ចម្រុះ​បង្ក្រាប​បទល្មើស​របស់​ខេត្ត មេត្តា​ចុះមក​ត្រួតពិនិត្យ​ជាក់ស្តែង និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិភាព​ផង បើ​ពុំ​នោះទេ ព្រៃឈើ​នៅក្នុង​ស្រុក​ទឹកផុស និង​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ពិតជា​វិនាស​ហិនហោច​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ជាមិនខាន​ដោយសា​តែម​ន្ត្រី​ ខិលខូច និង​អសកម្ម​មួយចំនួន​៕ សេដ្ឋការ​
DSC0278932453223423
DSC027883453342342
DSC02787234234234
DSC02786234243242
DSC0279123312321