បុរសម្នាក់ស្លាប់ក្បែរថយន្ត ខ្ទិចក្បាលដោយមិន ដឹងមូលហេតុ គ្រួសារថាជាឃាតកម្ម

2/20/2014 0 Comments A+ a-


killer-ratanakiri
ខេត្តមណ្ឌលគិរី:មានករណីស្លាប់មនុស្ស ​ក្បែររថយន្ត​នៅក្នុងព្រៃនៅក្នុងតំបន់អភិរក្សជីវ:​ ចំរុះសីម៉ាស្រុកអូររាំងខេត្តមណ្ឌលគិរី​សមត្ថកិច្ចសនិ្នដ្ឋានជំហានដំបូងអាច​ អ្នកស្លាប់លោតពីលើរថយន្តបណ្តាល​អោយបោកក្បាលស្លាប់  រីឯក្រុមគ្រួសារសព​បានសំណូមពរ​អោយសមត្ថកិច្ចជួយបើក​ការសើបអង្កេតលើ​រឿងនេះផង ​ព្រោះសង្ស័យថាជាករណីឃាតកម្មដោយកូនរបស់គាត់អត់មានរងរបួសកន្លែងផ្សេងទេមានតែរបួសខ្ទេចវ៉ល់ផ្នែកក្បាលប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានអោយដឹងថាសព្វថ្ងៃនេះគេតែងសង្កេតឃើញតំបន់អភិរក្សជីវ:ចំរុះសីម៉ាជាជំរក
ពពួកអំបូរជីវ:ចំរុះសត្វព្រៃជ្រកកោនដែលមានទំហំនៃវិសាលភាពនៃតំបន់នេះគ្រប់ដណ្តប់ដោយព្រៃឈើរហូតដល់ជិត៣ ​សែនហិតាឯណ្ណោះប៉ុន្តែសព្វថ្ងៃនេះតំបន់ការពារនេះត្រូវបានកើតមានបទល្មើស
ព្រៃឈើយ៉ាងអនាធិបតេយ្យពីសំណាក់ជនខិលខូចជាច្រើនចូលកាប់ អា រំលំ ប្រភេទឈើប្រណិត ធ្នង បេង នាងនួន នៅតាមចំនុចនៃតំបន់ស្នូលខ្ទេចខ្ទីដឹកជញ្ជូនរង្គើផែនដីទាំងនេះប្រជាជនបានធ្វើការ
សន្និដ្ឋានយ៉ាងច្បាស់ថាមកពីមានការបណ្តែតបណ្តោយពីសំណាក់មន្ត្រីគ្រប់គ្រងផ្ទាល់តែម្តងបានជាមានបទល្មើសគគ្រឹកគគ្រេងបែបនេះ។ ប្រជាពលរដ្ឋនិងសហគមន៏ការពារព្រៃឈើបានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងនាពេលខាងមុខស្តីពីការបាត់បង់ព្រៃឈើនិងទីជំរកសត្វព្រៃផងដែរប្រជាពលរដ្ឋនិងសហគមន៏ការពារព្រៃឈើរួមទាំងអង្គការសង្គមសីវីលផងដែរបាននាំគ្នាស្នើអោយថ្នាក់លើមេត្តាជួយតាមដានករណីកើតមានបទល្មើសនៅក្នុងតំបន់ខាងលើផងនេះផងបើពុំដូចច្នោះទេធន់ធានធម្មជាតិដ៏សំបូតបែបនៅទីនោះអាចរលាយហិនហោចខ្ទេចខ្ទីដោយសារមន្ត្រីថ្នាក់ក្រោមអសមត្ថភាពក្នុងការគ្រប់គ្រង។ ប្រជាពលរដ្ឋនិយាយថាជាក់ស្តែងកាលពីថ្ងៃ ១៨ ០២​ ២០១៤ វេលាម៉ោងប្រមាណជា១១ : ៣០ នាទីថ្ងៃត្រង់មានការកើតឡើងនៃករណីដឹកជញ្ជូនឈើប្រណិតចេញពីព្រៃក្នុងតំបន់អភិរក្សជីវ:ចំរុះសីម៉ាត្រង់ចំណុច km លេខ 168 ស្រុកអូររាំងរថយន្តឡើងភ្នំមិនរួចថយក្រោយបណ្តាលអោយមនុស្សម្នាក់ស្លាប់ បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុទៀតផង។ ទាក់ទងការស្លាប់មនុស្សនៅចំណុចខាងលើនេះលោក ប៊ូ ប៊ុនឈាត  អធិការស្រុកអូររាំង បញ្ជាក់ ប្រាប់អ្នកឆ្លើយឆ្លងព័ត៍មានយើងនៅព្រឹកថ្ងៃទី ១៩ ០២ ២០១៤ នេះថាករណីនេះពិតជាមាន មែនប៉ុន្តែ នៅពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុគឺគេធ្វើការនាំ យកសពទៅកាន់ លំនៅឋានបាត់អស់ហើយគ្រាន់តែដឹងថាសពដែលបានស្លាប់នៅក្នុងហេតុការណ៏នោះឈ្មោះ ហេង ឡៃ ភេទ ប្រុសអាយុ ២១ ឆ្នាំរស់នៅក្នុងស្រុកកែវសីម៉ា គ្មានសមត្ថកិច្ចណាដឹងថាក្នុង ហេតុការណ៏គ្រោះថ្នាក់ នោះមានមនុស្សរងរបួសប៉ុន្មាននាក់នោះឡើយ៕ប្រពភ ពី Cambodiapage