ខ្មោចចូលយកកាំបិត ខ្វែវអា.កខ្លួនឯង ផ្តាច់បំពង់ខ្យល់ មើលទៅគួរឲ្យរន្ធត់បំផុត
ខេត្តកំពង់ស្ពឺ
៖ បុរសម្នាក់ទំនងជាខុសមាត់ខុសក ត្រូវខ្មោចចូលសណ្ឋិត
បានយកកាំបិតខ្វាវ អាវកខ្លួនឯងដាច់បំពង់ខ្យល់
ឡើងចំហធ្លុង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៨ ខែកុម្ភៈ
ក្នុងភូមិប្រសពជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មើលទៅគួរឲ្យភ័យខ្លាចបំផុត ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ជនរងគ្រោះ មានឈ្មោះ ស៊ិម សុខុម ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកម្មករជីកដំឡូង មានប្រពន្ធឈ្មោះ ទឹម ព្រែក ភេទស្រី អាយុ ៤៨ឆ្នាំ ជាកម្មករដូចគ្នា មានកូន ៥នាក់ ស្រី ២នាក់ ប្រុស ៣នាក់ ហើយស្រីច្បង មានអាយុ ៣០ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។ ប្រពន្ធរបស់ជនរងគ្រោះ បានអះអាងថា បុរសជាប្តីបានអាក ខ្លួនឯងទាំងកំរោលបែបនេះ ដោយសារតែខ្មោចនាំ ហើយគាត់នឹងរកគ្រូខ្មែរ ឲ្យជួយរៀបចំ រំដោះគ្រោះ។
ស្ត្រីជាប្រពន្ធ បានឲ្យដឹងតាមជំនឿថា កាលពី ៣ថ្ងៃ មុនពេលកើតហេតុ ប្តីរបស់គាត់ផឹកស៊ីស្រវឹង បានប្រឡែងគ្នាលេង ជាមួយមិត្តភក្តិ បណ្តាលឲ្យដួលរយះចិញ្ចើម ហើយថៅកែបានចេញលុយ ឲ្យទៅព្យាបាលរបួស ប៉ុន្តែគេឃើញសភាពប្តីរបស់គាត់ ហាក់ដូចជាខ្មោចចូល ដោយនិយាយផ្តេសផ្តាស អត់ដឹងខុសត្រូវទេ ។ ស្ត្រីជាប្រពន្ធក៏បាន នាំប្តី ទៅស្រោចទឹក ព្រោះតាំងពីប្តីរបស់គាត់ ដួលបោកក្បាលមក មានស្មារតីដូចជាភាំងៗ លែងសូវដឹងអី ។
នៅយប់កើតហេតុ ប្តីរបស់ដេកនៅផ្ទះ តែម្នាក់ឯង ចំណែកប្រពន្ធបានទៅដេក ជាមួយកូននៅផ្ទះជិតគ្នា ហើយនៅវេលាម៉ោង ៣ទៀបភ្លឺ ស្រាប់តែកូនប្រុស បានរត់ទៅ ប្រាប់គាត់ថា ពុកយកកាបិតខ្វាវអារក កូនអត់ហ៊ានចូលទៅជិតទេ ខ្លាចពុកកាប់ គ្រាន់តែដឹងភ្លាមៗ ប្រពន្ធបានរត់ទៅដល់ ស្រែកហៅពុកវា ទម្លាក់កាំបិតចុះ ទើបប្តីព្រមទំលាក់ចុះ ឃើញប្តីអារកដាច់បំពង់ខ្យល់ បាញ់ឈាមហូរដូចទឹក ស្រោចពេញខ្លួន ហើយបំពង់កនៅចំហធ្លុង មើលទៅគួរឲ្យរន្ធត់បំផុត៕
ប្រភពពី វត្តភ្នំ