ស្រលាញ់និងប្រចណ្ឌ ប្រពន្ធខ្លាំងពេកដល់ ថ្នាក់សុខចិត្តចង់.ក សម្លាប់ខ្លួនឯង
ខេត្តបន្ទាយមានជ័យ ៖
បុរសម្នាក់ប្រចណ្ឌប្រពន្ធខ្លាំងពេកបានយកក្រមារចង.កសម្លាប់
ខ្លួនឯងធ្វើឲ្យមានភាពភ្ញាក់ផ្អើលពេញភូមិកាលយប់ថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិតាអ៊ិន២ ឃុំស្រះរាំង
ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ហយ សាំង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបជាកសិករ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីអ្នកភូមិនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះដោយសារតែប្រចណ្ឌប្រពន្ធ សុខចិត្តយកក្រមារពណ៌ក្រហមក្រឡាចង.កនឹងពិដានផ្ទះ ។
ប្រភពបានបន្តថា បុរសរងគ្រោះខាងលើនេះតែងតែ ប្រចណ្ឌប្រពន្ធរៀងរាល់ថ្ងៃ សូម្បីតែភរិយាដើរទៅផ្សារឬទៅណាក៏ដោយគឺ ជនរងគ្រោះដើរតាមពីក្រោយរហូត។
លោក រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបុរីបានឲ្យដឹងនៅរសៀលថ្ងៃទី១៩ កុម្ភៈថា ក្រោយបានទទួលព័ត៌មានពីពលរដ្ឋលោកក៏បានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យភ្លាមៗ ។
លោកបានបន្តថា រហូតដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រពន្ធភ្ញាក់ពីដំណេករៀបចំមុងភួយ ស្រាប់តែឃើញប្តីចង.កសម្លាប់ខ្លួនបាត់ទៅ ។ ក្រោយពីបានធ្វើកោសល្យវិច័យសមត្ថកិច្ចជំនាញបានប្រគល់សាកសពជនរង គ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពពី នគរវត្ត