ឃាត់ខ្លួនបុរស២នាក់ និងថ្នាំយ៉ាម៉ា៥៨គ្រាប់ នៅស្រុកភ្នំព្រឹក
បាត់ដំបង: កម្លាំងប៉ូលិសស្រុកភ្នំព្រឹក
នឹងបញ្ជូនអ្នកជួញដូរគ្រឿងញៀន២នាក់ និងថ្នាំយ៉ាម៉ា៥៨គ្រាប់
ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តទៅតុលាការ
ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ
ឆ្នាំ២០១៤។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមផ្លូវសាធារណៈលើផ្លូវជាតិលេខ៥៩ និងឈានទៅឆែកឆេរផ្ទះនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោកសារ៉េត វិសេដ្ឋ អធិការងប៉ូលិសស្រុកភ្នំព្រឹក បានឲ្យដឹងថា បុរស២នាក់ដែលឃាត់ខ្លួន ទី១ ឈ្មោះម៉ុយ សុភាក់ អាយុ២៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំទួលជ្រៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងបានឆែកឆេររកឃើញថ្នាំយ៉ាម៉ាចំនួន៤៧គ្រាប់ នៅជាប់និងខ្លួន នៅតាមលើកំណាត់ផ្លូវជាតិលេខ៥៩។ ទី២ ឈ្មោះយឿន ផុន ហៅ ឡូវ អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងបានឈានទៅឆែកឆេរផ្ទះរកឃើញថ្នាំយ៉ាម៉ាចំនួន១១គ្រាប់ និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន ដែលលាក់ទុកក្នុងផ្ទះ។
លោកអធិការងប៉ូលិសស្រុកភ្នំព្រឹក បានបញ្ជាក់ថា កម្លាំងទទួលព័ត៌មានថា មានករណីចែកចាយថ្នាំញៀននៅចំណុចលើកំណាត់ផ្លូវលេខ៥៩ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ កម្លាំងបានចុះបង្ក្រាបស្ទាក់ចាំចាប់ឃើញមុខសញ្ញាសង្ស័យបាន ឃាត់ខ្លួនឈ្មោះម៉ុយ សុភាក់ឆែកឆេររកឃើញថ្នាំយ៉ាម៉ាចំនួន៤៧គ្រាប់លាក់ជាប់និងខ្លួន ដែលនាំទៅលក់ឲ្យអ្នកកុម្ម៉ង់ទិញ។ ក្រោយពីសាកសួរជនសង្ស័យហើយ បានដឹងបក្ខពួកគេជួញដូរថ្នាំញៀន២នាក់ទៀត នៅភូមិអូរ ឃុំពេជ្រចិន្ដា រួចប៉ូលិសស្រុកភ្នំព្រឹកបានសុំគោលការណ៍ពីលោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ហើយឈានទៅឆែកឆេរផ្ទះមុខសញ្ញាសង្ស័យឈ្មោះវ៉ាញ វី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក។ ពេលកម្លាំងចុះទៅដល់ផ្ទះមុខសញ្ញាសង្ស័យហើយជនសង្ស័យឈ្មោះវ៉ាញ វី បានរត់ឆ្លងដែនចូលទៅក្នុងទឹកដីថៃបាត់តែម្ដង។ ភ្លាមៗនោះកម្លាំងបានឃើញមុខសញ្ញាសង្ស័យម្នាក់ទៀតឈ្មោះយឿន ផុន ហៅ ឡូវ អាយុ២៩ឆ្នាំហើយកម្លាំងបានបន្តឆែកឆេរផ្ទះឈ្មោះយឿន ផុន ហៅ ឡូវ រកឃើញថ្នាំយ៉ាម៉ាចំនួន១១គ្រាប់ និងសម្ភារៈសម្រាប់ជក់មួយចំនួនហើយឃាត់ខ្លួនតែម្ដង។
ជនសង្ស័យបានសារភាពប្រាប់ប៉ូលិសថា ពួកគេពិតជាបានរកស៊ីជួញដូរថ្នាំញៀនប្រាកដមែន៕L
ប្រភពពី CEN

កម្លាំងប៉ូលិសស្រុកភ្នំព្រឹក ចាប់អ្នកជួញដូរគ្រឿងញៀន២នាក់នៅព្រំដែនកម្ពុជា-ថៃ
ប្រភពពី CEN