កែសម្រួល​សមាសភាព​ គ​ណៈ​កម្ម​ការ​សម្រាប់ ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​

2/20/2014 0 Comments A+ a-

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា​បាន​សេចក្តីសម្រេច ធ្វើការ​កែសម្រួល​សមាស​ភាព​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) ។ ការចេញ​សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ ដែលមាន​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​យោងតាម​សេចក្តី​សម្រេចបាន​ឲ្យ​ដឹងថា សមាសភាព​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា គឺមាន​ប្រធាន​មួយរូប និង​អនុប្រធាន​ចំនួន​១៣​រូប និង​មាន​សមាជិក​ចំនួន​៣៥​នាក់​។​
​សមាសភាព​គណៈកម្មកា​រ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា មានដូចជាៈ​
​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រធាន​។ លោក​ពេ​ជ សុ​ភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​ឯល វ៉ាន់​សា​រ៉ា​ត​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក​ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ប៉ុល សារឿន  អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ហ៊ុន ម៉ា​ណែ​ត លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី លោក​សយ ស៊ីផុន រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក​អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​អនុប្រធាន​។ ចំណែក​៣៥​រូប​ផ្សេងទៀត ជា​សមាជិក​៕​
ប្រភពពី CEN