CNRP ព្រមានផ្អាកកិច្ចចរចា បើ CPP បន្តសកម្មភាពរំខាន
គណបក្ស
សង្គ្រោះជាតិ ព្រមានផ្អាកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា
បើគណបក្សកាន់អំណាចនេះ បន្តសកម្មភាពអុកឡុក
រំខានវេទិកាសាធារណៈរបស់គណបក្សប្រឆាំងតទៅទៀត។
សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅយប់ថ្ងៃ១៩ ខែកុម្ភៈនេះ ឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ថា្នក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន នឹងចុះជួបមហាជនក្នុងវេទិកាសាធារណៈនៅសង្កាត់កំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋរាប់ពាន់នាក់។
ក្នុងសេក្តីថ្លែងការណ៍នេះ គណបក្សសង្គ្រោះជាតិ អំពាវនាវដល់គណបក្សប្រជាជនកម្ពុជា បញ្ឈប់ជាបន្ទាប់នូវការធ្វើសកម្មភាពយាយី និងរំខានពិធីជួបសំណេះសំណាលរបស់ខ្លួន ដូចដែលគណបក្ស បានជួបប្រទះកន្លងមក។ គណបក្សសង្គ្រោះជាតិ ចាត់ទុកការអុកឡុកវេទិកាសាធារណៈរបស់ខ្លួន ជាចេតនារបស់គណបក្សប្រជាជនកម្ពុជា រារាំងដំណើរការចរចារបស់ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ ក្នុងការរកដំណោះស្រាយដោយសន្តិវិធីនូវភាពជាប់គាំងនយោបាយក្នុងប្រទេស កម្ពុជាបច្ចុប្បន្ន។
នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា វេទិកាចុះសំណេះសំណាលប្រជាពលរដ្ឋ នៅវត្តព្រៃត្បាល់ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ត្រូវបាន អាជ្ញាធរមូលដ្ឋានក្រោមការបញ្ជារបស់គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពអុកឡុក ដោយចាក់មេក្រូរំខាន និងភ្ជង់កាំភ្លើងដល់អ្នកគាំទ្រខ្លួន៕