មន្ត្រីសាលាក្ដីខ្មែរក្រហម ប្រតិកម្មទៅនឹងការផ្សាយ របស់ទស្សនាវដ្ដីអាមេរិក
មន្ត្រី
នាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា
ប្រតិកម្មទៅនឹងខ្លឹមសារអត្ថបទរបស់ទស្សនាវដ្ដី ថាម (Time Magazine)
សហរដ្ឋអាមេរិក ដោយថ្លែងថា
សាលាក្ដីខ្មែរក្រហមកំពុងបំពេញការងាររបស់ខ្លួនបានល្អ
និងស្របតាមច្បាប់។
ប្រតិកម្មរបស់លោក នេត្រ ភក្ត្រា គឺបន្ទាប់ពីទស្សនាវដ្ដី ថាម បានសរសេរអត្ថបទរបស់ខ្លួនដោយ ដាក់ចំណងជើងថា “ភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហមគួរឱ្យភ្ញាក់ផ្អើល” ហើយស្រង់សម្ដីពីកិច្ចសម្ភាសន៍ជាមួយមេធាវីសិទ្ធិមនុស្ស សេង ធារី ដែលថា សាលាក្ដីនេះលែងជាសាលាក្ដីស្រប់ច្បាប់ទៀតហើយ។
ទាក់នឹងការលើកយកបញ្ហាចាយលុយអស់ប្រមាណ ២០០លានដុល្លារក្នុងរយៈពេល ៨ឆ្នាំ ហើយចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមបានចំនួនតិច បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិដទៃទៀតនោះ លោក នេត្រ ភក្ត្រា ថ្លែងថា គេមិនអាចប្រៀបធៀបបានទេ ព្រោះតុលាការទាំងនោះ ចាយលុយច្រើនជាង និងប្រើពេលវេលាយូរជាងសាលាក្ដីខ្មែរក្រហម។
រីឯបញ្ហាពុករលួយ និងការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលទៅក្នុងកិច្ចការ សាលាក្ដីខ្មែរក្រហម លោកថា គ្រាន់តែជាការរិះគន់របស់បុគ្គល ប៉ុន្តែការស៊ើបអង្កេតមិនរកឃើញបញ្ហាទាំងនេះទេ។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) ប្រាប់ទស្សនាវដ្ដី ថាម ថា រដ្ឋាភិបាលចង់ឱ្យចោទតែ ៥នាក់ទេ បើលើសពីនេះ មន្ត្រីរដ្ឋាភិបាលអាចនឹងត្រូវជាប់ចោទក្នុងឧក្រិដ្ឋកម្មខ្មែរក្រហម ដែរ។ អត្ថបទបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យតុលាការនៅកម្ពុជា និងជាផ្នែកមួយរបស់រដ្ឋាភិបាល គឺងាយស្រួលជ្រៀតជ្រែកផ្នែកនយោបាយ។
សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០០៦ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍ ហើយនាំមកកាត់ទោសជនទាំងឡាយណាដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ទាំងនោះ។ រហូតមកដល់ពេលនេះ អតីតមេដឹកនាំខ្មែរក្រហម ៥ រូបត្រូវបានចោទប្រកាន់ ហើយម្នាក់ចំណោម ៥នាក់នោះ ត្រូវបានកាត់ទោសដាក់គុកមួយជីវិត ម្នាក់ស្លាប់ ម្នាក់មានជំងឺ និងពីរនាក់ទៀត កំពុងប្រឈមការជំនុំជម្រះក្នុងសំណុំរឿងលេខ ០០២ វគ្គទី ១ និងទី ២៕
ប្រភពពី វិទ្យុអាស៊ីសេរី