លួងលោម​សង្សារ​ទៅ​រួមរ័ក ហើយ​វាយ​សម្លាប់​ញាត់​ចូល​លូ​

2/17/2014 0 Comments A+ a-

ក្រុង​ប៉ោយប៉ែត ៖ ក្មេង​​ឈាម​រាវ​​ម្នាក់ បាន​​លួង​លោម​​នារី​​ជា​​ស​ង្សារ ដើរ​លេង​​និង​​បាន​រួម​​រក្ស​​យ៉ាង​​ត្រេក​ត្រ​អាល នៅ​លើ​​វាល​ស្មៅក្នុង​ចំ​ការ​​​ដើម​​​ស្រល់ ក្បែរ​​​កា​​ស៊ី​​ណូ​មួយ​ក​ន្លែង ក្នុង​​ក្រុង​​ប៉ោយ​ប៉ែត ដើ​ម្បី​​អប​អរ​​ទិ​វា​​នៃ​​ក្តី​​ស្រ​ឡាញ់ ថ្ងៃ​ទី​​១៤ កុ​ម្ភះហើយ​ក្រោយពេល​រួមរ័ក​រួច ជនសង្ស័យ​បានធ្វើ​សកម្មភាព​វាយ ដោះអាវ​រឹត​ក ប្លន់​យក​គ្រឿងអលង្ការ និង​លុយ​មួយចំនួន បណ្តាល​ឲ្យ​នារី​រងគ្រោះ​សន្លប់ រួច​អូស​ទម្លាក់​ចូល លូ​បង្គន់ ៥​កង់ ដែលមាន​ជម្រៅ ៣​ម៉ែត្រ អាច​ចាត់ទុកជា អំពើ​ឃាត​កម្ម​ដ៏​សាហាវ​បំផុត​។
​ក្រោយពេល​កើតហេតុ លោក​វរៈ​សេនី​យ៏​ទោ ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង ចុះទៅ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ប្លន់​គិត​ទុក​ជាមុន ទៅលើ​នារី​ជា​សង្សារ  កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខណៈដែល​ជនសង្ស័យ កំពុង​ដើរ​ក្នុងភូមិ ។ គ្រឿងអលង្ការ ត្រូវបាន​ប្រគល់ជូន បងប្អូន​នារី​រងគ្រោះ វិញ​ទាំងអស់ ហើយ​នាង​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​ឯកជន នៅ​ក្រុង​ប៉ោយ​ប៉ែត​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ឈ្មោះ ផើ​ន ប៊ុនធឿន អាយុ ១៩​ឆ្នាំ រស់នៅ ភូមិ​-​សង្កាត់​ខាងលើ បាន​នាំ​សង្សារ ដែល​ស្រលាញ់គ្នា ជាង​​មួយឆ្នាំ​មកហើយ ឈ្មោះ ផ​.​ក អាយុ ១៦​ឆ្នាំ រស់នៅ​សង្កាត់​ប៉ោយប៉ែត ទៅ​ដើរលេង​តាំងពីព្រឹក រហូតដល់​យប់ ទើប​លួងលោម​នារី​ជា​សង្សារ​រួមរ័ក នៅលើ​វាល​ស្មៅ ចំណុចដើម​ស្រល់​ក្បែរ​កាស៊ីណូ មួយកន្លែង ក្នុង​ក្រុង​ប៉ោយប៉ែត ។​ក្រោយពេល​រួមរ័ក​រួច ជនសង្ស័យ​បាន​ដោះអាវ​រឹត​ក ប្លន់​យក​គ្រឿងអលង្ការ និង​លុយ​មួយ​ចំនួន  បណ្តាល​ឲ្យ​នារី​រងគ្រោះ​សន្លប់ រួច​អូស​ទម្លាក់​ចូល លូ​បង្គន់ ៥​កង់ ដែលមាន​ជម្រៅ ៣​ម៉ែត្រ ។
​លុះដល់​ម៉ោង ៥​ទៀបភ្លឺ​ថ្ងៃទី​១៥  ខែកុម្ភៈ ឆ្នាំ​២០១៤ នារី​រងគ្រោះ​បានដឹងខ្លួន ស្រ​វេ​ស្រវា​វារ​ឡើង​ពី​លូ ស្រែក​ឲ្យ​អ្នកភូមិ​ជួយ  និង​បានដាក់​ពាក្យបណ្តឹង ឈានដល់​ការ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។ ជនសង្ស័យ​បាន​សារភាពថា កាលពី​វេលា​ម៉ោង ១២​និង​៣០ នាទី​យប់​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ជនសង្ស័យ​បាន​បបួល នារី​រងគ្រោះ ជា​សង្សារ ទៅ​ដើរលេង ហើយ​ធ្វើ​សកម្មភាព ដោះអាវ​យកមក​ចងរឹត​.​ក វាយ​ទាល់តែ​សន្លប់​បាត់ស្មារតី ដោយ​ស្មានតែ​នារី​រងគ្រោះ​ស្លាប់ ជនសង្ស័យ​បាន​អូស នារី​រងគ្រោះ នោះ​រុញ​ចូលក្នុង​លូ​តែម្តងទៅ​។​
​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​មួយចំនួន ដែល​ជនសង្ស័យ ដោះយក​គ្រឿងអលង្ការ ពី​ជនរងគ្រោះ រួមមាន​-​កងដៃ ឈុត​ប្លា​ទីន ៦​វង់​មាន តម្លៃ ៦៥០០​បាត​។ ចិញ្ចៀន​ប្លា​ទីន មួយ​វង់ តម្លៃ​១០០​ដុល្លារ ចិញ្ចៀនមាស​មួយ​វង់ តម្លៃ ១៣០០០ បាត​។ ក្រវិល​ប្លា​ទីន​មួយគូ តម្លៃ ៣០០០ បាត​- ខ្សែ ក មាស​មួយ​ជី តម្លៃ ៦០០០​បាត​។ ទូរ​សព្ទ័​ដៃ ម៉ាក​អាយ​ហ្វូ​ន ពណ៌​ស មួយគ្រឿង ប្រាក់​ថៃ ២៤០០ បាត ។ កម្លាំង​អាវុធហត្ថ បាន​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការ​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕




ប្រភពពី វត្តភ្នំ