ស្រឡាញ់គ្នា​នៅ​រួមរស់​ដូច​ប្តី​ប្រពន្ធ ខាង​ប្រុស​បែកចិត្ត​មាន​ស្រី​ថ្មី មក​លោតទឹក​សម្លាប់ខ្លួន​

2/17/2014 0 Comments A+ a-


Wat-160221រាជធានី ​ភ្នំពេញ ៖ ដោយសារ​​​តូច​​ចិត្ត​​រឿង​ស​ង្សារ ដែល​​នៅ​​រួម​រស់​​ជា​មួយ​គ្នា ដូច​​ប្តី​​ប្រ​ពន្ធ​​បែក​ចិត្ត​​មាន​​ស្រី​​ថ្មី ស្ត្រី​​វ័យ​ក្មេង​​ម្នាក់ បាន​​អារ​​ក​ដៃ​​ខ្លួន​ឯង រួច​​ដើរ​​ឡើង​​ស្ពាន​ជ្រោយ​​ចង្វា ប៉ង​​លោត​ទឹក​​ស​ម្លាប់​ខ្លួន តែ​​ត្រូវ​​ស​មត្ថ​កិច្ច​​យាម​​ស្ពាន​​ឃើញ​​ទាន់បាន​ជួយ​ឃាត់​នាំមក​សាកសួរ នៅ​ប៉ុស្តិ៍​គោលដៅ​ទី​៣ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤​។​
​នារី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន មានឈ្មោះ សំ ស្រី​រដ្ឋ អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ បាន​និយាយថា នាង​បាន​ស្រឡាញ់​បុរស​ម្នាក់ និង​រួមរស់​ជាមួយ​បុរស​នោះ ដូច​ប្តី​ប្រពន្ធ​អញ្ចឹង តែ​មិនបាន​រៀបការ​ទេ គ្រាន់​តែមាន​ការដឹងឮ ពី​ឪពុកម្តាយ​តែប៉ុណ្ណោះ ហើយ​ការរស់នៅ ក្នុង​គ្រួសារ​មិនសូវ​ចុះសម្រុង​គ្នា​ទេ ចេះតែមាន​ទំនាស់​គ្នា​រហូត ធ្វើឱ្យ​នាង​ពិបាក ចិត្ត ចង់​សម្លាប់ខ្លួន ក៏​ដើរមក​លោតទឹក លើ​ស្ពាន​ជ្រោយចង្វារ​តែម្តង​៕
ប្រភពពី វត្តភ្នំ