ពលរដ្ឋនៅកំពង់ឆ្នាំង ប្រតិកម្មរឿងវៀតណាម នេសាទខុសច្បាប់
ប្រជាពលរដ្ឋ
ជាច្រើនគ្រួសារនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ប្រតិកម្មទៅនឹងសកម្មភាពនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យរបស់ជនជាតិ
វៀតណាម នៅលើផ្ទៃបឹងទន្លេសាប។ ពួកគាត់បញ្ជាក់ថា
សកម្មភាពល្មើសទាំងនោះសុទ្ធតែមានកម្លាំងសមត្ថកិច្ចយាមកាម
និងស្រែកគំរាមទៅលើប្រជានេសាទទាំងណាដែលបានដាក់មង
ឬសន្ទូចទើសកន្លែងគេប្រើឧបករណ៍ម៉ាញ់ និងជនតាមដងទន្លេសាបនោះ។
ប្រជានេសាទនៅភូមិកំពង់បាចិន ឃុំពោធិ៍ នៅថ្ងៃទី១៦ ខែកុម្ភៈ បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងចំពោះជនជាតិវៀតណាម ដែលអូសម៉ាញ់ និងរុញជនស្ទើររៀងរាល់យប់បណ្ដាលឲ្យដាច់រហែកមង និងសន្ទូចអ្នកភូមិ។ ពួកគាត់ចោទប្រកាន់មន្ត្រីជំនាញជលផល និងសមត្ថកិច្ចមួយចំនួនថា បានឃុបឃិតប្រព្រឹត្តបទល្មើសនេសាទទាំងនេះ។
ប្រជានេសាទម្នាក់ អ្នកស្រី ទេស ចន្ថា មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងភូមិភាគច្រើនបានប្រកបមុខរបរនេសាទជាលក្ខណៈ គ្រួសារ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែបច្ចុប្បន្នអ្នកភូមិរកត្រីមិនសូវបានឡើយ ដោយសារតែមានការរំខាន និងសកម្មភាពចាប់ត្រីខុសច្បាប់របស់ជនជាតិវៀតណាម។
អ្នកស្រី ទេស ចន្ថា៖ «ដាច់រាល់ថ្ងៃយប់! មិញបីកំណាត់ យប់ម្សិលបីកំណាត់ រាយតាមទន្លេហ្នឹង។ វាថា សាចេញទៅ បើមិនសាចេញទេ គឺអូសដាច់អស់ហើយ។ យួន ហើយនិងមានប៉ូលិសមានអីហ្នឹងមកតាម យើងហ៊ានធ្វើម៉េចវា។ ដាក់មងអត់បាន បើអាយាងកាវហ្នឹងមករាល់ថ្ងៃ ហើយមានអាម៉ាស៊ីនឆក់ត្រជាក់វាទៀតណោះ។ និយាយពីកូនត្រីអណ្ដែតរពោងតាមក្រោយ»។
ចំណែកប្រជានេសាទម្នាក់ទៀត លោក គង់ ឈិន បញ្ជាក់ថា សកម្មភាពអូសម៉ាញ់ និងរុញជនរបស់ជនជាតិវៀតណាម ម្ដងៗ មានគ្នាមិនតិចជាង ៨នាក់ឡើយ ហើយសកម្មភាពទាំងនោះភាគច្រើនធ្វើនៅពេលយប់ចាប់ពីម៉ោង៨ ដល់ម៉ោង ៤ទៀបភ្លឺ។ លោកបន្ដថា ចំណុចដែលមានបទល្មើសច្រើន គឺមានចាប់ពីចំណុចព្រែកសាយ នៃឃុំច្រណូក រហូតមកដល់ចំណុចបង្គោលកី អន្លង់លត ខ្មោចពីរ និងខ្មោចបី នៃឃុំពោធិ៍ ជាដើម។
ទាក់ទងនឹងបញ្ហានេះអភិបាលស្រុកកំពង់លែង និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសនេសាទ លោក មាន់ អេនលី ទទួលស្គាល់ថា ករណីបទល្មើសពិតជាមានមែន ក៏ប៉ុន្តែកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងបង្ក្រាបជាប្រចាំ។ យ៉ាងណាលោកបានបដិសេធចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលថា មានអាជ្ញាធរ និងសមត្ថកិច្ចជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទទាំងនោះ។
បន្ថែមលើនេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បញ្ជាក់ថា ចំណុចបង្គោលកី គឺជាទីតាំងអភិរក្ស ហើយខាងលោកបានដាក់កម្លាំងការពារជាប្រចាំនៅចំណុចនោះមិនឲ្យកើត មានបទល្មើសអ្វីឡើយ។ លោកបន្តថា សេចក្ដីរាយការណ៍នានា ទាក់ទងនឹងបទល្មើសនេសាទត្រូវតែមានភាពច្បាស់លាស់ និងទាមទារឲ្យមានការចូលរួមពីសហគមន៍ ដើម្បីឲ្យការបង្ក្រាបមានប្រសិទ្ធភាព។
លោក សេង ប៊ុនឈឿន៖ «ឥឡូវលោកត្រូវពិចារណា ជួនកាលគាត់ចេះតែរាយការណ៍តាពាស ជួនកាលទៅទាំងកណ្ដាលអធ្រាត្រទៅដល់គាត់បិទទូរស័ព្ទ ហើយដឹងស្រាប់ហើយពេលយប់យើងលំបាកណាស់ អ៊ីចឹងសូមឲ្យព័ត៌មានហ្នឹងជាក់ច្បាស់ ដើម្បីសហការធ្វើ ខ្ញុំមិនទុកឲ្យមានអនាធិបតេយ្យទេ»។
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល ហៅកាត់ថា ហ្វេក (Fact) ប្រចាំខេត្តកំពង់ឆ្នាំង អ្នកស្រី នូ សារឹម មានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទនៅតែបន្តកើតមានច្រើន នៅស្រុកចំនួន ៣ គឺស្រុកកំពង់លែង កំពង់ត្រឡាច និងស្រុកជលគិរី៖ «នៅក្នុងហ្នឹងវា មានទាំងជនជាតិខ្មែរ ទាំងជនជាតិវៀតណាម ក៏ប៉ុន្តែភាគច្រើនអ្នកដែលប្រើឧបករណ៍ហ្នឹងគឺជនជាតិវៀតណាម។ យើងមានយុទ្ធសាស្ត្រមួយក្នុងការប្រជុំជាមួយថ្នាក់ឃុំ ជាមួយជំនាញ ដើម្បីធ្វើការជំរុញឲ្យការអនុវត្តច្បាប់របស់ជំនាញ ក៏ដូចជាការចូលរួមរបស់អាជ្ញាធរ ហើយប្រជាពលរដ្ឋដែលជាសមាជិកនេសាទហ្នឹងឲ្យគាត់ចូលរួមអនុវត្ត ច្បាប់ទាំងអស់គ្នា»។
ទាក់ទងនឹងបទល្មើសនេសាទនេះដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ មន្ត្រីគណបក្សប្រឆាំងបានចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនមួយ បង្ហាញថា ទូកនេសាទរបស់ជនជាតិវៀតណាម ចំនួន ១១គ្រឿង កំពុងតែធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងខេត្តកំពង់ឆ្នាំង និងមានទូកចំនួន ២៥គ្រឿងផ្សេងទៀតត្រៀមនឹងដាក់ដំណើរការ ហើយមានអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ អង្គការការពារនិងអភិរក្សសត្វព្រៃ ព្រៃឈើ និងជលផល មានជាប់ពាក់ព័ន្ធនឹងបញ្ហានេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី