របួស ២ នាក់ ស្លាប់ម្នាក់ ជាបំណែក ក្រោយរថយន្តទំនើប Ferrari បុករបាំងចែកផ្លូវ
ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់
អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily
ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថារថយន្ត ទំនើប
Ferrari ពណ៌ក្រហម មួយគ្រឿង ត្រូវបានរកអោយឃើញថា ខ្ទេចជាចម្រៀកៗ ក្រោយពី
រថយន្តមួយគ្រឿងនេះ បានជួបនឹងឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍
បុករបាំងចែកទ្រូងផ្លូវនៅ ឯផ្លូវហាយវេ មួយកន្លែង មានទីតាំង ជិតនឹង
អាកាសយានដ្ឋាន អន្តរជាតិ Beijing Capital International Airport
ក្រុងប៉េកាំង ប្រទេស ចិន ។
បន្ថែមពីលើនេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានបរទេស Mirror Evening News បានអះ អាងបន្តអោយដឹងថា ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់នេះ បើតាមរបា យការណ៍ បញ្ជាក់អោយដឹងថា មានមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២ នាក់ផ្សេង ទៀត បានទទួលរងរបួស ធ្ងន់ និងស្រាល ។
យ៉ាងណាមិញ បើយោងតាមសម្តីក្រុម អ្នកចុះជួយសង្គ្រោះ ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា គ្រោះថ្នាក់ខាងលើ បានកើតឡើង ចន្លោះពី ម៉ោង ៣ ទៅ ម៉ោង ៤ ទាបភ្លឺ ឈានចូលថ្ងៃព្រហ ស្បត្តិ៍កន្លងទៅនេះ ។ ផ្ទុយទៅវិញ ករណីបើកបរ ក្នុងល្បឿនលឿនហួសប្រមាណ ត្រូវបានគេ សន្មត់ជាជំហានដំបូងអោយដឹងថា ជាមូលហេតុដែលនាំអោយមានគ្រោះថ្នាក់ តែទោះជាយ៉ាង ណា មូលហេតុ ពិតប្រាកដ ក៏កំពុងតែស្ថិតនៅក្រោម ការតាមដាន ស៊ើបអង្កេត នៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Chinadaily
ប្រភព ៖ Chinadaily