យុវជនម្នាក់ ដែលរងរបួស ដោយគ្រាប់កាំភ្លើង នៅបឹងទំពុន គឺជារឿង ពាលស៊ីពាល

2/14/2014 0 Comments A+ a-

ភ្នំពេញ ៖ យុវជនម្នាក់ ដែលរងរបួស កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ដោយ សារជនមិនស្គាល់មុខ បាញ់ត្រូវចំទ្រូង១គ្រាប់ ហើយយកម៉ូតូឌ្រីម សេ១២៥ ស៊េរី២០១៤ ទៅបាត់ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ នគរបាលជំនាញ ស្រាវជ្រាវ និងបានបញ្ជាក់ថា ជននេះជាមេក្លោងជួញដូរគ្រឿងញៀន ហើយមាន ដីកាចាប់ខ្លួនចំនួន២ ។ ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ សមត្ថកិច្ចបានបង្ហាញដីកា ដល់ជនរងរបួស និងបានដាក់កម្លាំងយាមកាមនៅមន្ទីរពេទ្យ រង់ចាំយុវជនខាងលើជារបួសសះស្បើយ នឹងនាំខ្លួន ទៅធ្វើការសាកសួរ បន្ត ។
ផ្តើមចេញពីប្រតិបត្តិការ ស្រាវជ្រាវរបស់សមត្ថកិច្ច នគរបាលខណ្ឌមានជ័យ និងកងរាជអាវុធ ហត្ថខណ្ឌ រួម ទាំងនគរបាលការិយាល័យជំនាញ ។ ពាក់ព័ន្ធនឹងករណី នេះដែរ ប្រសិនជាការ សង្ស័យរបស់សមត្ថកិច្ចដែលថា យុវជនរងគ្រោះជាមុខសញ្ញាចែកចាយថ្នាំញៀនមែននោះ ករណីបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះ សមត្ថកិច្ច សន្និដ្ឋានថា មិនមែនជាករណីបាញ់ប្លន់ទេ ប៉ុន្តែអាចជាករណី បាញ់ប៉ងសម្លាប់បំបិទដាន ឬហៅថា ក្រុមពាលស៊ីពាល ។
យោងតាមការបញ្ជាក់ របស់សមត្ថកិច្ច ដែលបានបង្ហាញ ដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ បេ រស្មី របស់ចៅ ក្រមស៊ើបសួរ នៃតុលាការរាជធានីភ្នំពេញ ត្រូវចោទប្រកាន់ ពីបទ ជួញដូរ ថ្នាំញៀន ខុសច្បាប់ ប្រព្រឹត្តិ កាលពីចុងឆ្នាំ២០១១ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨ និង៣៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចខាង លិចផ្សារប៉េសេ ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ មានជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាព តាមដេញបាញ់ចំនួន ៣គ្រាប់ តែត្រូវ១គ្រាប់ចំដោះខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ បេ រស្មី រងរបួសធ្ងន់ ហើយជនសង្ស័យបានយកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី០១៤ មួយគ្រឿង ជិះរត់គេចបាត់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល