ខ្ចីរថយន្ដមិត្ដភក្ដិ ពេលចេញពីស៊ីការ បើក ទៅបុករបាំង ចែកទ្រូងផ្លូវ បាក់អស់១០ផ្ទាំង

2/14/2014 0 Comments A+ a-

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដែលបង្កឱ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូល ដ្ឋាន ទាំងពាក់កណ្ដាលយប់នោះគឺ មានរថយន្ដលុច្សស៊ីស៤៧០ បើកដោយបុរស ម្នាក់មិនស្គាល់ អត្ដសញ្ញាណ ហើយនៅក្នុង រថយន្ដមានបុរសនិងស្ដ្រីពីរនាក់ រួមដំណើរ បានបើកទៅបុករបាំង ចែកទ្រូងផ្លូវ បណ្ដាល ឱ្យបាក់អស់ចំនួន១០ផ្ទាំង រួចហើយរថយន្ដ បានរេចង្កូតទៅបុករថយន្ដ ស៊ីអវីមួយគ្រឿង បណ្ដាលឱ្យរងការ ខូចខាតស្ទើរទាំងស្រុង ប៉ុន្ដែ គ្រោះថ្នាក់ចរាចរនេះ មិនមាន នរណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះឡើយ ពោលគ្រាន់ តែរងរបួសស្ដ្រីម្នាក់ ដែលជិះនៅក្នុងរថយន្ដ លុច្សស៊ីស ។
គ្រោះថ្នាក់ចរាចរ បុកបំផ្លាញទ្រព្យសម្បត្ដិ របស់រដ្ឋនិងរថយន្ដអ្នកធ្វើដំណើរតាមដងផ្លូវខាងលើនេះ បណ្ដាល មកអ្នក បើករថយន្ដ មានអាការៈស្រវឹងជោគ ហើយរថយន្ដនេះ ទៀតសោត គឺខ្ចីមកពីមិត្ដ ភក្ដិរបស់ខ្លួន ពេល ចេញពីស៊ីការ ដើម្បីដឹកបុរសនិងស្ដ្រីទាំង ពីរនាក់ទៅផ្ទះរបស់ពួកគេ ។
មន្ដ្រីនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះ ថ្នាក់ចរាចរ ខាង លើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១២និង៣០នាទី យប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវសហ ព័ន្ធរុស្សី ក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែន ជ័យ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ គេបានឃើញរថយន្ដលុច្សស៊ីស ៤៧០ ពណ៌ ទឹកប៊ិច ពាក់ ស្លាកលេខ ភ្នំពេញ 2I-5132 បើកដោយបុរសម្នាក់ តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅ ពីកើត ទៅលិច លុះពេល ធ្វើដំណើរទៅដល់មុខហាង លក់ទូរស័ព្ទ យីហោបេះដូងខ្មែរ ស្ថិតនៅក្នុង ភូមិប៉ប្រក ខាងត្បូង រថយន្ដបង្កខាង លើបានរេចង្កូតបុក របាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ អស់ ចំនួន១០ផ្ទាំង ។ ក្រោយពីបុករបាំងដែក ចែកទ្រូងផ្លូវរួចហើយ រថយន្ដបង្ក បានជ្រុល ចង្កូត ទៅបុក រថយន្ដ ស៊ីអវី ពណ៌សំបក ឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2J-1197 ដែលកំពុង ធ្វើដំណើរ បញ្ច្រាសទិសគ្នា បណ្ដាលឱ្យរថយន្ដ ស៊ីអវី រងការខូចខាតស្ទើរ ទាំងស្រុង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅពេល ដែលរថយន្ដលុច្សស៊ីស បុករបាំងដែកចែកទ្រូង ផ្លូវ ហើយ ជ្រុល ចង្កូតទៅបុករថយន្ដស៊ីអវី ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នានោះ ស្រាប់តែនារីម្នាក់ ដែលអង្គុយនៅ ក្នុង រថយន្ដ បង្កបានខ្ទាតចេញតាមកញ្ចក់ មកដីសន្លប់បាត់ ស្មារតីតែម្ដង ។
ក្រោយគ្រោះថ្នាក់ចរាចរខាងលើនេះ គេ សង្កេតឃើញ កម្លាំងសមត្ថកិច្ចមូលដ្ឋាននិង កម្លាំង នគរបាល ចរាចរជាច្រើននាក់ បានចុះ ទៅជួយអន្ដរាគមន៍នៅ កន្លែងកើតហេតុ ប៉ុន្ដែ អ្នកបើក រថយន្ដលុច្សស៊ីស និងបុរសម្នាក់ទៀត ដែលរួមដំណើរបានរត់គេចខ្លួនបាត់ បន្សល់ ទុកតែនារី ដែលរងរបួសនោះ ។ ដោយឡែក អ្នកបើករថយន្ដស៊ីអវី ត្រូវបានសមត្ថកិច្ច ប្រាប់ថា មានឈ្មោះ ពៅ ធួន អាយុ៤១ឆ្នាំ បម្រើ ការងារនៅព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ ស្នាក់នៅផ្ទះលេខ៤១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ក្រោយកើតហេតុ រថយន្ដទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិ យាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះ ស្រាយតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល