មិនទាន់បានផ្សំដំណេកផង ស្រាប់តែបាត់កូនក្រមុំ
ខេត្ដឧត្ដរមានជ័យ
៖ សំឡេងភ្លេងការរងំរណ្ដំឮខ្ទរពេញភូមិញាតិមិត្ដប្រុសស្រី
អបអរពេញចិត្ដពេញថ្លើមចំពោះគូស្វា មីភរិយា
ខណៈឃើញគូស្រករមួយគូនេះ បានរៀបពិធីមង្គលការដើម្បីបំពេញមុខ
មាត់ឪពុកម្ដាយដោយស្ម័គ្រចិត្ដ ។ ក៏ប៉ុន្ដែ
អ្វីដែលធ្វើឱ្យអ្នកភូមិ ពិសេសទាំងបង
ប្អូនខាងកូនក្រមុំនិងកូនកំលោះនឹកហួសចិត្ដក្រោយពីបញ្ចប់ពិធី
មង្គលការ និង សងថ្លៃម្ហូបអាហារ ស្រាប់តែបាត់កូន
ក្រមុំគ្រាដែលកូនកំលោះអះអាងថា មិន
ទាន់ទាំងបានផ្សំដំណេកជាមួយនាងផង នោះ ។
អាពាហ៍ពិពាហ៍ដ៏អធិកអធមតែប្រែ ក្លាយមកជាភាពសោះកក្រោះ បន្ទាប់ពី បាត់កូនក្រមុំពីផ្ទះដោយគ្មានមូលហេតុ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយបានជំរុញ ឱ្យឪពុកមាឪពុកបង្កើតព្រមទាំងម្ដាយ កូនក្រមុំយករូបថតនាងទៅដាក់នៅ តាមប៉ុស្ដិ៍និងកន្លែងសមត្ថកិច្ចឱ្យជួយទប់ស្កាត់ខ្លាចក្រែងកូនស្រី ត្រូវជនខិលខូច ល្បួងបោកប្រាស់ដោយប្រការណាមួយ ក្នុងរូបភាពទុច្ចរិត ។
លោកទឹល សាវី អាយុ៥១ឆ្នាំ រស់នៅ ភូមិប្រាសាទរំដួល ឃុំអំពិល ស្រុក បន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ ត្រូវជា ឪពុកមាកូនក្រមុំបានប្រាប់នគរវត្ដតាម ទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ថា កូនក្រមុំដែលបាត់ខ្លួននាងមានឈ្មោះ វ៉ាន់ សុខឿយ អាយុ១៦ឆ្នាំ រស់នៅភូមិ ធីលៀម ឃុំគោកមន ស្រុកបន្ទាយ អំពិល ។ រីឯកូនកំលោះឈ្មោះ ធឿន ថាច អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយនឹង កូនក្រមុំដែរ ។ ឪពុកកូនក្រមុំឈ្មោះ វ៉ាន់ អាយុ៤៧ឆ្នាំ មានប្រពន្ធ ឈ្មោះ ទិល ថា អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នកចម្ការ រស់នៅភូមិ-ឃុំខាងលើ ។
ឪពុកមាកូនក្រមុំបានបញ្ជាក់ថា កូនក្រមុំនិងកូនកំលោះបានរៀបអាពាហ៍ ពិពាហ៍នឹងគ្នាកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ហើយកូនក្រមុំបានបាត់ពីផ្ទះនៅ ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ តែពុំដឹង មូលហេតុពីការបាត់ខ្លួននោះទេ ។
លោកទឹល សាវី បានសង្ស័យថា កូន ក្រមុំចេញពីផ្ទះហើយបានឆ្លងដែនចូល ទៅប្រទេសថៃទើបរូបគាត់ និងឪពុក ម្ដាយកូនក្រមុំបានយករូបថតទៅដាក់ផ្ញើនៅប៉ុស្ដិ៍នគរបាលច្រកទ្វារ បឹងត្រកួន និងច្រកអូរស្មាច់ ដើម្បីឱ្យសមត្ថកិច្ចជួយ ទប់ស្កាត់ក្រែងលោឃើញនាងត្រូវជន មិនល្អនាំឆ្លងដែន ។
ឪពុកមាកូនក្រមុំបានឱ្យដឹងទៀតថា នៅពេលដែលក្មួយស្រី(កូនក្រមុំ)របស់ គាត់រត់បាត់ពីផ្ទះខាងឪពុកម្ដាយកូនក្រមុំបានសងបណ្ណាការទៅឱ្យ កូនកំលោះ វិញហើយចំនួន៩៣.០០០បាតក៏ប៉ុន្ដែ ខាងក្រុមគ្រួសារកូនកំលោះបានសន្យា ទុកពេលឱ្យកូនក្រមុំមួយខែ ។ ប្រសិនបើ នាងវិលមកវិញនោះ ខាងប្រុសនឹងវេរ ទាំងបណ្ណាការឱ្យខាងស្រីវិញហើយកូន កំលោះឱ្យពួកគេទាំង២រស់នៅជាមួយគ្នាជាប្ដីប្រពន្ធពេញច្បាប់ ។
ឪពុកមាកូនក្រមុំបានឱ្យដឹងទៀតថា កូនកំលោះនិងកូនក្រមុំអ្នកទាំង២មាន ទំនាក់ទំនងស្នេហានឹងគ្នាអស់រយៈពេល ជាង១ឆ្នាំមកហើយមុនចូលរោងការ ហើយពិធីមង្គលការនេះទៀតសោតកូន កំលោះនិងកូនក្រមុំគឺជាអ្នកចាត់ចែង ទាំងជួលរោងការរើសមុខម្ហូបជ្រើស រើសផ្នួង ។ល…។ ដូច្នេះមានន័យថា អាពាហ៍ពិពាហ៍របស់ពួកគេទាំងឪពុក ម្ដាយទាំងសងខាងមិនបានបង្ខិតបង្ខំនោះទេ ។
ទាក់ទិនទៅនឹងសំណួរថាតើនាងអាច រត់តាមសង្សារដែលកូនក្រមុំមាន ចិត្ដប្រតិព័ទ្ធជាងកូនកំលោះនោះឬយ៉ាងណា? ឪពុកមារូបនេះបានឱ្យដឹងថា “ខ្ញុំ បានសួរក្មេងប្រុសដែលនាងធ្លាប់ទំនាក់ ទំនងជិតស្និទ្ធក្នុងភូមិនោះតែក្មេងប្រុស ទាំងនោះនៅផ្ទះទាំងអស់” ។ ការដែលបាត់ ខ្លួន“ខ្ញុំសង្ស័យគេចាញ់បោកអ្នកណាមួយលួងលោមទៅលក់និងធ្វើអី ផ្ដេសផ្ដាស”។
លោកក៏បានសុំអំពាវនាវដល់សមត្ថ កិច្ចគ្រប់ទីកន្លែងប្រសិនបើជួបប្រទះនាង ដូចមានភិនភាគនៅក្នុងរូបថតនេះសូម ទំនាក់ទំនងមកក្រុមគ្រួសារ និងឃាត់ ខ្លួននាងខ្លាចក្រែងនាងចាញ់បោក និង ត្រូវជនមិនល្អលួងលោមយកទៅលក់ដូរ ៕
____________________________
ប្រភពព័ត៌មានពី៖ នគវត្ត