រស់ជាតិក្រោយកែវកាហ្វេ របស់ ហាងកាហ្វេ​ជនជាតិ​វៀតណាម​ ​នៅភ្នំពេញ​

2/14/2014 0 Comments A+ a-

nkw-2ភ្នំពេញ ​ ៖​ តៀម​កាហ្វេ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ទាក់ទាញ​អតិថិជន​របស់​ ខ្លួន​ភាគច្រើន​គឺ​បុរស​នាំ​គ្នា​អង្គុយ​សំកុក​ផឹក​កាហ្វេ​ជាមួយនឹង​ការ​ចោល ​ក្រសែ​ ភ្នែក​ទៅ​មើល​នារី​អ្នកលក់​ដែល​ស្លៀកពាក់​ខើច​ខ្លីៗ​បញ្ចេញ​សាច់​ភ្លៅ​ ដើម្បី​ទាក់​ទាញ​អតិថិជន​របស់​ខ្លួន​ ។​ នារី​រត់​តុ​កាហ្វេ​ភាគច្រើន​ជា​ជន​
​ជាតិ​វៀតណាម​ ដែល​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ រាជធានី​ភ្នំពេញ​យល់​ថា​ ហាង​កាហ្វេ​មួយ​ ចំនួន​ដែល​មាន​នារី​អ្នក​រត់​តុ​ជនជាតិ​វៀត​ ណា​ម​លាក់​បង្កប់​ដោយ​ការ​លក់​សេវា​ផ្លូវ​ ភេទ​យ៉ាង​ស្ងាត់កំបាំង​ ។​
​នៅ​កម្ពុជា​ការ​លក់​សេវា​ផ្លូវភេទ​គឺជា​ទ​ង្វើ​ខុសច្បាប់​ ។​ ហេតុ​ដូច្នេះ​ហើយ​បាន​  ជា​អ្នក​ប្រកប​របរ​រកស៊ី​ខាង​សេវា​នេះ​បាន​  បង្វែរ​ទិស​ដៅ​ពី​ការ​បើក​រកស៊ី​ដោយ​ចំហ​   ទៅ​ជា​ការ​លាក់លៀម​ឬ​បង្កប់​ជាមួយនឹង​ សេវា​ផ្សេងៗ​ ដូច​ជា​នៅ​តាម​ហាង​ខា​រ៉ា​ អូ​ខេ​,​ហាង​ម៉ាស្សា​,​ហាង​កោស​ជប់​ និង​ អ្វី​ដែល​គេ​កត់សម្គាល់​ឃើញ​ថ្មីៗ​គឺ​ហាង​ កាហ្វេ​…​។​ មាន​ន័យ​ថា​ កន្លែង​លក់​កាហ្វេ​ មួយ​ចំនួន​មាន​លួចលាក់​បម្រើសេវា​ផ្លូវ​ ភេទ​ ។​ គេ​និយាយ​ដោយ​ខ្លី​ថា​ វា​ជា​អាថ៌​ កំបាំង​នៅ​ក្រោយ​កែវ​កាហ្វេ​ ។​
​នៅ​ម្ដុំ​សង្កាត់​ច្បារ​អំពៅ​,​សង្កាត់​ ស្រះ​ចក​…​ហាង​កាហ្វេ​ជា​ច្រើន​សុទ្ធតែ​  បាន​ទាក់ទាញ​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ ការ​បញ្ចេញ​ឱ្យ​ឃើញ​ជាមួយ​នារី​រត់​តុ​ ស្លៀក​ខើច​ខ្លីៗ​សម្រាប់​អង្គុយ​ចាំ​ទទួល​ ភ្ញៀវ​ឬ​ក៏​ជា​អ្នក​រត់​តុ​ ។​ ហាង​កាហ្វេ​មួ​ួ​យ​ កន្លែង​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​   គេ​សង្កេត​ឃើញ​ថា​មាន​អតិថិជន​ជា​ ច្រើន​ភាគច្រើន​ជា​បុរស​បាន​បន្ដកន្ទុយ​ គ្នា​ចូល​ទៅ​ផឹក​កាហ្វេ​ដែល​ពោរពេញ​ ទៅ​ដោយ​អាថ៌​កំបាំង​នោះ​ ។​ រសជាតិ​ កាហ្វេ​ពិតជា​មិន​សំខាន់​ប៉ុន្មាន​ទេ​ ប៉ុន្ដែ​ អ្វី​ដែល​សំខាន់​គឺ​រសជាតិ​នៅ​ក្រោយ​កែវ​កាហ្វេ​នោះ​ឯង​ ។​
​តៀម​កាហ្វេ​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ស្រះ​ចក​មាន​បុរស​ជា​អតិថិជន​ ចេញ​ ចូល​ឥត​ដាច់​ជា​រៀងរាល់ថ្ងៃ​ ។​ ប៉ុន្ដែ​រសជាតិ​ កាហ្វេ​ដែល​មាន​តម្លៃ​មួយ​កែវ​៣២.៥០០​ រៀល​នោះ​ គ្មាន​អ្វី​ពិសេស​ឡើយ​ ។​ រសជាតិ​ ពិតប្រាកដ​គឺ​នៅ​ពីក្រោយ​កែវ​កាហ្វេ​ នោះ​ទេ​ ។​ ពេល​ខ្លះ​នៅ​តាម​តុ​ភាគច្រើន​ មាន​តែ​កែវ​កាហ្វេ​និង​កៅអី​ជ័រ​ចម្រុះ​ ពណ៌​ដោយ​គ្មាន​មនុស្ស​អង្គុយ​ឡើយ​ ។​ ប៉ុន្ដែ​អតិថិជន​មិន​ទាន់​ឈប់​ផឹក​កាហ្វេ​នៅឡើយ​ទេ​ ។​ រសជាតិ​កាហ្វេ​មិនមែន​ជា​អ្វី​ដែល​ អាច​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ឧស្សាហ៍​មក​ ទី​នេះ​ប៉ុន្មាន​នោះ​ទេ​ តែ​សម្រស់​សាច់​ ភ្លៅ​ស​ស្រ​ឡូ​ន​និង​សម្រស់​ដើមទ្រូង​ដ៏​ ទ្រលុកទ្រលន់​របស់​នារី​ដែល​កំពុង​បម្រើ​កាហ្វេ​នោះ​ទៅ​វិញ​ទេ​ ដែល​ទាក់ទាញ​ ចំណាប់អារម្មណ៍​របស់​អតិថិជន​ ។​ នារី​ស្រស់​ស្អាត​ទាំងនេះ​មិនមែន​បម្រើ​តែ​ កាហ្វេ​ប៉ុណ្ណោះ​ទេ​ ពួក​គេ​បាន​លួចលាក់​ បម្រើសេវា​ផ្លូវភេទ​ផង​ដែរ​ ។​ សំឡេង​ ចម្រៀង​សម័យ​ជា​ច្រើន​បទ​និង​ខ្សែភាពយន្ដ​បរទេស​ជា​ច្រើន​រឿង​ត្រូវ​បាន​ ចាក់​ បញ្ចាំង​ជា​បន្ដបន្ទាប់​គ្នា​ឥត​ដាច់​ ពី​ព្រឹក​ រហូត​ដល់​ល្ងាច​នៅ​ក្នុង​អគារ​ថ្ម​តូច​ល្មម​មួយ​ដែល​ជា​ហាង​កាហ្វេ​នោះ​អាច​ ធ្វើ​ឱ្យ​ គេ​ជឿ​ថា​ នេះ​ជា​ហាង​កាហ្វេ​សុទ្ធសាធ​ ។​ ក្រៅពី​ម៉ូយ​របស់​ហាង​កាហ្វេ​នេះ​មនុស្ស​ភាគច្រើន​មិន​អាច​ដឹង​ថា​វា​មាន​ បង្កប់​ លក់​សេវា​ផ្លូវភេទ​នោះ​ឡើយ​ ។​ ចំពោះ​អតិថិ​ ជន​ដែល​ទើបនឹង​ចូល​មក​ថ្មី​ ប្រសិនបើ​ គេ​អង្គុយ​ផឹក​តែ​កាហ្វេ​និង​មើល​វី​ដេ​អូ​ ធម្មតា​យូរ​បន្ដិច​នោះ​ប្រាកដជា​ត្រូវ​ស្ដ្រី​មេការ​(​ម៉ែ​យ៉ែ​ម​)​ ចោល​ភ្នែក​សម្លឹង​មើល​ ញឹកញាប់​ជា​មិន​ខាន​ ។​ ពីព្រោះ​ថា​ ជា​ទូទៅ​ អតិថិជន​របស់​ហាង​កាហ្វេ​នេះ​មិនសូវ​ ខ្វាយខ្វល់​នឹង​ការ​ទទួលទាន​កាហ្វេ​ និង​ មើល​វី​ដេ​អូ​ប៉ុន្មាន​នោះ​ទេ​ ។​ កាហ្វេ​មួយ​ កែវ​មាន​តម្លៃ​២.៥០០​រៀល​តែបើ​អតិថិជន​ត្រូវការ​សេវា​បម្រើ​ផ្លូវភេទ​នោះ​ ពួក​គេ​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​៣​ម៉ឺន​រៀល​ បន្ថែម​ទៀត​នៅ​ពេល​គេង​ជាមួយ​នារី​ដ៏​ ស្រស់​ស្អាត​ម្ដង​ ។​ នៅ​ពេល​ដែល​ភ្ញៀវ​ ពេញចិត្ដ​នឹង​នារី​ណា​ម្នាក់​ក្នុង​ចំណោម​ នារី​ដែល​បម្រើ​កាហ្វេ​នៅ​ទី​នេះ​ ពួក​គេ​ត្រូវ​ ខ្សឹប​ប្រាប់​ទៅ​មេការ​(​ម៉ែ​យ៉ែ​ម​)​ ហើយ​ បន្ទាប់​មក​មេការ​(​ម៉ែ​យ៉ែ​ម​)​នឹង​ប្រាប់​ ឱ្យ​នារី​នោះ​នាំ​ភ្ញៀវ​ទៅ​កាន់​បន្ទប់​គេង​នៅ​កន្លែង​មួយ​ផ្សេង​ទៀត​នៅ​ ក្បែរ​ហាង​កាហ្វេ​មួយ​នេះ​ ។​ អតិថិជន​ដែល​តែងតែ​ចូល​ មក​កាន់​ហាង​កាហ្វេ​នេះ​គឺ​មាន​ទាំង​អ្នក​ រត់​ម៉ូតូឌុប​ អ្នក​រកស៊ី​ និង​អ្នកធ្វើការ​ផង​ ដែរ​ ហើយ​ពួក​គេ​ភាគច្រើន​មិន​នៅ​យូរ​ ឡើយ​ ក្រោយ​ពី​បាន​សម្រេច​គោលបំណង​ របស់​ខ្លួន​ហើយ​នោះ​ពួក​គេ​ក៏​ប្រញាប់​ចាកចេញ​ទៅ​វិញ​ភ្លាមៗ​ដែរ​ ។​ ហាង​កាហ្វេ​ ដែល​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​លួចលាក់​នេះ​កំពុង​ទាក់ទាញ​បាន​អតិថិជន ​ កាន់តែ​ច្រើន​ដែល​ចង់​ភ្លក់​កាហ្វេ​មួយ​ កែវ​៣២.៥០០​រៀល​ ។​
​អាថ៌​កំបាំង​នៅ​ក្រោយ​កែវ​កាហ្វេ​នេះ​ មិនមែន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនដឹង​ នោះ​ទេ​ ប៉ុន្ដែ​វា​ជា​បញ្ហា​ផលប្រយោជន៍​  បន្ដិចបន្ដួច​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ នឹង​ម្ចាស់​ហាង​កាហ្វេ​ទាំងនោះ​ ។​ ជួនកាល​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ត្រឹមតែ​ទទួល​ ទាន​កាហ្វេ​មួយ​កែវ​ពី​ថៅកែ​ហាង​កាហ្វេ​  នោះ​ប៉ុណ្ណោះ​ និង​ជួនកាល​បាន​សេវា​ឬ​ ការ​ឧបត្ថម្ភ​បន្ដិចបន្ដួច​ពី​ម្ចាស់​ហាង​ ។​ គេ​ ពិបាក​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​ បង្ក្រាប​ទៅ​លើ​ហាង​កាហ្វេ​បែប​នេះ​ ។​ ប៉ុន្ដែ​សមត្ថកិច្ច​ខ្លះ​និយាយ​ថា​ បើ​គេ​មាន​ចេតនា​ក្នុង​ការ​បង្ក្រាប​គឺ​មិន​លំបាក​នោះ​ឡើយ​ ៕
_____________________________
ប្រភពព័ត៌មានពី៖ នគវត្ត