ខឹងម្តាយស្តីឲ្យ រឿងកាប់ដើមពោត រត់ទៅផឹកថ្នាំពុល សម្លាប់ខ្លួន
កណ្តាល ៖ យុវជនម្នាក់ គ្រាន់តែខឹងម្តាយ ស្តីបន្ទោស
រឿងកាប់ដើមពោត យកឲ្យគោមិត្តភក្តិស៊ី ក៏ដាច់ចិត្តធ្វើអត្តឃាត
ដោយផឹកថ្នាំពុលសម្លាប់ខ្លួន កាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ ថ្ងៃទី១៥
ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ
ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ លី សេវូ ភេទប្រុស អាយុ១៩ឆ្នាំ
មុខរបរជាកសិករ រស់នៅភូមិឃុំ កើតហេតុ ។
តាមប្រភពព័ត៌មានពីបងស្រី របស់យុវជនចិត្តខ្លាំង បានឲ្យដឹងថា មុនពេលកើតហេតុ ប្អូនប្រុសរបស់ខ្លួន បានទូរស័ព្ទប្រាប់ថា លាហើយបងស្រី ចាំជួបគ្នា នៅជាតិក្រោយ ។ បងស្រីជនរងគ្រោះបន្តថា ខណៈឮសំដីរបស់ប្អូននោះ ខ្លួនស្មានតែប្អូន និយាយលេង ក៏មិនចាប់អារម្មណ៍ ស្រាប់តែមួយសន្ទុះ ក៏មានហេតុការណ៍ភ្ញាក់ កើតឡើង មិននឹកស្មានថា ប្អូនប្រុស សម្រេចចិត្តធ្វើ អត្តឃាតដោយផឹកថ្នាំពុល បែបនេះសោះ គ្រាន់តែម្តាយ ស្តីបន្ទោសឲ្យ រឿងកាប់ដើមពោតយកទៅឲ្យគោមិត្តភភ្តិស៊ីប៉ុណ្ណោះ ។
ការសុំនេះម្តាយក៏មិនជំទាស់ដែរ ប៉ុន្តែមកពីប្អូនប្រុស កាប់ដើមពោតរហូត អស់ពីចម្ការ រហូតអត់មានចំណីឲ្យ គោខ្លួនឯងស៊ី ទើបគិតខ្លីបែបនេះ ។ បងស្រីយុវជនរងគ្រោះ បន្តថា ប្រហែលជាមកពីកាប់ ដើមពោតអស់ ហើយត្រូវម្តាយស្តីបន្ទោស ហើយមានការខឹង សម្បារយ៉ាងខ្លាំង ទើបជនរងគ្រោះរត់ ទៅរោងចាំពោត ក៏ផឹកថ្នាំពុលនៅទីនោះ ដើម្បីធ្វើអត្តឃាត។ ប្រហែលជា២ម៉ោងក្រោយ មកទើបម្តាយដឹងថា កូនប្រុសរបស់ខ្លួន បានផឹកថ្នាំពុល ក៏ដឹកតាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ពេលទៅដល់ពេទ្យ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ហើយ ក្រុមគ្រួសារក៏ដឹកត្រឡប់មកផ្ទះធ្វើបុណ្យតាមប្រពៃណី ។
លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ក្រោយពីពិនិត្យ និងធ្វើកោសល្យ វិច្ច័យរួច ជនរងគ្រោះបានស្លាប់ ដោយការផឹកថ្នាំបំពុល ប្រាកដមែន ។
លោកអធិការ ក៏បានអំពាវនាវ ដក់បងប្អូនប្រជាពលរដ្ឋ សូមកុំយកតម្រាប់តាម យុវជនខាងលើនេះ ឲ្យសោះ ខណ:ម្តាយឳពុកស្តីបន្ទោសបន្តិចបន្តួច គឺចង់ឲ្យកូនល្អ ហើយ ការធ្វើបែបនេះ គឺជាគំនិតខ្លីបំផុត ដែលមិនហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល