ឆក់ទូរស័ព្ទ បានសម្រេច ជនរងគ្រោះ សុំណាត់ជួប ដោះដូរថ្នូរ ដោយលុយ ត្រូវចាប់ខ្លួន
ភ្នំពេញ: ចោរឆក់ទូរស័ព្ទស្ទើរភ្លើងម្នាក់
ត្រូវបានម្ចាស់ទូរស័ព្ទលួងលោមណាត់ជួប ដើម្បីដោះដូរជាថ្នូរ នឹងលុយ
រួចហើយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច ចាប់ខ្លួនតែម្តង កាលពីវេលាម៉ោង
៦៖៣០នាទី ព្រលប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៤ ។
មន្រ្តីនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បាននិយាយថា ដំណើររឿងកើតឡើង តាំងពីវេលា ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ដែលនៅពេលនោះជនសង្ស័យខាងលើ បាន ធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីជនរងគ្រោះម៉ាក iPhone5 ស្ថិតនៅតាមផ្លូវលេខ៦៣ ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ពោលស្ថិតនៅក្រោយវិមានព្រឹទ្ឋសភា ។ ក្រោយពីឆក់បានសម្រេច ជន រងគ្រោះ មានឈ្មោះ ឃុន វឌ្ឍនី បានតាមដាន ដោយទូរស័ព្ទរបស់ខ្លួន ដោយបានភ្ជាប់បច្ចេកទេស ដែលអាចដឹងពីទីតាំងទូរស័ព្ទស្ថិតនៅទីណា ។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះ និងក្រុមគ្រួសារ
បានព្យាយាមលួងលោមជនសង្ស័យ និងឈាន ដល់ការណាត់ជួបគ្នា ដើម្បីធ្វើការដោះដូរ
យកទូរស័ព្ទត្រឡប់មកវិញ ជាថ្នូរអោយលុយ ។ ពេលនោះ ជនសង្ស័យឈ្មោះ ជួប វាសនា
អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវ៤៨ ក្នុងភូមិក្បាលទំនប់ សង្កាត់
បឹងទំពុន ខណ្ឌមានជ័យ បានយល់ព្រមតាមជនរងគ្រោះ ព្រមមកជួបដើម្បីយកលុយ
តាមការសន្យា របស់ជនរងគ្រោះ ។ នៅពេលដែលជនសង្ស័យរូបនេះ
បានធ្វើដំណើរមកដល់កន្លែងណាត់ជួប សមត្ថកិច្ច
ដែលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះនោះ ស្ទាក់ចាប់តែម្តងទៅ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បី កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល