ម្ចាស់សុភាគ្លីនិក និងសម្ពព បើករថយន្ត បុករះផ្ទះប្រជាពលរដ្ឋ រថយន្ត និងម៉ូតូ រងរបួស៣នាក់

2/17/2014 0 Comments A+ a-

ភ្នំពេញ ៖ ម្ចាស់គ្លីនិក ដែលមានយីហោ សុភាគ្លីនិក និងសម្ពព ស្ថិតនៅតាមផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រូវគេរាយការណ៍ថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ត បុកម៉ូតូអ្នកដំណើរ ផ្ទះប្រជាពលរដ្ឋ និងរថយន្ត នៅក្នុងផ្ទះនោះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ ភ្លាមៗ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់គ្លីនិកខាងលើនេះ ដែលគេមិនស្គាល់ អត្តសញ្ញាណ បានបើករថយន្ត ម៉ាករ៉េវហ្វ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2L-6906 បានបើកប្រជែង ជាមួយរថយន្តស៊ីអរវី មួយគ្រឿងទៀត មិនចាំស្លាកលេខ ទំនងមានរឿង ជាមួយគ្នា ។
ប្រជាពលរដ្ឋ បាននិយាយទៀតថា លុះពេលធ្វើដំណើរមកដល់ មុខគ្លីនិករបស់ខ្លួន អ្នកបើករថយន្តរូបនេះ បានជ្រុលទៅបុកអ្នកជិះម៉ូតូស្មាស់ បណ្តាលឲ្យដួលម៉ូតូ រងរបួសទាំង៣នាក់។
រថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកចូល ផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ បណ្តាលឲ្យជ្រុលទៅបុក រថយន្តដែលចតចោល ម៉ាកលុច្សស៊ីស មួយគ្រឿង ហើយរថយន្តលុច្សស៊ីស បានជ្រុលទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាកប៉ាជេរ៉ូ រួចហើយ រថយន្តប៉ាជេរ៉ូ បានជ្រុលទៅបុក ម៉ូតូចំនួន២គ្រឿងដែលចតចោលដែរ បណ្តាលឲ្យរងការ ខូចខាតផងដែរ។ ក្រោយកើតហេតុ អ្នកបើករថយន្ត បានរត់ចូលគ្លីនិករបស់ខ្លួន ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល