ក្មេងប្រុស-ស្រី ២នាក់ រើសគ្រាប់ CKC មកដុំលេង ផ្ទុះស្លាប់ក្នុងថ្លុកឈាម
បាត់ដំបង៖ ក្មេងប្រុស ស្រី២នាក់
បានស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ក្រោយពីពួកគេបានប្រទះឃើញគ្រាប់ CKC
មួយគ្រាប់ នៅតាមរបងផ្ទះ ហើយយកគ្រាប់ទៅដំលែង
បណ្តាលឲ្យផ្ទុះឮលាន់កក្រើកប្រតិពី កាលពីរសៀល ថ្ងៃទី២១ ខែកុម្ភៈ
ឆ្នាំ២០១៤កន្លងទៅ ស្ថិតនៅ ភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល
ខេត្តបាត់ដំបង ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពក្មេងប្រុស រឿង រិត អាយុ៧ឆ្នាំ និងសពក្មេងស្រី ហង់ ណារិន អាយុ៧ឆ្នាំ បានដេកស្លាប់ក្បែរគ្នា គួរឲ្យអណោចអាធ័មយ៉ាងខ្លាំង ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ក្មេងរងគ្រោះទាំង ២នាក់ បានឃើញគ្រាប់នៅតាមរបងផ្ទះ ស្រាប់តែ យកមកដំលេង បណ្តាលឲ្យផ្ទុះតែម្តង ទើបដឹងដល់ឪពុកម្តាយរត់មកមើល ក៏ឃើញកូនរបស់ខ្លួន ស្លាប់បាត់ទៅ ហើយ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថ បានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុ ហើយបានប្រគល់សពទាំង២ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕