រថយន្តដឹកអេស្កាវ៉ាទ័រ របស់លោក គឹម គង់ ខូចកណ្តាលផ្លូវ កកស្ទះចរាចរណ៍ ជាច្រើនម៉ោង
ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ៣
បាននាំគ្នាបន្លឺសំឡេងរអ៊ូរទាំស្ទើរគ្រប់គ្នា បន្ទាប់ពី រថយន្ត
និងម៉ូតូរបស់ពួកគេជាប់ស្ទះអស់រយៈពេល ជាច្រើនម៉ោង
ដោយសាររថយន្តដឹកអេស្កាវ៉ាទ័រ ដ៏ធំមួយគ្រឿង របស់លោក គឹម គង់
បានខូចនៅកណ្តាលផ្លូវ។
ការកកស្ទះចរាចរណ៍ បណ្តាលមកពីរថយន្តដឹកអេស្កាវ៉ាទ័រខូចនេះ បានកើតមានឡើងនៅវេលាម៉ោង ៦ និង៥០ នាទីព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសហការីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានស្ថិតនៅក្នុងហេតុការណ៍កកស្ទះចរាចរណ៍នេះ បាន ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រថយន្ត និងម៉ូតូជាច្រើនគ្រឿង បានជាប់ស្ទះលើចម្ងាយផ្លូវប្រមាណ ជាង ១គីឡូម៉ែត្រ គ្រាដែលកំណាត់ផ្លូវមួយនេះ មានការធ្វើចរាចរណ៍មមាញឹកយ៉ាងខ្លាំង។
បើតាមសមត្ថកិច្ច ដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តដែលខូចបង្កឲ្យកកស្ទះចរា ចរណ៍នេះ បានដឹកអេស្កាវ៉ាទ័រមួយគ្រឿងបំណងចូលទៅកាយដីនៅម្តុំកន្លែងកើតហេតុនោះ។
ទោះបីជាយ៉ាងណា រហូតដល់វេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃដដែលនេះ ចរាចរណ៍ បានដំណើរការឡើងវិញ ជាធម្មតាហើយ ដោយការមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច។
បើតាមសេចក្តីរាយការណ៍ពីសហការីរបស់ដើមអម្ពិលបានបន្តថា អ្នកធ្វើដំណើរនៅតាមដងផ្លូវ ក៏បានសម្តែងការ ខឹងសម្បាខ្លះដែរ ជាមួយនិងការរអ៊ូតិចៗថា ការប្រើប្រាស់លើផ្លូវសាធារណៈពិតណាស់ថា ក្រុមហ៊ុនរកស៊ីដឹក ជញ្ជូនធំៗ បានបង់លុយជូនរដ្ឋលើសេវាប្រើប្រាស់ផ្លូវ ច្រើនជាងប្រជាពលរដ្ឋទូទៅពិតមែន តែគួរណាស់តែមាន ការពិនិត្យ ឲ្យបានល្អិតល្អន់លើរថយន្តរបស់ខ្លួន មុនចេញដំណើរ ចៀសវាងការខូចកណ្តាលផ្លូវ ឬជួបហេតុការណ៍ ផ្សេងៗនាំ ឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ និងការធ្វើដំណើររបស់អ្នកដទៃ៕