បទវិភាគ៖ តើលោក ហ៊ុន សែន ជាប់បណ្ដឹងនៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិដែរឬទេ?
អ្នក
ដែលរងគ្រោះដោយការរំលោភបំពានពីសំណាក់អ្នកកាន់អំណាចនៅកម្ពុជា
តែងស្វះស្វែងរកយុត្តិធម៌តាមគ្រប់លទ្ធភាពដែលខ្លួនមាន។
អ្នកខ្លះរកខ្សែអ្នកធំ
ដើម្បីប្រើប្រាស់ឥទ្ធិពលអ្នកមានអំណាចនោះទៅលើតុលាការ។
អ្នកគ្មានខ្សែរយៈ និងគ្មានធនធាន ហាក់គ្មានសង្ឃឹមទៅហើយថា
ពួកគេនឹងអាចមើលឃើញពន្លឺយុត្តិធម៌នោះឡើយ។
ដោយមិនសង្ឃឹមថាបានទទួលយុត្តិធម៌ពីតុលាការក្នុងស្រុកនៅពេល ថ្មីៗនេះ មានការផ្ដួចផ្ដើមដាក់ពាក្យប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC = International Criminal Court) ទៀតផង។ តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចនឹងជួយរកយុត្តិធម៌ដល់ជនរងគ្រោះកម្ពុជា បានឬទេ?
ការនាំខ្លួនមេដឹកនាំផ្តាច់ការលើពិភពលោក ដែលល្បីខាងអាក្រក់ទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ កន្លងមក គឺជាសមត្ថកិច្ចរបស់តុលាការអន្តរជាតិមួយនេះ។ ចាប់តាំងពីការបង្កើតនៅឆ្នាំ២០០២ មកទល់ពេលនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាយ.ស៊ី.ស៊ី បានចោទប្រកាន់មនុស្សជាង ៣០នាក់ មកហើយពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងមួយចំនួនទៀត ត្រូវបានតុលាការនេះផ្ដន្ទាទោសតែម្តង។
មេដឹកនាំផ្តាច់ការពីប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក ដូចជា មេដឹកនាំនៃប្រទេសលីប៊ី (Libya) កូដឌីវ័រ (Côte D’ivoire) ស៊ូដង់ (Sudan) នីហ្សេរីយ៉ា (Nigeria) កេនញ៉ា (Kenya) កុងហ្គោ លីបេរីយ៉ា (Liberia) និងបណ្ដាប្រទេសជាច្រើនទៀត ដែលតុលាការអន្តរជាតិមួយនេះបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាម។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រទេសហូល្លង់ដ៍ ត្រូវបានបង្កើតឡើងដោយលក្ខន្តិកៈទីក្រុងរ៉ូម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ហើយចាប់ផ្ដើមអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២។
តុលាការនេះមានអំណាចចាត់ការតាមច្បាប់ ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ជាដើម។ ចំណុចមួយទៀត អាយ.ស៊ី.ស៊ី មានអំណាចតែទៅលើប្រទេសណាដែលបានចុះសន្ធិសញ្ញាជាមួយខ្លួន ប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ មានប្រទេសចំនួន១២២ រួមទាំងកម្ពុជា ផងនោះ បានចុះសន្ធិសញ្ញាជាមួយនឹង អាយ.ស៊ី.ស៊ី។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណាដែលម្ចាស់ប្រទេសគ្មាន ឆន្ទៈក្នុងការកាត់ក្តីលើពាក្យបណ្ដឹងរបស់ពលរដ្ឋខ្លួន ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាល ណានោះ ដើម្បីជួយការពារឧក្រិដ្ឋជនមិនអោយទទួលខុសត្រូវ ចំពោះអំពើឧក្រិដ្ឋដែលជននោះបានប្រព្រឹត្តទៅវិញ។
តុលាការនេះកន្លងមកបានផ្ដន្ទាទោសក្រុមមេដឹកនាំផ្តាច់ការលើ ពិភពលោកមួយចំនួនរួចមកហើយ រួមមានមេដឹកនាំនៃប្រទេស Yugoslavia នៅអឺរ៉ុបខាងកើត មេដឹកនាំនៃប្រទេសលីបេរីយ៉ា ក្រុមមេដឹកនាំ និងក្រុមមេបញ្ជាការយោធានៃប្រទេសកុងហ្គោ នៅអាហ្វ្រិក និងមេដឹកនាំនៃបណ្ដាប្រទេសមួយចំនួនទៀត។
កាលពីឆ្នាំ២០១២ អាយ.ស៊ី.ស៊ី បានផ្ដន្ទាទោស ឆាល ថេល័រ (Charles Taylor) អតីតមេដឹកនាំនៃប្រទេសលីបេរីយ៉ា ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឆាល ថេល័រ កើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៤៨ មានកូនចំនួន ១៤នាក់ ជាអតីតប្រធានាធិបតីទី២២ នៃប្រទេសលីបេរីយ៉ា ដែលឡើងកាន់អំណាចពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០៣។ ឆាល ថេល័រ រៀនចប់ពីមហាវិទ្យាល័យ Bentley ក្នុងទីក្រុង Waltham នៃរដ្ឋ Massachusetts។ បន្ទាប់ពីរៀនចប់ ឆាល ថេល័រ បានទៅដល់ប្រទេសលីប៊ី ជាទីដែលលោកហាត់រៀនការប្រយុទ្ធបែបឧទ្ទាម។ នៅឆ្នាំ១៩៨៩ ឆាល ថេល័រ បានទៅដល់លីបេរីយ៉ា វិញ ហើយចាប់ផ្ដើមបង្កើតសង្គ្រាមស៊ីវិលដំបូងរហូតដល់ឆ្នាំ១៩៩៦ ដោយទទួលជោគជ័យក្នុងការទម្លាក់រដ្ឋាភិបាលចាស់ ហើយឡើងកាន់អំណាចនៅឆ្នាំ១៩៩៧។
ក្នុងអំឡុងការកាន់កាប់អំណាច ឆាល ថេល័រ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមស៊ីវិលនៃប្រទេស សេរ៉ាឡេអូន (Sierra Leon) ដែលកើតឡើងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០២។
ងាកមកកម្ពុជា ឯណេះវិញ កម្ពុជា បានចុះសន្ធិសញ្ញាជាមួយ អាយ.ស៊ី.ស៊ី នៅខែតុលា ឆ្នាំ២០០០ ឲ្យសច្ចាប័ននៅខែមេសា ឆ្នាំ២០០២ ហើយចូលជាធរមាននៅខែកក្កដា ឆ្នាំ២០០២ មានន័យថា មានអំណាចចាប់ផ្ដើមអនុវត្ត។
រហូតមកទល់ពេលនេះ មានចលនានៅក្រៅប្រទេសបានដាក់ពាក្យបណ្ដឹងចំនួនពីរទៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ប្រឆាំងនឹង លោក ហ៊ុន សែន។ រណសិរ្សរំដោះជាតិដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក (Denmark) កាលពីខែមករា ឆ្នាំ២០១៤ ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អំពីការបង្ក្រាបហិង្សារបស់កម្លាំងរដ្ឋាភិបាលកម្ពុជា ដែលបណ្ដាលឲ្យកម្មករ ៥នាក់ស្លាប់។ ចំណែកចលនាអំណាចពលរដ្ឋខ្មែរ ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ទទួលខុសត្រូវចំពោះអំពើហិង្សា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ ដល់ដើមខែមករា ឆ្នាំ២០១៤។
ជាមួយគ្នានេះផងដែរ មេធាវីរបស់គណបក្សសង្គ្រោះជាតិ លោក រីឆាដ រ៉ចជើរ (Richard Rogers) ក៏កំពុងប្រមូលភស្តុតាង និងរៀបចំឯកសារមួយចំនួនទៀត ដើម្បីប្ដឹងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ អំពីការបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករជាលក្ខណៈប្រព័ន្ធ ទៅ អាយ.ស៊ី.ស៊ី ដែរ។ ក្រុមមន្ត្រីបក្សសង្គ្រោះជាតិ ឲ្យដឹងថា លោក រីឆាដ រ៉ចជើរ នឹងប្ដឹងជាផ្លូវការទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី នៅខែមេសា ខាងមុខ។
ប្រសិនបើមេធាវីរបស់គណបក្សសង្គ្រោះជាតិ ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅពេលខាងមុខនេះមែន នោះវាជាបណ្ដឹងទីបីហើយ ប្រឆាំងនឹងការគ្រប់គ្រង និងការបញ្ជារបស់ លោក ហ៊ុន សែន។
ក្រុមមេធាវីអន្តរជាតិជាច្រើនអះអាងដូចៗគ្នាថា បទល្មើសដែល លោក ហ៊ុន សែន កំពុងប្រព្រឹត្តសព្វថ្ងៃ រួមការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ការប្រើអំពើហិង្សាទៅលើជនស្លូតត្រង់ អំពើនិទ្ទណ្ឌភាព និងការបញ្ជាកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ក្រុមអ្នកតវ៉ាជា បន្តបន្ទាប់។
មេធាវីនៃក្រុមហ៊ុនច្បាប់ Rees Broome ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក Mark A. Moorstein បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ករណីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ជាធាតុផ្សំដ៏គ្រប់គ្រាន់បំផុតមួយ ក្នុងការប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ៖ «ការបាញ់ប្រហារ ជីវិតកម្មករកាត់ដេរ សម្រាប់ខ្ញុំ គឺជាករណីច្បាស់ក្រឡែត និងជាឧទាហរណ៍ជាក់ស្តែងមួយដែលកងកម្លាំងប្រដាប់អាវុធបានប្រើអំពើ ហិង្សាជ្រុលហួសហេតុ។ ជាភស្តុតាង គឺមានការបញ្ជាកងទាហានឆ័ត្រយោង អមដោយសព្វាវុធគ្រប់ធុនទៅលើក្រុមអ្នកតវ៉ា។ មានការធ្វើទារុណកម្ម មានការឃុំឃាំងមនុស្សជាង ២០នាក់ រួមទាំងក្មេងមិនទាន់គ្រប់អាយុ។ ហើយអំពើទាំងនោះ សុទ្ធតែធ្វើឡើងជាលក្ខណៈប្រព័ន្ធ។ ខ្ញុំគិតថា ការិយាល័យព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ គួរពិនិត្យមើលលើករណីទាំងនេះ»។
ការប្ដឹងរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្វើឡើងស៊ីសង្វាក់គ្នាទៅនឹងការថ្កោលទោសរបស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន (Washington) សហគមន៍អឺរ៉ុប និងក្រុមឃ្លាំមើលសិទ្ធិមនុស្សកំពូលក្នុងពិភពលោក ចំពោះការសម្លាប់ជីវិតកម្មករខ្មែរទាំងកណ្ដាលថ្ងៃត្រង់ ខណៈពួកគេគ្រាន់តែទាមទារដំឡើងប្រាក់ខែឲ្យបានសមរម្យ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃនោះ។
ករណីឃាតកម្មធំៗក្នុងអំឡុងពេលក្ដោបក្ដាប់អំណាចរបស់ លោក ហ៊ុន សែន រយៈពេលជាង ២៨ឆ្នាំមកនេះ រួមមានការបញ្ជូនពលរដ្ឋខ្មែរជាច្រើនឲ្យទៅស្លាប់ក្នុងផែនការ “ក៥” ការសម្លាប់ជីវិតអ្នកកាសែតជាង ១០នាក់ ការធ្វើគត់ព្រះសង្ឃ ការសម្លាប់ជីវិតតារាភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា តារាចម្រៀង ទូច ស៊ុននិច កម្ទេចសម្ផស្សតារាខារ៉ាអូខេ អ្នកស្រី តាត ម៉ារីណា ប្រហាររង្គាលកងទ័ពរាជានិយមរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅខែកក្កដា ឆ្នាំ១៩៩៧ ការបោកគ្រាប់បែកមុខរដ្ឋសភាសម្លាប់មនុស្ស ១៦នាក់ បាញ់សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អារច្រៀកយកជីវិត លោក ឈុត វុទ្ធី វីរជនការពារព្រៃឈើ និងការឆក់យកជីវិតកម្មករកាត់ដេរចំនួន ៥នាក់ កាលពីខែមករា ឆ្នាំ២០១៤។
លើសពីអំពើឧក្រិដ្ឋកម្មដែលផ្ទុយទៅនឹងច្បាប់ក្នុងស្រុក និងច្បាប់អន្តរជាតិទាំងនេះ របបគ្រប់គ្រងរបស់ លោក ហ៊ុន សែន ក៏បានរឹបអូសយកផ្ទះសម្បែងពីពលរដ្ឋ តាមរយៈការបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចុះឆក់យកដីធ្លីដីស្រែចម្ការ និងដីភូមិដ្ឋានរបស់ពលរដ្ឋដោយគ្មានសំណង ដើម្បីប្រគល់ឲ្យក្រុមហ៊ុនឯកជន ឬក្រុមអ្នកមានអំណាច។
តើអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់រដ្ឋាភិបាល លោក ហ៊ុន សែន អាចចាត់ទុកជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែរឬទេ?
លក្ខន្តិកៈទីក្រុងរ៉ូម ចែងថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាអំពើទាំងឡាយណាដែលកម្លាំងរបស់ រដ្ឋាភិបាល ប្រឆាំងសេចក្តីថ្លៃថ្នូររបស់មនុស្ស ធ្វើឲ្យអាប់ឱនកិត្តិយស បន្ទាបបន្ថោកមនុស្ស អំពើទារុណកម្ម អំពើឃាតកម្ម អំពើរំលោភសេពសន្ថវៈ ការរើសអើងផ្នែកនយោបាយ ការធ្វើទុក្ខបុកម្នេញក្នុងជំនឿសាសនា និងអំពើអមនុស្សធម៌។
បើទោះបីជាប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា រងគ្រោះ និងរងសម្ពាធនយោបាយដែលមិនអាចរកយុត្តិធម៌ឲ្យមហាជនក៏ដោយ ក៏អំពើឧក្រិដ្ឋកម្មរបស់ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ត្រូវបានចងក្រង និងកត់ត្រាទុកទាំងក្នុងបញ្ជីអន្តរជាតិ និងក្រាំងប្រវត្តិសាស្ត្រខាងការប្រព្រឹត្តអំពើ អាក្រក់លើពលរដ្ឋរបស់ខ្លួន។ ហើយសំណាញ់ច្បាប់នៅតែរង់ចាំជានិច្ច៕
ប្រភពពី វិទ្យុអាស៊ីសេរី