លោក ជា មុនី ប្តឹងទៅសម្តេចនាយករដ្ឋមន្ត្រី រឿងក្រសួងការងារ មិនព្រមចុះបញ្ជិកាសហជីពសេរីកម្មករ នៅតាមបណ្តារោងចក្រ
ភ្នំពេញ: ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា
បានសរសេរលិខិត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤
ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីករណីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនចុះបញ្ជិកា សហជីពសេរីកម្មករ
នៃព្រះរាជាណាចក្រកម្ពុជា នៅតាមបណ្តារោងចក្រ សហគ្រាសថ្មីៗ មួយចំនួន។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្តេចតេជោថា ដោយសារមានជំនឿទុកចិត្ត ពីសំណាក់កម្មករ កម្មការិនី មកលើសហជីពសេរីកម្មករ ទើបបងប្អូនកម្មករ បានស្នើសុំបង្កើតសហជីពសេរីកម្មករ នៅតាមបណ្តារោងចក្រ សហគ្រាសថ្មីៗ មួយចំនួនទៀត ដែលបងប្អូនកំពុងបំពេញការងារ ដើម្បីឲ្យសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាតំណាងរបស់ពួកគេ។
លោក ជា មុនី លើកឡើងថា ជាក់ស្តែង កន្លងទៅថ្មីៗនេះ កម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ឡុង លីដ រោងចក្រ ប្រាយសិន អ៊ីនធើណេសិនណល រោងចក្រ ស៊ីដ ១៥៣ រោងចក្រ រីឡាយ អេប៊លសូស អិនដាស្ទ្រៀល បាននាំគ្នាបង្កើតសហជីពសេរីកម្មករ នៅតាមបណ្តារោងចក្រទាំងនោះ។ បន្តមកទៀត សហជីពសេរីកម្មករ នៃបណ្តារោងចក្រទាំងនោះ បានដាក់ពាក្យទៅរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីស្នើសុំចុះបញ្ជិកា ដោយមានបង្កាន់ដៃ ទទួលសំណុំរឿង ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ចំនួន១ច្បាប់ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ចំនួន២ច្បាប់ និងចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ចំនួន១ច្បាប់។
លោក ជា មុនី បានលើកឡើងទៀតថា បន្ទាប់ពីថ្នាក់ដឹកនាំសហជីពសេរីកម្មករ នៃបណ្តារោងចក្រខាងលើ ដាក់ស្នើសុំចុះបញ្ជិកា មានរយៈពេលយ៉ាងតិចចំនួន ៣ខែ មកហើយ ប៉ុន្តែមិនទាន់ទទួលបាន ការឆ្លើយយតបជាផ្លូវការ ពីក្រសួងការងារនៅឡើយទេ។
លោក ជា មុនី បានបញ្ជាក់ក្នុងលិខិតថា ការដែលក្រសួងការងារ មិនសម្រេចចុះបញ្ជិកា សហជីពសេរីកម្មករ នៅតាមបណ្តារោងចក្រថ្មីៗ ដូចបានលើកឡើងខាងលើ ធ្វើឲ្យសហជីពសេរីកម្មករ ប្រឈមទៅនឹងបញ្ហាមួយចំនួន ដូចជាៈ
១.ដំណើរការកាត់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ជាសមាជិកសហជីព ដើម្បីបង់វិភាគទាន ជូនសហជីព តាមមាត្រា១២៩ នៃច្បាប់ ស្តីពីការងារ និងប្រកាសលេខ៣០៥ សកបយ ចុះថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០០១ របស់អតីតក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា ត្រូវបានជាប់គាំងទាំងស្រុង។
២.រាំងស្ទះដល់ការស្នើសុំ ឲ្យមានការសម្រេច ទទួលស្គាល់ភាពជាតំណាង របស់សហជីពសេរីកម្មករ នៅតាមបណ្តារោងចក្រទាំងនោះ ឲ្យស្របទៅតាមច្បាប់ ស្តីពីការងាររបស់កម្ពុជា។
ជាមួយគ្នានោះ លោកជាមុនី ក្នុងនាមជាប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឲ្យសម្តេចតតេជោ ហ៊ុន សែន មេត្តាជួយធ្វើអន្តរាគមន៍ ឲ្យក្រសួងការងារ សម្រេចចុះបញ្ជិកា សហជីពសេរីកម្មករ នៅតាមបណ្តារោងចក្រថ្មីៗមួយចំនួន ស្របតាមច្បាប់ការងារ ដោយក្តីអនុគ្រោះ៕
ប្រភពពី CEN