មិន​ស្រួលខ្លួន​ទៅ​ឱ្យ​គ្រូពេទ្យ​ ប្រចាំ​ភូមិ​ដាក់​សេរ៉ូម​ពេល ​ពេទ្យ​ជួន​មក​ដល់​ផ្ទះ​បន្ដិច​ដាច់ ខ្យល់​ស្លាប់​សង្ស័យ​ប្រតិកម្ម ​សេរ៉ូម​

2/26/2014 0 Comments A+ a-

ខេត្ដបន្ទាយមានជ័យ​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​បុរស​នោះ​មិន​ស្រួល​ ខ្លួន​ហើយ​បានឱ្យ​អ្នក​ជិតខាង​ជូន​ទៅ​ផ្ទះ​ គ្រូពេទ្យ​ប្រចាំ​ភូមិ​ពេល​នោះ​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​រួចរាល់​ហើយ​ គ្រូពេទ្យ​ក៏​ដឹក​អ្នកជំងឺ​មក​ដល់​ផ្ទះ​មួយ​ភ្លែត​ក៏​ដាច់ខ្យល់​ស្លាប់​ល្មម ​ដោយ​សង្ស័យ​ប្រតិកម្ម​សេរ៉ូម​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​និង​ផ្ទះ​ជន​ រង​គ្រោះ​ ឋិត​នៅ​ភូមិ​កណ្ដាល​ ឃុំ​អូរ​ស្រ​ ឡៅ​ ស្រុក​ម៉ា​ឡៃ​ ខេត្ដបន្ទាយមានជ័យ​។​
ជន​រង​គ្រោះ​ឈ្មោះ​ តុញ​ លឿ​ត​ ភេទ​ ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជា​យោធា​(​ពិការ​)​ រស់នៅ​ភូមិ​កើតហេតុ​ ។​
តាម​ការ​ឱ្យ​ដឹង​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ ឈ្មោះ​ ប្រាក់​ រុំ​ អាយុ​២៦​ឆ្នាំ​ ក៏​ដូច​ជា​អ្នក​ ស្រុក​ជា​ច្រើន​បាន​អះអាង​ថា​ នៅ​មុន​ កើតហេតុ​បុរស​ខាងលើ​មិន​បាន​ឈឺ​អ្វី​ ធ្ងន់ធ្ងរ​នោះ​ទេ​ គ្រាន់តែ​ស្រាវ​ស្រាញ​ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​ទៅ​ផ្ទះ​ពេទ្យ​ ឈ្មោះ​ អ៊ី​ សឿ​ន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ ម៉ា​ឡៃ​ អតីត​ជា​គ្រូពេទ្យ​ នៅ​មណ្ឌល​សុខ​ ភាព​ម៉ា​ឡៃ​ដើម្បី​ឱ្យ​ដាក់​សេរ៉ូម​ ។​
ក្រោយ​គ្រូពេទ្យ​ដាក់​សេរ៉ូម​រួច​លោកគ្រូ​ពេទ្យ​ខាងលើ​នេះ​បាន​យក​ម៉ូតូ​ របស់​ ខ្លួន​ដឹក​ជន​រង​គ្រោះ​មក​ផ្ទះ​ ហើយ​គ្រូពេទ្យ​ រូប​នេះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​មិន​បាន​៥​ នាទី​ផង​ជន​រង​គ្រោះ​ក៏​ប្រកាច់​ស្លាប់​តែ​ម្ដង​។​
ប្រពន្ធ​ជន​រង​គ្រោះ​និង​អ្នក​ជិតខាង​បន្ដ​ថា​ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​សង្ស័យ​ បណ្ដាល​មក​ពី​ប្រតិកម្ម​សេរ៉ូម​ពីព្រោះ​ គ្រូពេទ្យ​ក្រោយ​ពី​ដាក់​សេរ៉ូម​រួច​ក៏​ប្រញាប់​ ដឹក​ជន​រង​គ្រោះ​មក​ផ្ទះ​ហាក់បីដូចជា​ ប្រញាប់ប្រញាល​ដោយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ លឿន​។​ ពេល​មក​ដល់​ផ្ទះ​គ្រាន់តែ​គ្រូពេទ្យ​ ដាក់​ជន​រង​គ្រោះ​មិន​បាន​ប៉ុន្មាន​នាទី​ផង​ ស្រាប់តែ​ជន​រង​គ្រោះ​ស្រែក​ប្រាប់​ប្រពន្ធ​ថា​គាត់​ក្ដៅ​ខ្លាំង​ណាស់​ពេល​ នោះ​ប្រពន្ធ​ក៏​បាន​ដោះ​សេរ៉ូម​ឱ្យ​ក៏​ប្រកាច់​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ ។​
ក្រោយ​កើតហេតុ​គេ​ឃើញ​នគរបាល​ប៉ុស្ដិ៍​អូរ​ស្រឡៅ​ចុះ​ធ្វើ​កំណត់ហេតុ​និង ​ យក​សេរ៉ូម​ទៅ​រក្សា​ទុក​ដើម្បី​ពិនិត្យ​និង​ ស្រាវជ្រាវ​ថា​តើ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ប្រាកដ​ ។​
​អ្នកគ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​ ជៀន​ រ៉ៃ​យ៉ា​ អាយុ​៥២​ឆ្នាំ​ បម្រើ​ការ​នៅ​មណ្ឌល​សុខ​ ភាព​ម៉ា​ឡៃ​មានផ្ទះ​ជាប់​របង​ផ្ទះ​គ្រូពេទ្យ​ ដែល​ដាក់​សេរ៉ូម​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ បាន​និយាយ​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ កុម្ភៈ​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ លោក​ គ្រូពេទ្យ​ខាងលើ​នេះ​បាន​យក​ឈាម​អ្នក​ ជំងឺ​មក​ពិនិត្យ​នៅ​បន្ទប់ពិសោធន៍​ក្នុងផ្ទះ​ របស់​គាត់​(​ជៀន​ រ៉ៃ​យ៉ា​)​ប៉ុន្ដែ​មិនដឹង​ថា​ ឈាម​នោះ​ជា​ឈាម​អ្នកជំងឺ​ឈ្មោះ​អ្វី​នោះ​ទេ​ហើយ​ការ​ពិនិត្យ​បាន​រក​ឃើញ​ មេរោគ​ គ្រុនពោះវៀន​លេខ​១៨០​ ។​
អ្នកគ្រូ​ពេទ្យ​ខាងលើ​នេះ​បន្ដ​ថា​ រូប​ គាត់​បានឃើញ​អ្នកជំងឺ​មក​ដាក់​សេរ៉ូម​ នៅផ្ទះ​លោកគ្រូ​ពេទ្យ​នោះ​ដែរ​ហើយ​ការ​ដាក់​សេរ៉ូម​មាន​រយៈពេល​២​ម៉ោង​តែ​ បើសិនជា​ប្រតិកម្ម​ថ្នាំ​វា​ប្រាកដជា​មាន​ បញ្ហា​នៅ​នឹង​ផ្ទះ​លោកគ្រូ​ពេទ្យ​នេះ​ ហើយ​ មិនមែន​ចាំ​យក​ទៅ​ដល់​ផ្ទះ​ទើប​ជន​រង​ គ្រោះ​ត្រូវ​ប្រតិកម្ម​នោះ​ទេ​ ។​
ពាក់ព័ន្ធ​ប្រពន្ធ​ជន​រង​គ្រោះ​ចោទ​ ប្រកាន់​លោកគ្រូ​ពេទ្យ​ឈ្មោះ​ អ៊ី​ សឿ​ន​ ដែល​ថា​ ដាក់​ថ្នាំ​ក្នុង​សេរ៉ូម​បណ្ដាល​ឱ្យ​ ជន​រង​គ្រោះ​ស្លាប់​នោះ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ។​
ចំណែក​លោក​ សៅ​ ប៊ុ​ន​ អធិការ​ នគ​បាល​ស្រុក​ម៉ា​ឡៃ​បាន​និយាយ​ប្រាប់​ តាម​ទូរស័ព្ទ​ថា​តាម​មើល​ករណី​នេះ​ដូច​ជា​ប្រតិកម្ម​ថ្នាំ​ដូច្នេះ​ចាំ​យើង​ ចុះ​ស្រាវជ្រាវ​សិន​ ៕
____________
ប្រភពពីនគរវត្ត

Read more: http://www.cambodiapage.info/?p=17101#ixzz2uOtNk8ziខេត្ដបន្ទាយមានជ័យ​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​បុរស​នោះ​មិន​ស្រួល​ ខ្លួន​ហើយ​បានឱ្យ​អ្នក​ជិតខាង​ជូន​ទៅ​ផ្ទះ​ គ្រូពេទ្យ​ប្រចាំ​ភូមិ​ពេល​នោះ​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​រួចរាល់​ហើយ​ គ្រូពេទ្យ​ក៏​ដឹក​អ្នកជំងឺ​មក​ដល់​ផ្ទះ​មួយ​ភ្លែត​ក៏​ដាច់ខ្យល់​ស្លាប់​ល្មម ​ដោយ​សង្ស័យ​ប្រតិកម្ម​សេរ៉ូម​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​និង​ផ្ទះ​ជន​ រង​គ្រោះ​ ឋិត​នៅ​ភូមិ​កណ្ដាល​ ឃុំ​អូរ​ស្រ​ ឡៅ​ ស្រុក​ម៉ា​ឡៃ​ ខេត្ដបន្ទាយមានជ័យ​។​ ជន​រង​គ្រោះ​ឈ្មោះ​ តុញ​ លឿ​ត​ ភេទ​ ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជា​យោធា​(​ពិការ​)​ រស់នៅ​ភូមិ​កើតហេតុ​ ។​