ប៉ះទង្គិចរវាងបាតុករនឹង ក្រុមសមត្ថកិច្ចនៅថៃ ស្លាប់និងរបួសជាង៦០នាក់
ក្រុមសង្គ្រោះបន្ទាន់បានលើកឡើងថា
មនុស្ស២នាក់បានបាត់បង់ជីវិត និង៦០នាក់បានរងរបួស បន្ទាប់
ពីការប៉ះទង្គិចគ្នារវាងប៉ូលិសបង្ក្រាបបាតុកម្ម
នឹងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅកណ្តាលទីក្រុងបាងកក
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ Erawan បានបញ្ជាក់ថា ប៉ូលិសម្នាក់ត្រូវគេបាញ់សម្លាប់ និងជនស៊ីវិលម្នាក់បាត់បង់ជីវិត ក្រោយពីរងរបួសធ្ងន់នៅត្រង់ក្បាល។
ស្នូរកាំភ្លើង និងសំឡេងផ្ទុះបានលាន់យ៉ាងកងរំពង ក្រោយពីប៉ូលិសបង្ក្រាបបាតុកម្ម ធ្វើប្រតិបត្តិការរឹបអូសយកអគាររដ្ឋាភិបាល ដែលក្រុមបាតុករកំពុងគ្រប់គ្រងនោះមកវិញ។
បាតុករជាច្រើនពាន់នាក់ក្រោមការដឹកនាំរបស់លោក ស៊ូថេប ថងស៊ូបាន បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតាមដងផ្លូវនានាក្នុងក្រុងបាងកក រយៈពេលជាង៣ខែកន្លងមកហើយ ដោយទាមទារឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង។
ក្នុងអំឡុងការផ្ទុះបាតុកម្មរៀងរហូតមកនេះ មនុស្សសរុប១៣នាក់បាត់បង់ជីវិត និងរាប់រយនាក់បានរងរបួស ដោយសារការគប់គ្រាប់បែកដៃ និងការលបបាញ់ប្រហារទៅលើហ្វូងបាតុករ ៕
ប្រភពពី នគរវត្ត