ត្រី​ចម្លែក​ទម្ងន់ ៧,២០ គីឡូក្រាម ដែល​ចាប់បាន​នៅ​ ខេត្តកំពង់ឆ្នាំង

2/19/2014 0 Comments A+ a-


Wat-170219ខេត្តកំពង់ឆ្នាំង ៖ ត្រី​​ចម្លែក​​មួយ​​ក្បាល មាន​​ប្រ​វែង ១,​២៧ ម៉ែ​ត្រ និង​​ទ​ម្ងន់ ៧,២០ គីឡូ​ក្រាម​ ​ត្រូវ​​ប្រ​ជា​ពល​រដ្ឋ​​ម្នាក់ ជា​​ជន​ពិ​ការ​​បង់​សំ​ណាញ់​​បាន កាល​ពី​​វេ​លា​​ម៉ោង ៤​រសៀល ថ្ងៃ​ទី​​១៤ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ នៅ​ក្នុង​​ទំ​នប់​​ចាក់​​ទឹម ភូមិ​​កោះ​​ខ្ទមឃុំ ​​​ជៀប ស្រុក​ទឹកផុស ហើយ​ត្រី​ចម្លែក​នោះ​មាន​ក្បាល ដូច​សត្វ​អន្ទង់ ខាងមុខ​មាន​ដុះ​ចែ រាង​ដូច​ត្រី​រ៉ស់ តែ​គ្មាន​ស្រការ​ដូច​ត្រី​អណ្តែង មាន​ព្រុយ​ខាង ដូច​ស្លឹកត្រចៀក និង​មាន​កន្ទុយ​ខាងក្រោយ មិន​ដូច​ត្រី​ទេ​។​
​ទាក់ទិន​នឹង​ត្រី​ចម្លែក​នេះ បុរស​ចំណាស់​ម្នាក់ ជា​មន្ត្រី​បរិស្ថាន ក្នុង​ដែន​ជំរក​សត្វព្រៃ ភ្នំ​ឱ​រ៉ា​ល់ បានឱ្យដឹងថា មិនមែនជា​ត្រី​ចម្លែក​នោះទេ ត្រី​នេះ​ឈ្មោះ ត្រី​ទក់ ដែល​រស់​នៅតែ​ក្នុង​ទឹកជ្រោះ ព្រៃភ្នំ​ប៉ុណ្ណោះ គាត់​ធ្លាប់​ឃើញ​មាន​ទម្ងន់ រហូតដល់​ទៅ ៣០​គីឡូក្រាម​ឯណោះ​។ តាម​ការពិនិត្យ​ជាក់ស្តែង ត្រី​នេះ​មាន​រូបរាង ដូច​សត្វ​អន្ទង់ តែ​ខុសគ្នា​ត្រង់​ត្រី​នេះ​មាន​ព្រុយ​ដូច​ត្រី ដុះ​សាច់​នៅ​សងខាង​មាត់​ដូច​ចែ​។​
​ត្រី​នេះ​បាន​ងាប់​ហើយ បណ្តាលមកពី​អ្នកមើល ចាប់​យកមក​ថត ចុះឡើង​ច្រើនពេក ធ្វើឱ្យ​វា​អស់​រំអិល ម្យ៉ាងទៀត​អ្នក​ចិញ្ចឹម​ត្រី​នេះ ដាក់​ក្នុង​ទឹក​ពាង គ្មាន​អុកស៊ី​សែន​​ត្រឹមត្រូវ​។ ការបាត់បង់​ត្រី​ដ៏​កម្រ​នេះ គឺជា​ការសោកស្តាយ​មួយ ដែល​អាជ្ញាធរ ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​គួរតែ​យល់ដឹង និង​មានបទពិសោធន៍ ក្រោយៗ​ទៀត បើ​មាន​ចាប់បាន​ដូចខាងលើ​នេះ គួរតែ​ឆាប់​លែង ទៅក្នុង​កន្លែង​ធម្មជាតិ​វិញ ដើម្បី​រួមគ្នា​អភិរក្ស កុំឱ្យ​បាត់បង់​ពូជ​ត្រី​ដ៏​កម្រ​នេះ​៕
ប្រភពពី វត្តភ្នំ