មន្ដ្រីក្រសួងយុត្ដិធម៌ បើករថយន្ដទាំង ស្រវឹង បុកបង្គោលភ្លើង មុខខ្លោងទ្វារជ័យ ទីស្ដីការគណៈរដ្ឋមន្ដ្រី

2/19/2014 0 Comments A+ a-

ភ្នំពេញ ៖ មន្ដ្រីក្រសួងយុត្ដិធម៌មួយរូប បានបើករថយន្ដទាំងប្រវឹងជោក ទៅបុក បង្គោលភ្លើង មុខខ្លោងទ្វារជ័យទីស្ដីការ គណៈរដ្ឋមន្ដ្រី បណ្ដាលឱ្យទ្រេត ហើយ រថយន្ដបែកកង់មុខ ហោះឡើងទៅលើសួន ច្បារទៅមុខលែងរួច។គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយស្ថានភាពស្រវឹង របស់មន្ដ្រី ក្រសួងយុត្ដិធម៌រូបនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង១៥ នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅមុខទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងខណ្ឌ ៧ មករា ។
មន្ដ្រីនគរបាល ចរាចរណ៍ជើងគោករាជ ធានីភ្នំពេញ ដែលចុះទៅអន្ដរាគមន៍នៅ កន្លែងកើតហេតុ បាននិយាយថា អ្នកបើក រថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឈ្មោះ ភី ចិត្រ អាយុ ៤០ឆ្នាំ ជាមន្ដ្រីបម្រើ ការងារ នៅក្រសួងយុត្ដិធម៌ និងបច្ចុប្បន្ន  ស្នាក់នៅផ្ទះលេខ ៤១ អឺសូន្យ ផ្លូវលេខ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្ដ្រីនគរបាលចរាចរណ៍ជើងគោកដែល បានសាកសួរ ប្រជាពលរដ្ឋនៅក្បែរកន្លែង កើតហេតុបាននិយាយថា នៅវេលាម៉ោង ខាងលើ អ្នកបើករថយន្ដបាឡែនពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2Q-9737 ធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតឡើង លើសួន បុកបង្គោលភ្លើងបណ្ដាលឱ្យទ្រេត រួចហើយរថយន្ដបែកកង់ និងជ្រុលទៅលើ សួនច្បារ ទៅមុខលែងរួច ។ ក្រោយកើត ហេតុ ទាំងអ្នកបើករថយន្ដ និងរថយន្ដត្រូវ បាននាំខ្លួនយកទៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល