កម្លាំង អាវុធហត្ថ បង្ក្រាប ក្រុមចោរ ប្លន់ប្រដាប់អាវុធ ៣នាក់
ភ្នំពេញ ៖ អាវុធអាវុធហត្ថ រាជធានីភ្នំ ពេញ
សហការជាមួយសមត្ថកិច្ចមូលដ្ឋាន នៅវេលាម៉ោង ប្រមាណ៩ និង៣០នាទីព្រឹក ថ្ងៃទី១៩
ខែកុម្ភៈ ឆ្នាំ២០១៤ នេះ បានបើក ប្រតិបត្ដិការបង្ក្រាបក្រុម ចោរប្លន់ប្រដាប់
អាវុធបានចំនួន ៣នាក់ នៅចំណុចជ្រោះ បាត់ស្នេហ៍ សង្កាត់ទួលសង្កែ ខណ្ឌ
ឫស្សីកែវ។
មន្ដ្រីអាវុធហត្ថ រាជធានីភ្នំពេញបានឱ្យ ដឹងថា ក្រោយពីមានបញ្ជាពីលោកឧត្ដម សេនីយ៍ រ័ត្ន ស្រ៊ាង មេ បញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញរួចមក កម្លាំងអាវុធហត្ថ បានធ្វើការស្រាវជ្រាវ ហើយ ឈានទៅដល់ ការបង្ក្រាបជនសង្ស័យទាំង ៣នាក់ ព្រម ទាំងមានការបាញ់តដៃគ្នាផងដែរ ក្នុងនោះ បណ្ដាលឱ្យជន សង្ស័យម្នាក់ត្រូវជើង ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំងបីនាក់ រួមមាន១-ឈ្មោះអ៊ំ បូរិទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជាជនដៃដល់ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ២-ឈ្មោះលី ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក និងទី៣ ឈ្មោះជា កុម្ភៈ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
មន្ដ្រីអាវុធហត្ថបានបន្ដថា ក្រោយការ ចាប់ខ្លួនពួកគេទាំង ៣នាក់ សមត្ថកិច្ចបាន ដកហូត កាំភ្លើងខ្លីម៉ាក កា ៥៤ មួយដើម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល