ស្រុតផ្ទះចូលទន្លេ ស្លាប់៣នាក់ រងរបួស៣នាក់ និងបំផ្លាញផ្ទះ២ខ្នង

2/19/2014 0 Comments A+ a-

កណ្តាល ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ដែលស្ថិតនៅតាមដងទន្លេ មេគង្គ ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ បានបាក់ស្រុតចូល ទៅក្នុងទឹកទន្លេ បានបណ្តាលឲ្យ ស្លាប់៣នាក់ និងរងរបួស៣នាក់ ។ នេះបើតាមលោក ធន នាយនគរបាលប៉ុស្តិ៍ ព្រះប្រសប់ ។
លោក ធន បានប្រាប់ថា សពជនរងគ្រោះទាំង៣នាក់ រួមមាន ក្មេងប្រុសពីរនាក់ អាយុ១ឆ្នាំ និង២ឆ្នាំ និងសពស្រ្តីម្នាក់ អាយុ៣៩ឆ្នាំ រកមិនទាន់ឃើញទេ រហូតដល់ព្រឹកថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០១៤នេះ។ នាយនគរបាលប៉ុស្តិ៍ បានបន្តទៀតថា ខណៈប្រជាពលរដ្ឋ ស្ថិតនៅក្នុងផ្ទះ ស្រាប់តែបាក់ស្រុត ចូលទន្លេតែម្តង ដោយមានផ្ទះ ចំនួន៤ខ្នង តែមានផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង បានរងនូវការខូចខាតទាំងស្រុង។
យ៉ាងណាក៏ដោយ លោកនាយនគរបាលប៉ុស្តិ៍ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់លោក និងសាច់ញាតិជនរងគ្រោះ បាននិងកំពុងមុជរកសពទាំង៣នាក់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល