ឃាត់ខ្លួន ជនជាតិវៀតណាមម្នាក់ ពីបទ ស៊ីដាច់ម៉ូតូ

2/25/2014 0 Comments A+ a-

ភ្នំពេញ ៖ នគរបាល ប៉ុស្ដិ៍សំរោង ខណ្ឌ សែនសុខ បានទទួលជនសង្ស័យម្នាក់ជាជន ជាតិវៀតណាម រឿងស៊ីដាច់ម៉ូតូមិត្ដភក្ដិ យកទៅឱ្យមិត្ដភក្ដិម្នាក់ទៀតបញ្ចាំ កាលពី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ។
នគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ង្វៀង យ៉ាំងកង ជនជាតិវៀតណាម អាយុ ៣១ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រីឯជនរងគ្រោះ មានឈ្មោះ សូត្រ គឹមសង ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ ចិញ្ចឹមត្រី រស់នៅតាមផ្លូវ លេខ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ ។
មន្ដ្រីនគរបាលបានបន្ដថា កាលពីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ វេលាម៉ោង ១០ ជន សង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១ជី ៦៦៨៩ យកទៅទិញថ្នាំ ។ ពេលបាន ម៉ូតូជនរងគ្រោះហើយ ជនសង្ស័យបានជិះ ម៉ូតូទៅចាក់អង្រែក្រោម យកទៅឱ្យមិត្ដ ភក្ដិម្នាក់ទៀត ដាក់បញ្ចាំរីឯខ្លួននៅប្រើ ប្រាស់ថ្នាំញៀន ដែលមិត្ដភក្ដិរូបនេះទុកឱ្យ។ លុះពេលចាំមិត្ដភក្ដិ ដែលយកម៉ូតូទៅបញ្ចាំ យូរពេក មិនឃើញត្រឡប់មកវិញ ជន សង្ស័យបានទៅផ្ទះម្ដាយធម៌ ក៏ត្រូវ បានជន រងគ្រោះឃើញ ចាប់ប្រគល់ឱ្យនគរបាល មូលដ្ឋាន កាលពីវេលាម៉ោង ២រសៀលថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ។ បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ៕
ប្រភព៖ ដើមអម្ពិល