ធ្វើយ៉ាងម៉េចទើប គេង​លក់​ស្រួល?

2/25/2014 0 Comments A+ a-

មនុស្សច្រើនតែងតែព្យាយាម គេងឲ្យបានលក់ស្កប់ស្កល់។ ប៉ុន្តែមានមនុស្សមួយ ចំនួនតែងតែមានអាការៈ មិនសូវស្រូល នៅពេលដែលគេក្រោកពីគេង ទោះបីជាគេគេងបាន លក់ស្កប់ស្កល់ហើយក៏ដោយ។ អ្នកសិក្សាមួយចំនួន តែងតែត្អូញត្អែរថា បន្ទាប់ពីក្រោកពីគេងគេមិនបានចាំ មេរៀនដែលបាន ទន្ទេញពីយប់សោះ។ ដូច្នេះតើអ្នកគួរមាន វិធានការបែបណាចំពោះ បញ្ហាទាំងអស់នេះ?
ខាងក្រោមនេះគឺជាវិធីសាស្រ្ត មួយចំនួនដើម្បីជួយ លោកអ្នកក្នុងការទទួល ទានដំណេកបានលក់ស្កប់ស្កល់ៈ
១- ទាក់ទងទៅនឹងខ្នើយ របស់លោកអ្នក។ ខ្នើយដែលចាស់ ហើយមានកម្ពស់មិនត្រូវនឹងកម្ពស់ របស់លោកអ្នក ហើយជាខ្នើយដែលរឹង អាចធ្វើឲ្យលោកអ្នកឈឺខ្នង ឬ កញ្ជឹងក ជាមូលហេតុដែលធ្វើឲ្យ លោកអ្នកគេងមិនបានស្រួល។
២- ទាក់ទងទៅនឹងលោកអ្នក ដែលឧស្សាទទួលទានកាហ្វេ ឬ អ្នកពិសាបារី។ ជាតិនៃកាហ្វេ ឬ ថ្នាំជក់ នឹងធ្វើឲ្យខួរក្បាល លោកអ្នកនៅតែបន្តគិត ឬ នៅតែបន្តធ្វើការបើទោះបីជា លោកអ្នកបានគេងលក់ ហើយក៏ដោយ។
៣- ទាក់ទងទៅនឹង ខ្យល់អាកាសក្នុងបន្ទប់ ដែលលោកអ្នកគេង។ លោកអ្នកគួរតែបើកបង្អួច ឬរៀបចំបន្ទប់ឲ្យបាន ត្រឹមត្រូវដើម្បីទទួល បានខ្យល់បរិសុទ្ធ ពិសេស គឺអុកស៊ីសែនដែលនឹង ជួយឲ្យលោកអ្នក មានកម្លាំងបន្ទាប់ពី លោកអ្នកក្រោកពីគេង។
៤-ញ៉ាំអាហារដែលសម្បូរជាតិវីតាមីន D ដូចជា ត្រី ស៊ុត សណ្តែក ផ្សិតជាដើម។
៥- ការហាត់កីឡា គឺជាកត្តាដែលសំខាន់ណាស់ សម្រាប់លោកអ្នកដែល ធ្វើការនៅការិយាល័យជាប្រចាំ។
៦-ហាមខាត់ដាច់ខាត មិនឲ្យលោកអ្នកមើល ទូរទស្សន៏ដល់យប់ជ្រៅពេល ។ នេះជាកត្តាដែលធ្វើឲ្យ ខួរក្បាលលោកអ្នកងាយ នឹងបាត់បង់ការចងចាំ ព្រោះពេញមួយយប់នោះ ខួរក្បាលលោកអ្នកនៅ តែបន្តធ្វើការ មិនបានសម្រាក៕