ឃា​ត់​​ខ្លួន​​ជន​​ជាតិ​​ចិន​​ ២នា​ក់​ និងខ្មែរ​ ៣នាក់​ ពី​បទ​ជួញដូរមនុស្ស និង​ក្លែង​ឯកសារ​

2/18/2014 0 Comments A+ a-

រាជធានី​ភ្នំ​ពេញ ៖ កម្លាំង​នគរបា​លកា​រិយាល័យ​ប្រឆាំង​ការជួញ​ដូ​រមនុស្ស​​​ និង​ការ​ពារអនី​តិ​ជន​​​រាជ​ធានីភ្នំពេ​ញ ដឹកនាំ​ដោយ​លោក មា​ស ច​ន្ទ័​ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ​បាន​ធ្វើ​ការ​ឃាត់​ខ្លួនជ​នជាតិ​ចិន ០២នាក់ និង​ខ្មែរ ០៣​នាក់​ ពីបទជួញ​​ដូរ​មនុស្ស​ និង​ក្លែងឯក​សារ​ ដោយ​ខុសច្បាប់​។
កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈពេល​ជនសង្ស័យ​ទាំងនេះ កំពុង​ត្រៀម​នាំ​នារី​ក្រមុំ​ខ្មែរ ០២ នាក់ ឡើង​យន្តហោះ ឆ្ពោះទៅ​ប្រទេស​ចិន និង​មួយចំនួន ឃាត់​នៅ​កន្លែង​ផ្សេង​។​
ជន​សង្ស័យ​ទី១-ឈ្មោះ​XO JINLO​NG ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ,ទី២-​ឈ្មោះ​SU ZHIS​HEN​G ភេទ​ ប្រុស​ អា​យុ៤៩​ឆ្នាំ ,ទី​៣-​ឈ្មោះ​សុខ​ បូរ៉ា ​ហៅ ​ស្រី​​ម៉ៅ ភេទ​ស្រី អាយុ​​២៥​​ឆ្នាំ ជាអ្ន​​​កប្រែ​​​​​​​ក្នុង​រោ​ងចក្រ​ ស្នាក់​នៅ​​ភូមិ​ចំប​​​ក់ ឃុំ​ វល្លិ៍​ស​​ ស្រុក​​​​​​​​​​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ ,ទី៤-​​ឈ្មោះ​សា​​ត ស្រី​​ឡូ​ត ​ហៅ​​​ម៉ី ​ភេទ​ស្រី​​ អាយុ​​​២៥​ឆ្នាំ ​​ជា​​សិ​ស្ស ​​ស្នាក់​​នៅផ្ទះ​គ្មាន​​លេខ​ ផ្លូវ៣១​០​ សង្កាត់​បឹង​កេង​កង​៣ ​ខណ្ឌចំ​ការមន និង​ទី​៥-ឈ្មោះ​ ឡា ណា ភេទស្រី អាយុ​៤៥ឆ្នាំ មុខ​របរ​លក់​ដូរ មាន​ទីលំនៅ​ផ្ទះលេខ​​២៩៧ ផ្លូវ​លំ ស្ថិត​ក្នុង​ភូមិ​ប្ញស្សី​ សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។ ​​
មន្ត្រីនគរបាល បាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ គឺបាន​ធ្វើឡើង​នៅព្រ​​លាន​​​យន្ត​ហោះ​អន្ត​​រជាតិ​ភ្នំ​ពេញ​ ដោយ​យោង​​តាម​​ការ​​​ស្រាវ​​ជ្រាវរ​បស់សមត្ថ​​កិច្ច​ជំ​នា​ញ ​។មន្ត្រីដដែលបន្យថា ក្នុងនោះ​​សមត្ថ​កិ​ច្ច​យើង​​បាន​រំដោះ​​​ជន​រង​គ្រោះ​០២​​នា​ក់​មក​​វិញ រួម​ទាំង​ម្តាយ​ពួក​គេ​ម្នាក់​ផង​ ដែល​បាន​​​ជូន​ដំណើរ​កូន​បំរុង​​ឡើង​យន្ត​​ហោះ។
បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅ​ការិយាល័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត តាមផ្លូវ​ច្បាប់ ៕
Pheak-0056
ជន​សង្ស័យ​
ជន​សង្ស័យ​
ជន​សង្ស័យ​