ណាត់អូន ជូនផ្កា ថ្ងៃបុណ្យសង្សារ សុំអូនរួមភេទ មិនបានចាប់ ច្របាច់ក

2/18/2014 0 Comments A+ a-

បន្ទាយមានជ័យ៖   យុវជនម្នាក់ ត្រូវមិត្តស្រី របស់ខ្លួនប្តឹង ឲ្យកម្លាំង អ ហ ចាប់ខ្លួនបញ្ជូន ទៅតុលាការ កាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៤ ក្រោយពីបាន ប្រើអំពើហឹង្សា វាយនាងរហូត សន្លប់ រួចដោះយក គ្រឿងអលង្គការ ហើយបោះនាងចូលលូ សម្លាប់ចោល រួចគេចខ្លួនបាត់ កាលពីយប់ថ្ងៃ បុណ្យសង្សារ កន្លងទៅ។
មេបញ្ជា្កការ អ ហ ក្រុងប៉ោយប៉ែត លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៤នេះថា ជនសង្ស័យដែលកម្លាំង អ ហ របស់លោកចាប់ខ្លួន មានឈ្មោះ ធើង ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។នារីរងគ្រោះមានឈ្មោះ ផុន កែវ អាយុ១៦ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ។
លោកបានបន្តថា តាមការរៀបរាប់ របស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាថ្ងៃទីវា ក្តីស្រលាញ់ នារីរងគ្រោះ និងជនសង្ស័យ ធើន ប៊ុនធឿន គឺជាសង្សារ នឹងគ្នា បានណាត់គ្នាទៅដើរលេង នៅបរិវេណកាស៊ីណូផ្កាយ៥ និងមានការជូនកាដូរឲ្យគ្នាទៅវិញ ទៅមកទៀតផង ។ លុះវេលាម៉ោង១យប់ ធើង ប៊ុនធឿន បាននាំ នារីរងគ្រោះទៅអង្គុយ កន្លែងដែលមាន សួនផ្កា និងដើមឈើ បាំងពីភ្នែកគេ និងបានសុំនាងរួម ភេទ តែនាងមិនព្រម ត្រូវឈ្មោះ ធើង ប៊ុនធឿន ចាប់វាយ នាងរហូតសន្លប់ និងដោះអាវចងដៃ រួមទាំងបានយកគ្រឿង អលង្ការរបស់នាងអស់ រួចបាន បោះនាងចូល ក្នុងលូសម្លាប់ចោល រួច ជនសង្ស័យ រត់គេចខ្លួនបាត់ ដល់ម៉ោង៥ទាបភ្លឺ នាងបានដឹងខ្លួន ងើបពីសន្លប់ ក៏បានទៅរកគេ ឲ្យជួយ។
លោក ហម ម៉ុត បានបញ្ជាក់ថា ជនសង្ស័យបានយកគ្រឿង អលង្គការរត់ដូចជា កងដៃឈុតប្លាទីន៦ វង់ តំលៃ៦៥០០បាត( ប្រាក់ថៃ) ចិញ្ចៀនប្លាទីន១ វង់តំលៃ១០០ដុល្លារ ចិញ្ចៀនមាស ១វង់តំលៃ ១៣០០០ បាត ក្រវិលប្លាទីន១គូរតំលៃ៣០០០បាត ខ្សែកមាសមួយជីតំលៃ៦០០០បាត ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ស១គ្រឿង ប្រាក់ថៃ២៤០០បាត ។ ក្រោយពីទទួល បានបណ្តឹងពីជនរងគ្រោះ កម្លាំង អ ហ ក្រុង ប៉ោយ ប៉ែត បានចុះចាប់ខ្លួន បានសម្រេចនិង បាន កសាងសំណុំរឿងបញ្ជូន ទៅតុលការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល