ឃាត់ខ្លួន​ជនជាតិ​ វៀតណាម​ពីរ​នាក់​ ខណៈ​នាំ​​ចូ​ល​​ភ្លុក​​ដំរី​​​​ឆ្លង ដែន​នៅ​ព្រលានយន្ត ហោះ​សៀមរាប

2/18/2014 0 Comments A+ a-

ខេត្ត​សៀ​មរា​ប៖ ​ក្រុមមន្ត្រីប៉ូលីសបាន​និយាយ​ថា បុរស​ជន​ជាតិ​វៀត​ណាម​ចំនួនពីរនាក់​ត្រូវ​បាន​កម្លាំង​ចម្រុះ​​ប្រចាំ​អា​ កាស​យាន​ដ្ឋាន​អន្តរជា​តិសៀម​រាប​ ធ្វើ​ការ​ចា​ប់ខ្លួន​ ​កាល​ពីយប់ ថ្ងៃ១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៤ ខណៈ​ពួកគេទាំងពីរ បាន​នាំ​ចូលភ្លុកដំរី​ចំនួនបី​វ៉ា​ទម្ងន់​ ៧៩,៥​គីឡូក្រាម​ ពីទ្វី​ បអាហ្វ្រិក ឆ្លង​កាត់​ច្រ​ក ទ្វារ​​​ទេសចរណ៏ដ៏​សំខាន់ រ​បស់ព្រះរា​ជាណាចក្រ​កម្ពុជាមួ​យនេះ ​ដើម្បី​ចម្លង​ទៅ​កាន់​ទី​ផ្សារ​ងងឹត​ដែល​កំពុង​មានរឿងច​ម្រូង​ចម្រាសយ៉ា​ង​ ក្តៅគ​គុក​។
ប្រធាន​ការិ​យាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃស្នង​​ការដ្ឋាន​​ នគរបាលខេ​ត្ត លោកវរសេនីយ៍​​ឯក​​ សឿន​​ សេន ​​បាន​ថ្លែង​ប្រាប់​ថា ប្រតិ​​បត្តិ​ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅវេលា​ម៉ោង​​​៩​​និង៣០​​នាទីយប់​ ថ្ងៃទី​១៦ កុម្ភៈ ក្រោម​ការ​ដឹក​នាំដោ​យ​លោក​ជួន ​សុបញ្ញា ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​មាន​ការចូ​លរួម​​ផ្ទាល់​ដោយកម្លាំង​ប៉ូលិស​ស្នងកា​រដ្ឋាន​ខេត្ត ​​និង​ប៉ូលិស​អន្តោ​ប្រវេសន៏​ប្រចាំ​អាកា​ស​​​​យាន​ដ្ឋានផ​ងដែរ។
ជន​សង្ស័យ​ទាំងពីរនាក់​​ ដែល​ត្រូវបា​នចា​ប់ខ្លួន​នោះ​ម្នាក់​ឈ្មោះ​ផាម ​ខ្វាន​ទ្រៀ​ង​ (Pham ​Quang Tr​uong)  អាយុ​២៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ B5480684 និងម្នាក់ទៀតឈ្មោះ​បួយ​វាន់​ ទៀង ​(Bui ​Van​ Tuan )​ អាយុ​៤៥​ឆ្នាំ កាន់​លិខិត ឆ្លងដែន លេខ B5381992​។​ជន​ទាំង​ពីរនាក់​​​ជាជ​នជាតិ​វៀ​តណាម ​បាន​ធ្វើ​ដំណើរ​ចេ​ញ​ពីប្រទេ​សអង់​កូឡា​ (ទ្វីបអាហ្រ្វិ) ឆ្លង​កា​ត់ព្រលា​នយន្ត​ហោះ​ប្រទេ​សកូរ៉េ ចូលម​កកាន់ព្រលា​នយន្តហោះ​សៀម​រា​ប ជា​មួយ​វត្ថុតា​ងភ្លុក​ដំរី​ទម្ងន់​​៧៩,៥ ​គីឡូ​ក្រាម​ ដាក់​លាក់ក្នុងវ៉ាលី​ចំនួនបី ។
លោក​បាន​បន្ថែម​ថា​ តាម​ការ​សាក​សួរ​ឃើញ​ថា វ​ត្ថុ​តា​ង​ភ្លុក​ដំរី​ទាំង​នេះ​ទំនង​ជា​មិ​នត្រូវ​បាន​នាំចូល​សំរាប់​ជួញ​ ដូរ​នៅក្នុ​ងប្រទេស​កម្ពុជា​ទេ​ តែ​ទំនង​ជាត្រូវបាន​នាំទៅ​កាន់​ប្រទេ​សវៀត​ណាម និង​​ប្រទេស​ចិន ​ដើម្បី​ធ្វើជា​គ្រឿង​លម្អ​ ​ឬ​ក៏​គ្រឿងអលង្ការ​​​​ផ្សេងៗ ​ដែល​មានតំ​លៃខ្ពស់​។
ក្រុម​មន្រ្តី​បាន​អះ​អាង​ថា​ នេះ​ជាករណី​ដំបូង​ហើយ​ដែល​សមត្ថ​កិច្ចចម្រុះ​​ប្រចាំ​នៅ​ច្រក​អន្តរជា​តិខា​ ងលើ​ធ្វើកា​របង្រ្កាប​បាន​ភ្លុក​ដំរី ​នាំ​ចូល​ពីបរទេ​ស ​​​​​នៅ​គ្រា​ប្រទេស​វៀត​ណាមនិ​ងប្រទេស​មួយចំនួននៅលើពិភព​លោកត្រូវបាន​ គេរាយការណ៏​ថា បានធ្វើការចា​ប់និង​ដុតបំផ្លា​ញចោលនូ​វភ្លុកដំ​រី រាប់ពាន់គូ​កាល​ពីពេល​ថ្មីៗ​កន្លងទៅ​នេះ៕​
ប្រភពពី  Free Press Magazine ·