បុរសម្នាក់ត្រូវមែកឈើ បាក់សង្កត់ផុងលលាដ៍ក្បាល រងរបួសធ្ងន់
កំពង់ឆ្នាំង: បុរសម្នាក់ បានរងរបួសធ្ងន់
បន្ទាប់ពីត្រូវមែកឈើបាក់សង្កត់ពីលើ
បណ្តាលអោយផុងលលាដ៌ក្បាលនិងហូរឈាមចេញតាមច្រមុះ
ក្នុងខណៈពេលដែលជនរងគ្រោះទៅកាប់ឈើនៅលើភ្នំ ។
ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០
ខែកុម្ភៈ ឆ្នាំ២០១៤ នៅត្រង់ចំណុចជើងភ្នំ ក្នុងភូមិមោង ឃុំក្បាលទឹក
ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះក្នុងហេតុការណ៌នេះឈ្មោះ ថេង អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងឃុំខ្នា ឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចំងាយពីកន្លែងកើតហេតុ ប្រមាណជា៥០គីឡូម៉ែត្រពីកន្លែងកើតហេតុ ។
ក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះរួមនិងអ្នកភូមិ២នាក់ទៀតបានទៅរកកាប់ឈើនៅត្រង់ចំណុច កើតហេតុខាងលើ ក៏ជួបនិងហេតុការណ៌អាក្រក់នេះតែម្តង៕
ប្រភពពី CEN