អាចារ្យ ដុតខ្មោច អាយុ៧០ឆ្នាំ ប៉ងចាប់រំលោភ ចៅស្រី អាយុ៣ឆ្នាំ ត្រូវជាប់ខ្នោះ

2/11/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
កោះកុង ៖ លោកតាអាចារ្យ ដុតខ្មោច មានអាយុ ៧០ឆ្នាំ ត្រូវជាប់ខ្នោះ របស់នគរបាល ស្រុកមណ្ឌលសីមា ដោយចោទ ប្រកាន់ពីបទបៀតបៀន កេរិ៍្ដខ្មាស ប៉ងចាប់រំលោភ ចៅស្រី ដែលទើបអាយុ៣ឆ្នាំ ។ លោកតា ស្រេកឃ្លានតណ្ហា ត្រូវកម្លាំងនគរបាល ឃាត់ខ្លួននៅ វេលាម៉ោង១៖៣០នាទី ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤ ហើយត្រូវបញ្ជូនទៅ អធិការដ្ឋាន នគរបាល ស្រុកមណ្ឌលសីមា ខេត្ដកោះកុង។
តាអាចារ្យ ដែលប៉ុនប៉ង ចាប់រំលោភទៅ ចៅស្រីនេះ មានឈ្មោះ ប្រាក់ ឆាត់ អាយុ៧០ឆ្នាំ មានទីលំនៅ ក្នុងវត្ដបាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង មានមុខរបរជាអាចារ្យ ដុតខ្មោច។ លោក វរៈសេនីយ៍ទោ យឹម ផេង ស្នងការរង ទទួលផែន បង្ក្រាបបទល្មើសខេត្ដ និយាយឱ្យដឹងថា  មុននិងឈានទៅធ្វើការ ឃាត់ខ្លួន ជនល្មើសឈ្មោះ ប្រាក់ ឆាត់ នេះ កម្លាំងនគរបាល ស្រុកមណ្ឌលសីមា បានទទួលពាក្យ បណ្ដឹងពីម្ដាយក្មេងស្រី លោកតាអាចារ្យ ប្រុងចាប់រំលោភចៅស្រីខ្លួនឯង ។
លោកបានបន្ដថា មុនពេលកើតហេតុមាន ម្ដាយមីង ដែលនៅក្នុងវត្ដដែរ ទៅលបមើលនៅតាម ប្រហោងតាមជញ្ជាំងផ្ទះ ទើបឃើញ ហើយទៅរាយការណ៍ ប្រាប់ម្ដាយទើប បែកធ្លាយរឿង ទៅដល់សមត្ថកិច្ច ។ លោកបានបន្ដថា ក្រោយពីទទួលបានពាក្យបណ្ដឹងហើយ សមត្ថកិច្ចធ្វើការសាកសួរទៅ លើក្មេងស្រី ជាជនរងគ្រោះ ។
ក្មេងស្រីនេះ និយាយប្រាប់សមត្ថកិច្ច ថា លោកតាបានដោះខោរអាវនាង ហើយយកដៃគាត់ទៅ លេងប្រដាប់ភេទនាង ហើយលោកតាដោះខោរអាវចេញ ពីខ្លួន រួចត្រូបទៅលើនាង ព្រមទាំងនិយាយថា កុំមាត់ប្រយ័ត្នប៉ូលីសដឹង ហើយមកចាប់យកទៅដាក់គុក។ លោកតាអាចារ្យ បានសារភាពថា លោកតាពិតជាបានធ្វើសកម្មភាពនេះ  ទៅលើក្មេងស្រី ពិតប្រាកដមែន តែមិនបាន សម្រេចទេព្រោះទេ  ព្រោះម្ដាយក្មេងស្រីមកទាន់ ។
ប្រភពពីប្រជាពលរដ្ឋ ចំពោះករណីខាងលើនេះ បានកើតឡើង ដោយសារសម័យឥឡូវ វាទំនើប គឺដោយសារនៅក្នុងប្រព័ន្ធទូរសព្ទ័ មានរឿងស៊ិច ច្រើនទើបធ្វើឱ្យតាអាចារ្យគាត់ ស្រេកឃ្លាននៅតណ្ហាទើប ធ្វើរបៀបនេះ។  លោកស្នងការរង បានឱ្យដឹងទៀតថា ចំពោះ ករណីខាងលើ លោកបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាបដែលបានចែង៕