៤​ ​យ៉ា​ង​ដែ​ល​ធ្វើ​ឲ្យ​ស្ត្រី​ប្រ​គ​ល់​ខ្លួ​ន​ឲ្យ​បុ​រ​ស​

2/11/2014 0 Comments A+ a-

ការយល់​ខុស​៤​យ៉ាង​ដែល​នាំ​ឲ្យ​ស្ត្រី​យើង​ឆាប់​ជឿជាក់​លើ​បុរស ទាំងនោះ​មាន​ដូចខាងក្រោម ៖
១-​បញ្ឈឺ​សង្សារ​ចាស់ ការ​ខូចចិត្ត​ពី​សង្សារ​ចាស់​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​មាន​អ្នកថ្មី ​ហើយ​ក៏​ចាប់ផ្ដើម​ឈាន ដល់​ការ​រួមភេទ​តែម្ដង​។​ស្ត្រី​មួយ​ចំនួន​ធ្វើ​បែប​នេះ​គឺ​ដោយសារ​អារម្មណ៍ ​ឆេវឆាវ​និង​ចង់​
​បញ្ឈឺ​គួស្នេហ៍​ចាស់​។​ក្នុង​ហេតុផល​នេះ​តម្រូវការ​ធំ​បំផុត​របស់​នាង​គឺ​ត្រឹមតែ​ចង​ឲ្យ​គូសង្សារ​
​ចាស់​ប្រចណ្ឌ​សោកស្ដាយ​និង​ចង់​បាន​នាង​វិលត្រឡប់​ទៅវិញ​។​ការ​យល់​ឃើញ​ បែប​នេះ​វា​គ្រាន់តែ​ជា​កំហុស ឆ្គង​ដ៏​ធំ​មួយ​ប៉ុណ្ណោះ​។​អ្នក​សាកល្បង​គិត មើល​ឡើង​វិញ​ថា​វា​ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ ហើយ​គូសង្សា​ចាស់​ព្រម​វិលត្រឡប់​មក​វិញ​ទេ​នៅ​ពេល​អ្នក​ក្លាយខ្លួន​ជា​ មនុស្ស​បែប​នេះ​។ គេ​មាន​តែ​ចំអក​និង​ស្អប់ខ្ពើម​ដោយ​ចោទប្រកាន់ ថា​អ្នក​មាន​ចិត្ត​សាវា​ប៉ុណ្ណោះ​។​
២ -​គិតថា​គេ​ស្រឡាញ់​ស្មោះ​ក៏​ប្រគល់​ខ្លួន​តែម្ដង​ស្ត្រី​មួយ​ចំនួន​ដោយ​ភាព ​ឆាប់​ជឿ​ឆាប់​រញ្ជួយ​ចិត្ត​បានធ្វើ​អ្វីៗ​ហួស​ដែន​កំណត់​នៃ​សេចក្ដី ស្នេហា​នាង​អាច​ប្រគល់​ខ្លួន​ដោយ​ជឿជាក់​ថា​បុរស​ម្នាក់​នោះ​គេ​នឹង​មិន​ ចាកចោល​ខ្លួន​
​ទៅ​ណា​ឡើយ​។​ការ​ផ្ដល់​ដោយ​ភាពងាយស្រួល​បែបនេះ​ពេលខ្លះ​បុរស​បែរជា​ចោទ​
​ប្រកាន់​ថា​នាង​មិន​បរិសុទ្ធ​ទៅវិញ​។​បើ​បែប​នេះ​មែន​មិន​ខុស​អ្វី​ពី​ ហុច​សាច់​ឲ្យ ខ្លា​ស៊ី​ឬ​ឲ្យ បុរស​បោកប្រាស់​ទទេៗ​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​កាស​ឡើយ​។​តើ​បែបនេះ​ គួរឲ្យ​
​ឈឺចាប់​ទេ​?
៣-​ចង់​ពិសោធ​ឲ្យគេ​ជឿ​ចិត្ត គូ​សង្សារ​របស់​អ្នក​ប្រាប់​ឲ្យ​អ្នក​ពិសោធ​ថា​បើ​ស្រឡាញ់​ស្មោះត្រង់​ ពិតមែន​គឺ​ត្រូវ​រួមភេទ ជាមួយគ្នា ហើយ​ទីបំផុត​អ្នក​ក៏​យល់ព្រម​ជា​មួយ​គេ​តែម្ដង​។​បើ​អ្នក​ព្រម​ធ្វើ​បែប​នេះ ​ពិត​
​មែន​គឺ​មិន​ខុស​អ្វី​ពី​ប្រកាស​លក់​ទំនិញ​ដ៏​ល្អ​ឲ្យគេ​ទទេ​ឡើយ​។​នៅពេល​ក្រោយ​អ្នកនឹង​
​ក្លាយ​ជា​ទំនិញ​ខូច​គុណភាព​ដែល​គេ​មិន​ត្រូវការ​ទៀតឡើយ​។​
៤ – ត្រូវការ​ឲ្យ​ស្នេហ៍​ស្ថិតស្ថេរ ចង់​គ្រប់គ្រង​សេចក្ដីស្នេហា​របស់​ខ្លួន​ឲ្យ​ស្ថិតស្ថេរ​ស្ត្រី​ខ្លះ​បាន​ ប្រថុយប្រថាន​ដោយ​ហ៊ាន​ប្រគល​ព្រម្ម​ចារី​ដែល​ខំ​ថែទាំ​តាំងពីក្មេង​សេចក្ដី ​មក​ដោយ​ឥត​ស្ដាយស្រណោះ​។​ការធ្វើ​បែប​នេះ​ហាក់បីដូច​ជា​ការបង្កើត​ ភាពអាម៉ាស់​និង​បំផ្លាញ​អនាគត​របស់​ខ្លួន​ដូច្នេះ​ដែរ​។​
​បុរស​គ្រប់រូប​បើ​មាន​ការប្រគល់​បែប​នេះ​ពី​ស្ត្រី គេ​រីករាយ​នឹង​ទទួល​ហើយ​គេ​ថែមទាំង​អាច​ថា​អ្នក​ឆោតល្ងង់​ទៀតផង​។​អ្នក​ដឹង​ ទេ​ពេលដែល​គេ​ឆ្អែនឆ្អន់ គេ​នឹង​ដើរចោល ពេល​នោះ​អ្នកនឹង​បានដឹង ពី​ទំហំ​នៃ​ការឈឺចាប់​៕​


_______________________
ប្រភពព័ត៌មានពី៖ ដំណឹង