កម្មករ​ជាង ១.០០០ នាក់ ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​

2/11/2014 0 Comments A+ a-

ព្រះសីហនុ: នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បិត​ត្រាំ​ង ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង សង្កាត់​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កម្មករ កម្មការិនី​កាត់ដេរ​សំលៀកបំពាក់ (​ខូវប៊យ​) ប្រមាណ​ជិត ១.០០០ នាក់ នាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ​។​
​    ​
​កូដកម្ម​នេះ មាន​គោលបំណង បីយ៉ាង​៖
​ទី​១- ទាមទារ​ដក​ប្រធាន​រដ្ឋបាល​ខ្មែរ​ម្នាក់ ឈ្មោះ​សុខ គង់ ចេញ ដោយ​បុគ្គល​នេះ មានការ​រើសអើង និង​កាត់កង​ប្រាក់ខែ​កម្មករ ខុស​ប្រក្រតី​។​
​ទី​២- ទាមទា​សិទ្ធិ​ឈប់សម្រាក​ប្រចាំឆ្នាំ ដែល​ក្នុង​មួយឆ្នាំ មាន​ចាប់ពី ១៨ ថ្ងៃ ដល់ ២១ ថ្ងៃ​។ ក្នុងករណី​ទី​២ នេះ ភាគី​ខាង​រោងចក្រ​មិន​ចង់​ឲ្យ​ឈប់សម្រាក ដោយ​ចង់​ទូទាត់​ជា​ប្រាក់​ថែម​ក្រៅ​វិញ តែ​កម្មករ​មិន​ព្រម​។​
​ទី​៣-​កម្មករ និង​កម្មការិនី មានការ​សង្ស័យ​លើ​ប្រាក់ខែ ក្នុង​ខែមករា ឆ្នាំ​២០១៤​នេះ​ថា ហេតុអ្វី​បានជា​មាន​ចំនួន​
​តិចជាង​ខែ​មុនៗ បើ​ការងារ​នៅ​ដដែល​នោះ​។​
​    ​
​ទាក់ទិន​នឹង​ករណីនេះ លោក យ៉ូ​វ ខេមរ៉ា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ បាន​ពន្យល់ថា ការតវ៉ា​នេះ មិនមាន​ទំហំធំធេង​នោះទេ ឥឡូវ មន្ត្រី​ជំនាញ កំពុងធ្វើការ​ដោះស្រាយ​ហើយ​៕V/L

កម្មករ កម្មការិនី​កាត់ដេរ​សំលៀកបំពាក់ (​ខូវប៊យ​) ប្រមាណ​ជិត ១.០០០ នាក់ នាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ
ប្រភពពី CEN