ប្រជាពលរដ្ឋ​ចោទ ប្រកាន់​អាជ្ញាធរ​គំរាម​ ទារប្រាក់​ពី​ការធ្វើ​ស្រែ ប្រាំង​តាំង​ព្រំដែន​កម្ពុជា​-​វៀតណាម

2/11/2014 0 Comments A+ a-

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ​ភូមិ​គោគ​តែ​ក​និង​ភូមិ​ចន្ទ្រា ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែល​ប្រក​បរបរ​ធ្វើស្រែ​ប្រាំង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ដែល​បូមទឹក​ពី​ប្រទេស​វៀតណាម​យកមក​ស្រោ​ត​ស្រប់​ស្រូវ​រៀងរាល់ឆ្នាំ​ខាង​ភាគី​វៀតណាម​ពុំដែល​ទា​ប្រាក់​មួយ​រៀល​ណា​ទេ ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើស្រែ​បាន​ផល​ហើយ​បែ​ជា​ខាង​ភាគី​ខ្មែរ​គឺ​ប៉ូលីស​ការពារ​ព្រំដែន​យោធា​ការពារ​ព្រំដែន​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ក្នុង​មួយ​ហិកតា​ចំនួន​៤០​ដុល្លារ​ទៅវិញ ។ ​ ​បើតាម​ប្រភព​ពត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ស្រែប្រាំង​ដែល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ទាំងពីរ​ភូមិ​ខាងលើ​មាន​ប្រមាណ​ជិត​១០០០​ហិកតា ហើយ​ការធ្វើ​ស្រែប្រាំង​នោះ​ខាង​ភាគី​វៀតណាម​គេ​ផ្តល់​ទឹក​ឲ្យ​បូម​យកមក​ស្រោ​ត​ស្រប​ស្រូវប្រាំង​ពុំដែល​ទាមទារ​លុយ​មួយ​រៀល​ទេ ។ ប៉ុន្តែ​សមត្ថកិច្ច​ខាង​កម្ពុជា​បែ​ជាម​កទា​លុយ​ពី​ពួកគាត់​យ៉ាង​តឹងរឹង​បំផុត​ត្រូវ​ឲ្យ​ពួកគាត់​បង់លុយ​គឺ​ប៉ូលីស​ការពារ​ព្រំដែន​ចំនួន​២៥​ដុល្លារ​យោធា​ការពារ​ព្រំដែន​ចំនួន​១០​ដុល្លារ ចំណែក​មេឃុំ​៥​ដុល្លារ​និង​គេ​និង​ឯង​ដែរ ។ ប្រភព​នោះបាន​បន្តទៀតថា​ប្រជាពលរដ្ឋ​ខំ​ចំណាយ​ដើមទុន​ធ្វើស្រែ​ប្រាំង​ព្រមទាំង​ជួយ​អ្នកបច្ចេកទេស​ថែទាំ​ឆ្នាំនេះ​បានល្អ​ហើយ​ស្រូវ​កំពុង​ធ្វើ​ដើម​នៅតែ​ជិត​១​ខែ​ទៀត​ពួកគាត់​ប្រមូល​ផល​ហើយ​ឥឡូវ​ក៏​ស្រាប់​អស់ដៃអស់ជើង​ព្រោះ​ពួកគាត់​ក្នុង​មួយ​គ្រួសារ​ធ្វើបាន​ពី​១​ទៅ​២​ហិកតា​គ្រាន់តែ​បាន​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ​ដល់​ជិត​បាន​ទទួលផល​ត្រូវបាន​សមត្ថកិច្ច​មក​ជ​ម្រិ​ត​ទារប្រាក់​ក្នុង​១​ហិកតា​៤០​ដុល្លារ​យ៉ាង​ស្រួល​ទៅវិញ ។ ​ ​ពួកគាត់​បានដាក់​ជា​សំនួ​រថា​តើ​ប្រាក់​ដែល​ប្រមូល​ពី​ប្រជាពលរដ្ឋ​យកទៅ​ណា​ឬ​យកទៅ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន​អ្វីមួយ​នៅក្នុង​ខេត្ត​ឬក៏​យកលុយ​ដែលជា​កម្លាំង​ញឺ​ស​ឈាម​របស់​ប្រជាពលរដ្ឋ​ទៅធ្វើ​វិ​លា​មេ​របស់ខ្លួន​រស់នៅ​យ៉ាង​ត្រជាក់ចិត្ត​ចំណែក​ពលរដ្ឋ​បងលុយ​ឲ្យ​ខ្លូន​ទាំង​ទឹកភ្នែក​រហាម ។ ​ ​ប្រភពពី​ប្រជាពលរដ្ឋ ឃុំ​ចន្ទ្រា​ក៏បាន​សំណូមពរ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​មាន​វិធានការ​ជាបន្ទាន់​ចំពោះ​ករណី​ខាងលើ​នេះហើយ​សូម​សំណូមពរ​ដល់​គណៈកម្មាធិកា​រ​កំណែទម្រង់​ថ្នាក់ជាតិ​មេត្តា​អញ្ជើញ​ឯកឧត្តម​លោកជំទាវ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចន្ទ្រា ស្រម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាកកាល​ទី​៣​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​ចុះ​ជាប់​ជាមួយ​ពលរដ្ឋ​និង​ទទួល​ចំណុច​អសកម្ម​ភាព​មន្ត្រី​ពាក់ព័ន្ធ​ពុំខាន​ឡើយ៕ ​ ​