ប្រជាពលរដ្ឋ​ចំនួន​៥៦​នាក់ តវ៉ា​អោយ​តុលាការ​ បន្ថែម​ការដាក់​ទោស កុំ​ទាន់​ដោះ​លេង​មេភូមិ​ស្រែ​កណ្ដាល

2/11/2014 0 Comments A+ a-

ខេត្ត​ឧ​ត្ត​រ​មានជ័យ៖ប្រជាពលរដ្ឋ​ចំនួន​៥៦​នាក់​ដែល​អះអាងថា​រង​ការជិះជាន់​គាបសង្កត់​និង​រង​ភាពអយុត្តិធម៌​ក្រោម​ការគ្រប់គ្រង​របស់​មេ​ភូមិ​លោក អ៊ឹង ឃាងដែល​តុលាកា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កោះហៅ​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា ។ ការតវ៉ា​នេះ​សុំអោយ​តុលាការ​បន្ថែម​ការដាក់​ទោស​និង​កុំអោយ​ដោះ​លេង​លោក​មេភូមិ​ស្រែ​កណ្ដាល​និង​បក្សពួក​ព្រោះ​ពួកគាត់​រង​ការលំបាក​ច្រើន​មិនអាច​ស៊ូទ្រាំ​រស់នៅ​ក្រោម​ការជិះជាន់​បែបនេះ​ឡើយ។ ​ ​លោក​ហុក និង​ភរិយា​ជា​ប្រជាពលរដ្ឋ​ភូមិ​ស្រែ​កណ្ដាល ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់អោយដឹង​នៅ​រំលង​អា​ធ្រា​ត​ថ្ងៃ​០៩​កុ​ម្ភះ​នេះ​ថា៖ រយះពេល​បី​ឆ្នាំ​មកហើយ តាំងពី​មេភូមិ​ថ្មី​នេះ​មក​គ្រប់គ្រង​តែងតែ​គាបសង្កត់​និង​ជិះជាន់​ប្រជាពលរដ្ឋ​ជា​បន្ដរ​បន្ទាប់​ថែមទាំង​បំបិទ​សិទ្ធ​សិរី​ភាព ប​ង្រា្ក​ប​នៅពេល​ប្រជាពលរដ្ឋ​សុំ​អោយជួយ​ដោះស្រាយ​បញ្ហា​និង​ប្ដឹង​ម្ដងៗ ជាក់ស្ដែង​លោក​មេភូមិ​ផ្ទាល់​និង​បក្សពួក​បាន​ប្រើ​វិធានការ​ដោះស្រាយ​បែប​មនុស្ស​ព្រៃ​ដូចជា ករណី​ធ្វើ​អន្ដរ​គម​ន៍​ក្មេង​ឈ្លោះ​គ្នា​ចាប់ចង​វ៉ៃ​កែង ជង្គង់​តាម​អំពើ​ចិត្ត​ហើយ​ឆក់​រហូតដល់​សន្លប់​ដោយ​មិន​អប់រំ​តាមផ្លូវ​ច្បាប់​ស្រុកទេស​ឡើយ។ ​ ​លោកស្រី​អាំង ស៊ុន​នី ជា​ប្រជា​ពលរ​ដ្ធ​បាន​ប្រាប់​បន្ថែមថា៖ លោក​មេភូមិ​អ៊ឹង ឃាង​បាន​កេង​ប្រ​វ​ញ្ច័​ប្រជាជន​ស្រស់ៗ​ដូច​ក្នុងករណី​ប្រជាជន​លក់​ដី​បាន​២០០០$ លោក​មេភូមិ​កៀប​យក​១០០០$​ស្មើរ​និង​ម្ចាស់​ដី​គឺ​ធ្វើ​របៀបនេះ​ជាទូទៅ​ដាក់​ប្រជាជន​អ្នកទន់ខ្សោយ ថែមទាំង​កាត់​យក​ដី​ប្រជាពលរដ្ឋ​ចោទថា​មាន​ដី​ច្រើន​ហើយ​កាត់​យកទៅលក់​អោយ​អ្នក​ផ្សេងទៀត។ ​លោកស្រី​បន្ដ​រថា៖ បន្ទាប់ពី​មាន​ដីកានាំខ្លួន​មេភូមិ​មក​បំភ្លឺ​នៅ​តុលាការ ក៍មាន​អនុ​ភូមិ សមាជិក​ភូមិ មេក្រុម​និង​កំលាំង​ប្រដាប់​ដោយ​អាវុធ​ពីរ​នាក់​ទៀត​បាន​ដើរ​បង្ខំ គំរាមកំហែង​អោយ​ប្រជាពលរដ្ឋ​ផ្ដិតមេដៃ​ដើម្បី​គាំទ្រ​អោយ​តុលាការ​ដោះ​លេង​លោក​មេភូមិ​ត្រឡប់មកវិញ​ទៀតផង។ ​បញ្ហា​ខាងលើ បន្ទាប់​មួយថ្ងៃ​ក្រោយមក​ក៍មាន​ប្រជាពលរដ្ឋ​មួយក្រុម​ផ្សេងទៀត​មក​តវ៉ា​នៅ​សួនច្បារ​ខេត្ត គាំទ្រ​សុំអោយ​តុលាការ​ដោះ​លេង​លោក​មេភូមិ​ស្រែ​កណ្ដាល​ខាងលើ ព្រមទាំង​បានលើកឡើង​ថា៖ លោក​មេភូមិ​ស្អាតស្អំ​ពុំ​ដូច​តាម​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត​ចោទ​ឡើយ។ ​លោក កូយ កាន់​យ៉ា ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មានប្រសាសន៍​អោយដឹងថា៖ ចំណាត់ការ​ខាង​ប្រព​ន្ធ័​ច្បាប់​ពេលនេះ​ចៅក្រម​កំពុង​សាកសួរ​សាក្សី​ដើមបណ្ដឹង​ដើម្បី​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់៕ ​ ​ ​ ​