អង្គភាពប្រឆាំងអំពើពុករលួយ ACU ប្រកាសចាប់ខ្លួនអតីត ប្រធានសាខាពន្ធដារ ខេត្តព្រះវិហារ
ភ្នំពេញៈ អង្គភាព
ប្រឆាំងអំពើពុករលួយ ប្រកាសឲ្យនគរបាល និងកងរាជអាវុធហត្ថ
ព្រមទាំងប្រជាពលរដ្ឋជួយផ្តល់ដំណឹងពីការលាក់ខ្លួនរបស់
អតីតប្រធានសាខាពន្ធដារខេត្តព្រះវិហារម្នាក់ពី
ដែលកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំពាក់ព័ន្ធនឹងការប្រព្រឹត្ត
អំពើពុករលួយ ក្នុងការមិនប្រថាប់ត្រាពន្ធលើវិក័យប័ត្រអស់រយៈពេល
៣ឆ្នាំ។
លោក ជា សុផល អាយុ៤៤ឆ្នាំ ជាប់ចោទពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវបានអង្គភាពចេញប្រកាសកាលពីថ្ងៃទី១០ មករាម្សិលមិញឲ្យដឹងថា ហើយអង្គភាពបានផ្តល់លិខិត «ឲ្យ ជួយចាប់ខ្លួន» ទៅនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយថាឲ្យសាធារណជនជួយផ្តល់ដំណឺងមកអង្គភាពប្រឆាំងអំពើពុករលួយ «ឲ្យបានឆាប់បំផុត» ដោយទាក់ទងតាមលេខទូរស័ព្ទរបស់អង្គភាព០២៣ ២២១ ៦៥៣ ឬ ០៩២ ៥៥៥ ១៨៧។
អតីតប្រធានពន្ធដារខេត្តរូបនេះ ដែលបានប្រព្រឹត្តបទល្មើសនៅក្នងមន្ទីរចាប់ពីឆ្នាំ ២០០៩ ដល់២០១២ ត្រូវបានតុលាការខេត្តព្រះវិហារផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ តាមមាត្រា ៥៩៧ ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តាមអំណាចសាលក្រមចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។
__________________________
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍